ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភូមិ​វប្បធម៌​កម្ពុជានៅ​ខេត្តសៀមរាបប្រកាស​បិទ​អាជីវកម្ម​ទាំងស្រុង

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ គណៈ​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​ភូមិ​វប្បធម៌​កម្ពុជា​ប្រកាស​ថា នឹង​បិទ​ដំណើរការ​អាជីវកម្ម​ទាំងស្រុង ចាប់ពី​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ខាង​មុខ​នេះ ។ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រុមហ៊ុន​ភូមិ​វប្បធម៌​កម្ពុជា…

ខេត្តសៀមរាប ៖ គណៈ​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​ភូមិ​វប្បធម៌​កម្ពុជា​ប្រកាស​ថា នឹង​បិទ​ដំណើរការ​អាជីវកម្ម​ទាំងស្រុង ចាប់ពី​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ខាង​មុខ​នេះ ។ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រុមហ៊ុន​ភូមិ​វប្បធម៌​កម្ពុជា កាលពី​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២០ ។

មូលហេតុ​នៃ​ការ​បិទ​ដំណើរការ​អាជីវកម្ម​ទាំងស្រុង នេះ​ត្រូវ​បាន​គណៈ​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​ភូមិ​វប្បធម៌​កម្ពុជា បញ្ជាក់​ថា ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ បាន​ធ្វើ​អោយ​ចំនួន​ភ្ញៀវ​ចូល​មក​ទស្សនា​មានការ​ថយ​ចុះ​យ៉ាង​គំហុក​ជា​ច្រើន​ខែ​កន្លង​មកនេះ ។
ក្រុមហ៊ុន​បាន​ជួប​ការ​លំបាក​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​យ៉ាង​ខ្លាំង ពោល គឺ​ក្រុមហ៊ុន​មិន​អាច​ផ្គត់ផ្គង់​លើ​ការ​ចំណាយ​នានា​ជុំវិញ​ដំណើរការ​អាជីវកម្ម​បន្ត​ទៀត​បាន​ទេ ។

ជាមួយ​គ្នា​នេះ គណៈ​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​ភូមិ​វប្បធម៌​កម្ពុជា​នឹង​ធ្វើការ​ទូទាត់​ប្រាក់​សំណង​ជូន​បុគ្គលិក​ទាំងអស់​ស្រប​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តី​ពី​ការងារ ។

សូម​បញ្ជាក់​ថា ៖ ភូមិ​វប្បធម៌​នេះ មាន​អាយុកាល​ប្រហែល​១០​ឆ្នាំ​មក​ហើយ នៅ​លើ​ទឹកដី​អង្គរ ដែល​ជារ​ម្មណី​យ​ដ្ឋា​ន​មួយ មានការ​សម្ដែង ទាក់ទង​នឹង​ទំនៀមទម្លាប់​របស់​ខ្មែរ និង​ជនជាតិភាគតិច រួម​ទាំង​សេវាកម្ម​ផ្សេង​ៗ​ទៀត ៕