ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះបី​កូ​វី​ដ​១៩ កម្ពុជា​មិន​ស្នើ​សុំ​ម្ចាស់បំណុល​ពន្យា​បាល​សងបំណុល​ឡើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​បាន​អះអាង​ថា កម្ពុជា​មិន​ស្នើ​ម្ចាស់បំណុល​ពន្យា​ពេល​ក្ន​ង​ការ​សងបំណុល​នោះ​ទេ ទោះបីជា​កម្ពុជា​បាន​ប៉ះពាល់​ដោយ​ជំងឺ​កូ​វី​ដ​១៩​ក្តី ។ លោក ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ឲ្យ​ដឹង​តាម​បណ្តាញ​សង្គម…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​បាន​អះអាង​ថា កម្ពុជា​មិន​ស្នើ​ម្ចាស់បំណុល​ពន្យា​ពេល​ក្ន​ង​ការ​សងបំណុល​នោះ​ទេ ទោះបីជា​កម្ពុជា​បាន​ប៉ះពាល់​ដោយ​ជំងឺ​កូ​វី​ដ​១៩​ក្តី ។

លោក ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ឲ្យ​ដឹង​តាម​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២០​ថា ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា មិន​ស្នើ​សុំ​ម្ចាស់បំណុល​ពន្យា​បាល​នោះ​សង​ជំនួស​នោះ​ទេ ។

អ្នកនាំពាក្យ​បាន​បញ្ជាក់​ថា​៖«​ជា​ការ​សម្គាល់​របស់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី បាន​អះអាង​ថា កម្ពុជា​ស្ថិត​នៅ​ស្ថាន​ភាពល្អ​ប្រសើរ បើសិន​ប្រៀបធៀប​ទៅ និង​ប្រទេស​ដទៃ​មួយ​ចំនួន​លើ​វិស័យ​ហិរញ្ញវត្ថុ នៅ​សម័យ Covid-19» ។

សម្តេច​គូសបញ្ជាក់​ថា​៖« កម្ពុជា​មិន​បាន​ស្នើ​ដល់​ម្ចាស់បំណុល ក្នុង​កិច្ច​ពន្យា​ការ​បង់ប្រាក់​កម្ចី ឬ​កាតព្វកិច្ច​ហិរញ្ញវត្ថុ​អន្តរជាតិ​នោះ​ទេ ។ កម្ពុជា​នៅ​តែ​មាន​សកម្មភាព​ដ៏​សកម្ម​ក្នុង​កិច្ច​បញ្ចេញ​សាច់ប្រាក់​គាំទ្រ​កម្មវិធី​វិនិយោគ ដូច​ជា នៅ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ (​កំពង់សោម​-​សៀមរាប​) ជាដើម ។ មិនតែប៉ុណ្ណោះ នៅ​ក្នុង​វិស័យ​ហិរញ្ញប្បទាន​ក៏​មាន​សកម្មភាព​រស់​រវើក​ដូច​ជា​ការ​សង្គ្រោះ​ជន​ក្រីក្រ​និង​ងាយ​រង​គ្រោះ និង​កិច្ច​បណ្ដាក់ទុន​សាធារណៈ ក្នុង​ការ​កសាង​ផ្លូវថ្នល់ ប្រឡាយ​ទឹក ឬ​គម្រោង​ខ្នាត​តូច​នៅ​តាម​មូលដ្ឋាន​ជាដើម​នោះ ទោះបី​នៅ​ក្នុង​សម្ពាធ​នៃ​ជំងឺ Covid-19 ។

យ៉ាងណា​ក្តី​លោក​បាន​លើក​ឡើង​ថា ចំណោះ​ការ​ចំណាយ​ចរន្ត​ដូច​ជា​ប្រាក់បៀវត្ស​មន្ត្រីរាជការ នៅ​តែ​រក្សា​បាន​ប្រក្រតី​ភាព ក្នុង​ការ​ទទួល​បាន​បៀរ​វត្ស​ពីរ​ដង​ក្នុង​មួយ​ខែ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ