ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​ជាមានបទល្មើស​មែន​នៅក្នុង​ឡាន​​ទំនើប​១​គ្រឿង​នេះ​

3 ឆ្នាំ មុន
  • ព្រះសីហនុ

ក្រុងព្រះសីហនុ​៖ គណៈ​បញ្ជាការ​ឯកភាព​ក្រុងព្រះសីហនុ​ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​លោក​អ៊ី សុខ​ឡេ​ង អភិបាល​ក្រុងព្រះសីហនុ និង​ចុះ​ដឹកនាំ​កំលាំង​ផ្ទាល់​ដោយ​លោក គង់ សោ ភា អភិបាលរង​ក្រុងព្រះសីហនុ…

ក្រុងព្រះសីហនុ​៖ គណៈ​បញ្ជាការ​ឯកភាព​ក្រុងព្រះសីហនុ​ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​លោក​អ៊ី សុខ​ឡេ​ង អភិបាល​ក្រុងព្រះសីហនុ និង​ចុះ​ដឹកនាំ​កំលាំង​ផ្ទាល់​ដោយ​លោក គង់ សោ ភា អភិបាលរង​ក្រុងព្រះសីហនុ និង​កំលាំង អ​.​ហ នគរបាល មន្ត្រី​ពាក់ព័ន្ធ កំលាំង​ប្រជា​ការពារ បាន​ចុះ​ឆែកឆេរអាវុធ​ជាតិ​ផ្ទុះ កាលពី​​វេលា​ម៉ោងជាង​៨​យប់​ថ្ងៃ​ទី​០៦ តុលា ស្ថិតនៅ​ម្តុំ​ទល់មុខ​សាលា​បឋម​សិក្សា​ជា ស៊ីម លើ​ផ្លូវ​បុរី​កម្មករ ​ក្នុង​ភូមិ​២ សង្កាត់​២ ក្រុង​​-​ខេត្ត​ព្រះ​សីហ​នុ​។

លោក​គង់ សោភា អភិបាលរង​ក្រុងព្រះសីហនុ​បាន​ប្រាប់​អោយ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​ឆែកឆេរ​អាវុធជាតិ​ផ្ទុះ​យប់​នេះ សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​និង​ម៉ូតូ​ជា​ច្រើន​គ្រឿង ក្នុង​នោះ​ មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក អាល់​ផាត់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2BE-​0032 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ ជិះ​គ្នា​៦​នាក់ ស្រី​៣​នាក់ និង​ដកហូត​បាន កាំភ្លើងខ្លី​មួយ​ដើម ម៉ាកG-Lock 19 Gen5 មាន បង់​កាំភ្លើង​ចំនួន​២ និង​ក្នុង​មួយ​បង់​ដាក់​បាន​គ្រាប់​ចំនួន​១៥​ពេញ សរុប ២​បង់​មាន​ចំនួន​៣០​គ្រាប់ ។

លោក​បាន​បន្ត​ថា ក្រៅពី​រក​ឃើញ​កាំភ្លើងខ្លី​មួយ​ដើម​ក្នុង​រថយន្ត​ខាងលើ​នោះ ក៏​ប្រទះ​ឃើញ​គ្រឿងញៀន មួយ​កញ្ចប់​តូច​ទៀត នៅ​ក្បែរ កន្លែង​ឆែកឆេរ សង្ស័យ ខណៈ​ពេល​ដែល​ប្រទះ​ឃើញ​ជំនាញ​កំពុង​ឆែកឆេរ​នៅ​ខាង​មុខ ប្រហែស​ជនសង្ស័យ​ដឹងខ្លួន​មុន ក៏​ទម្លាក់​គ្រឿងញៀន​ចោល តែ​ត្រូវ​បាន​សមត្ថកិច្ច​ប្រទះ​ឃើញ និង​ពុំ​ទាន់​ស្គាល់​អត្ដ​សញ្ញាណ​​អ្នក​ដែល​រក្សា​ទុក គ្រឿងញៀន​នោះ​នៅឡើយ​ទេ​។

បើ​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជនជាតិ​ចិន​ចំនួន​៦​នាក់ ដែល​បាន​រក្សា​ទុក​នូវ​អាវុធ​ខ្លី​មួយ​ដើម​ នៅ​ក្នុង​រថយន្ត​ទំនើប​ខាងលើ​នោះ​រួម​ទាំង​វត្ថុ​តាង បច្ចុប្បន្ន​សមត្ថកិច្ច​បាន​ឃាត់ខ្លួន និង​កំពុង​តែ​សួរនាំ​នៅ​អធិការ​ក្រុងព្រះសីហនុ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​​ច្បាប់​៕

អត្ថបទសរសេរ ដោយ