ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ស្ត្រី​ជា​​ម្តាយ​ ក្រោយសង្ស័យ​ពាក់ព័ន្ធការស្លា.ប់កូន​អាយុ​៤ខែ​

13 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​ស្ត្រី​ជា​កម្មការិនី​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់ខ្លួន បន្ទាប់​ពី​សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការ​នគ​បាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​អង្គការ CPU សង្ស័យ ថា​ស្ត្រី​រូប​នោះ​បាន​ពាក់ព័ន្ធ​ធ្វើ​អោយ​កូនស្រី​អាយុ ៤​ខែ ស្លាប់​បាត់បង់​ជីវិត​។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​​​ចូលព្រឹក​​ថ្ងៃ​ទី​១៧​ខែតុលា​…

រាជធានី​ភ្នំពេញ ៖ ​ស្ត្រី​ជា​កម្មការិនី​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់ខ្លួន បន្ទាប់​ពី​សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការ​នគ​បាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​អង្គការ CPU សង្ស័យ ថា​ស្ត្រី​រូប​នោះ​បាន​ពាក់ព័ន្ធ​ធ្វើ​អោយ​កូនស្រី​អាយុ ៤​ខែ ស្លាប់​បាត់បង់​ជីវិត​។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​​​ចូលព្រឹក​​ថ្ងៃ​ទី​១៧​ខែតុលា​ ឆ្នាំ​២០២៥​ នៅ​ចំណុច​ផ្ទះ​ជួល​ក្នុង​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​។

ការ​ឃាត់ខ្លួន​ស្ត្រី​ជា​ម្តាយ រូប​នោះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​ប្រមាណ ១​រសៀលថ្ងៃដដែល បន្ទាប់​ពី​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ​និង​ត្រួត ពិនិត្យ​សព​អស់​រយៈពេល​មួយ​ព្រឹក​។

ស្ត្រី​ជាម្តាយ​ដែល​ជាប់​សង្ស័យ​រូប​នោះ​ឈ្មោះ​អ៊ុយ ថា​វី​ អាយុ៣៣​ឆ្នាំ​ ជា​កម្ម​ការិនី​កាត់ដេរ​ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ​ និង​មានស្រុក​កំណើត​នៅ​ភូមិ​ស្វាយ​ជ្រុំ ឃុំ​ស្វាយ​ជ្រុំ ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង​។​ចំណែក​កូនស្រី​ដែលបាត់បង់ជីវិត​ឈ្មោះ​អ៊ុយ ស្រី​ហុង​ អាយុទើបតែ​៤​ខែ​ប៉ុ​ណ្ណោះ​។

តាម​ប្រភពពីស្ត្រី​ជាម្តាយ​រូប​នោះ​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​ឈាន​ចូលព្រឹក​​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ ២០២៥ ​នៅ​ពេល​ដែល​នាង​ក្រោកពីដំណេក​ទៅ​បត់ជើង​រួច​ត្រឡប់​មក​វិញ​ស្រាប់តែ​ឃើញ​កូន​របស់​គាត់​ដេក​ស្លាប់​។​នៅ​យប់​នោះ​ស្ត្រី​ជា​ម្ដាយ​ក៏​បាន​ទៅ​ប្រាប់​មេ​ភូមិ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​។​ដោយ​មានការ​សង្ស័យ​ពី​អ្នក​ជិតខាង​ដោយ​អះអាង​ថា ក្មេង​ស្រី​រូប​នោះ​ពុំ​មាន​ជំ​ងី​អ្វី​ឡើយ​ហើយ​ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ទាក់ទង​នឹង​នគរ បាល​ជំនាញ​កោសល្យវិច័យ​ដើម្បី​ចុះ​ត្រួតពិនិត្យ​។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា​ស្ត្រី​ជាម្តាយ​រូប​នោះជា​ស្ត្រី​មេម៉ាយ​ ធ្លាប់​មាន​ប្តី​២​នាក់ ដែល​ប្ដី​ទី​មួយ​មានកូន​ស្រី​​ម្នាក់​​អាយុប្រមាណ ៣​ឆ្នាំ​ ហើយ​បាន​លែង​លះ​គ្នា ​។ ​លុះ​ក្រោយមក​ក៏​មាន​ប្ដី​ម្នាក់​ទៀត​ពរ​ពោះ​បានកូន​ស្រី​រងគ្រោះ​ខាងលើ​ ខណៈពេល​ពរ​ពោះ​កូន​ក្នុង​ផ្ទៃ​៣ខែ​ ក៏​បាន​លែងលះ​គ្នា​ទៀត​ ដោយ​បន្សល់​ទុកកូនស្រី​២​នាក់​នៅ​ក្នុង​បន្ទុក​។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា នៅ​ព្រឹក​នោះ​នគរបាល​ជំនាញ​រួម​និង​នគរបាល​មូលដ្ឋាន​ដោយ​មានការ​ចូលរួម​ពី​អង្គការ CPU ក៏​បាន​ធ្វើការ​ត្រួតពិនិត្យ​សព​យ៉ាង​ល្អិតល្អន់ អស់​មួយ​ព្រឹក​ដោយ​មានការ​សង្ស័យ​សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​ស្ត្រី​រូប​នោះ​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​វេលា​ម៉ោង​១ រសៀល​ថ្ងៃ​ទី ១៧ ​ខែតុលា​ ដើម្បី​សាកសួរ​។​

តាម​ការ​ត្រួតពិនិត្យ​សមត្ថកិច្ច​ជំនាញ​បាន​ឲ្យ​ដឹង​ថា​ក្មេង​ស្រី រូប​នោះ​ស្លាប់​ដោយសារ​ឈ្លក់ទឹក​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ