ពង្រឹងសក្តានុពលបង្កង ! លោក វ៉ី សំណាង ដឹកនាំគណៈប្រតិភូខេត្តតាកែវទស្សនកិច្ចកសិដ្ឋានចិនសិក្សាពីបច្ចេកទេសបង្កាត់ និងភ្ញាស់ពូជ
ខេត្តតាកែវ ៖ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ នៅថ្ងៃ សុក្រ ទី១៧ ខែតុលា…
ខេត្តតាកែវ ៖ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ នៅថ្ងៃ សុក្រ ទី១៧ ខែតុលា…
ខេត្តតាកែវ ៖ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ នៅថ្ងៃ សុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូទៅទស្សនកិច្ចសិក្សាស្វែងយល់ពីការបង្កាត់ភ្ញាស់ពូជបង្កង នៅក្នុងកសិដ្ឋានមួយកន្លែង ភូមិហ៊ូចូវ ក្រុងស៊ែរមែន ខេត្តហ្វូជាន សាធាររដ្ឋប្រជាមានិតចិន ។ នេះបើយោងតាមផេកក្រសួងមហាផ្ទៃបានប្រកាសនារសៀលថ្ងៃទី១៧ ខែតុលានេះ ។
ការចុះសិក្សាស្វែងយល់ពីការបង្កាត់ និងភ្ញាស់ពូជបង្កងរបស់លោកអភិបាលខេត្តតាកែវ និងគណៈប្រតិភូ គឺស្របពេលដែលខេត្តតាកែវ គឺជាខេត្តមួយនៅក្នុងប្រទេសកម្ពុជា ដែលទទួលទិន្នផលបង្កងធម្មជាតិ ប្រមាណ៥តោនក្នុងមួយឆ្នាំៗ និងមានរសជាតិឈ្ងុយឆ្ងាញ់ ហើយខេត្តតាកែវក៏ជាខេត្តមួយដែលមានការចញ្ចឹមបង្កង នៅតាមបណ្ដាស្រុកមួយចំនួនផងដែរ ។
ទស្សនៈកិច្ចរបស់គណប្រតិភូខេត្តតាកែវ នៅកសិដ្ឋានបង្កាត់ និងភ្ញាស់ពូជបង្កងនៅក្រុងស៊ែរមែន ខេត្តហ្វូជាន និងនាំមកនៅផ្លែការជាច្រើនជាក់ជាពុំខាន ក្នុងការបង្កាត់ និងភ្ញាស់ពូជបង្កងនៅក្នុងខេត្តតាកែវ ។
គួរបញ្ជាក់ថា ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវបានដឹកនាំគណៈប្រតិភូខេត្តតាកែវ ទៅចូលរួមកិច្ចប្រជុំ សមាគមព្រែកជីកពិភពលោក នៅក្រុងយ៉ាងចូវ ខេត្តជាងស៊ូ ប្រទេសចិនរយៈពេល៥ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ នឹងបន្តទៅទីក្រុងហ្ស៊ាមែន ខេត្តហ្វូចៀន ដើម្បីទស្សនកិច្ច ប្រព័ន្ធចម្រោះទឹកកខ្វក់ វិស័យកសិកម្ម ការចិញ្ចឹមសត្វ វារីវប្បកម្ម វិស័យរ៉ែ ហើយគណៈប្រតិភូខេត្តតាកែវ ក៏គ្រោងនឹងបង្ហាញអំពីសក្តានុពលរបស់ខេត្តតាកែវ ដល់អ្នកវិនិយោគជនជាតិចិនផងដែរ ៕
ចែករំលែកព័តមាននេះ