ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-កូរ៉េ ជំរុញកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការ​បោក​ប្រាស់​តាមអ៊ីនធើរណេត

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៥ នៅ​ទីស្តីការក្រសួង លោក​ជំទាវយ៉ិ​ន ​​ទៀង​ពុទ្ធិ​រស្មី រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ…

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៥ នៅ​ទីស្តីការក្រសួង លោក​ជំទាវយ៉ិ​ន ​​ទៀង​ពុទ្ធិ​រស្មី រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ទទួល​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​លោក​ជំទាវ គឹ​ម ជី​ណា អនុរដ្ឋមន្ត្រី​ទី​២​នៃ​ក្រសួងការបរទេស​សាធារណរដ្ឋ​កូរ៉េ និង​គណៈប្រតិភូ ដើម្បី​ពង្រឹង​បន្ថែម​ទៀត​នូវ​ចំណងមិត្តភាព​ដ៏​យូរលង់ និង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ​ ។

យោងតាមក្រសួងការបរទេសបានឱ្យដឹងទៀតថា ភាគី​ទាំង​ពីរ​ក៏​បាន​ផ្លាស់​ប្តូរ​យោបល់​លើ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និង​ជំរុញ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ជា​ពិសេស ការ​បោកប្រាស់​តាម​ប្រព័ន្ធ​អ៊ីនធើរណេត​។

នៅ​ក្នុង​ជំនួប​លោក​ជំទាវ យ៉ិ​ន​ទៀង ពុទ្ធិ​រស្មី បាន​ពន្យល់ និង​បញ្ជាក់​ឡើង​វិញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មុតមាំ​របស់​រាជរដ្ឋាភិបាល និង​យន្តការ​ដែល​មាន​ស្រាប់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បោកប្រាស់​តាម​អ៊ីនធើរណេត ដើម្បី​ធានា​សុវត្ថិភាព និង​សុខុមាលភាព​ប្រជាជន រួម​ទាំង​ជនបរទេស​ដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ