ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៅកែ​ម៉ាស្សា​សុំ​សង​លុយ​វិញ តែ​ឱ្យ​ម្ចាស់​ប្រាក់​និង​នាងម៉ាស្សា​​ទៅ​​ស្បថ​សិន​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីតាំង​ម៉ាស្សា​មួយ​កន្លែង​បាន​រង​ការ​ចោទ​ថា នារី​ម៉ាស្សា​បាន​លួច​យក​លុយ​ភ្ញៀវ​អស់​ចំនួន​១០០​ដុល្លារ ហើយ​ម្ចាស់​ប្រាក់​បាន​ប្តឹង​ផ្អើល​សមត្ថកិច្ច​មក​ជួយអន្ត​រា​គមន៍ កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់ ថ្ងៃ​ទី​៥ ​តុលា ឆ្នាំ​២០២០ ។…

រាជធានី​ភ្នំពេញ ៖ ទីតាំង​ម៉ាស្សា​មួយ​កន្លែង​បាន​រង​ការ​ចោទ​ថា នារី​ម៉ាស្សា​បាន​លួច​យក​លុយ​ភ្ញៀវ​អស់​ចំនួន​១០០​ដុល្លារ ហើយ​ម្ចាស់​ប្រាក់​បាន​ប្តឹង​ផ្អើល​សមត្ថកិច្ច​មក​ជួយ
អន្ត​រា​គមន៍ កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់ ថ្ងៃ​ទី​៥ ​តុលា ឆ្នាំ​២០២០ ។ ទីតាំង​ម៉ាស្សា​នេះ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង​ច្រកចូល​សាលា​ឯកជន​សុវណ្ណ​ភូមិ ដែល​មាន​យីហោ​កោស​ជប់​ម៉ាស្សា​១៩៩ ក្នុងភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ភ្ញៀវ​ដែល​អះអាង​ថា ​បាត់​លុយ​ឈ្មោះ រិ​ត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ដ​នៅ​ជិត​រង្វង់​មូល​ចោម​ចៅ មានស្រុក​កំ ណើ​ត​នៅ​ខេត្តកំពង់ស្ពឺ ។ តាម​ប្រភព​ព័​ត៌​មាន​ពី​បុរស​ម្ចាស់​ប្រាក់​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​មិនសូវ​ស្រួលខ្លួន បាន​ទៅ​កោស​ជប់​នៅ​ហាង​ម៉ាស្សា​ខាងលើ ដោយ​ហៅ​នារី​ម្នាក់​មក​កោសខ្យល់ តែ​មុន​នឹង​កោសខ្យល់​នារី​ម៉ាស្សា​នោះ បានអោយ​គាត់​ដោះ​សម្លៀក​បំពាក់​ព្យួរ​ជិត​កន្លែង​ម៉ាស្សា ហើយ​អោយ​រូប​គាត់​ស្លៀក​កន្សែង ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​កំពុង​តែ​កោសខ្យល់ គាត់​បាន​និយាយ​ជាមួយ​នារី​ម៉ាស្សា​ខាងលើ ត្រូវរ៉ូវ​គ្នា​បន្ត​រួម​ភេទ​បន្ថែម​ទៀត​អស់​តម្លៃ​១០​ដុល្លារ ខណៈ​ពេល​អី​ៗ…​ចប់​រួចរាល់​ហើយ គាត់​ចូល​បន្ទប់ទឹក​មួយ​ភ្លែត​ដោយ​មិន​ចាប់អារម្មណ៍​ទេ ទុកចិត្ត​ទៅ​លើ​នារី​ម៉ាស្សា​ខាងលើ មិន​បាន​យក​ខោ​ចូល​ទៅ​បន្ទប់ ទឹកជា​មួយ​ឡើយ បន្ទាប់​មក​បាន​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​វិញ ។ ពេល​ទៅ​ដល់​កា​រាស់​រថយន្ត​របស់​គាត់ បាន​ឆែក​មើល​ហោប៉ៅ​ខោ ឃើញ​មាន​លុយ​ដុល្លារ​ក្លែងក្លាយ​ចំនួន​១០០​ដុល្លារ​ទៅ​វិញ គាត់​បាន​ប្រញាប់ប្រញាល់​មក​កន្លែង​ម៉ាស្សា​វិញ ស្រាប់តែ​ថៅកែ​ហាង​ម៉ាស្សា និង​នារី​ម៉ាស្សា​ខាងលើ​មិន​ទទួលខុសត្រូវ​ទេ ដោយ​និយាយ​ថា ចេញពី​កន្លែង​គេ​យូរហើយ តែ​គាត់​បាន​ប្រាប់​ថា​មិនយូរ​ទេ គាត់​ទៅ​តែ​មួយ​ភ្លែត​ហើយ​ប្រញាប់ ប្រញាល់​មក​ភ្លាម​ៗ ។

ខណៈ​ពេល​នោះ​ផង​ដែរ ថៅកែ​ម៉ាស្សា​បាន​ទូរស័ព្ទ​ហៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ ហើយ​ក៏​មាន​លោកនាយ​រង​ប៉ុស្តិ៍​ចោមចៅ​៣​បាន​មក​ដល់​ក៏​សួរនាំ​តិចតួច​ហើយ​ត្រឡប់​ទៅ​វិញ​បាត់​ទៅ ។ លុះ​អ្នក​សារព័ត៌មាន​ដឹង​រឿង​នេះ​ក៏​នាំ​គ្នា​មក​ថត​ពេញ​មុខ​ហាង ទើប​លោក​នាយ​ប៉ុស្តិ៍​មក​ម្តងទៀត នាំ​នារី​ម៉ាស្សា​ដែល​ជា​ជនសង្ស័យ​យក​ទៅ​ប៉ុស្តិ៍​នគរបាល​ដើម្បី​សួរនាំ ។

បន្ទាប់​ពី​នាំ​នារី​ម៉ាស្សា​យក​ទៅ​សួរនាំ នាងមិនបាន​សារភាព​ទេ ហើយសមត្ថកិច្ច​ព្រ​មានបញ្ជូន​ទៅ​ផ្នែក​ជំនាញ​បន្ត ទើប​ភាគី​ខាង​ថៅកែ​ម៉ាស្សា​សុំ​សង​លុយ​វិញ តែ​ឱ្យ​ម្ចាស់​ប្រាក់ និង​នារី​ម៉ាស្សា​ជាប់ចោទ​ស្បថស្បែ មុខ​លោកយាយ​ទូល​ក្អម​នៅ​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​ផង​ដែរ ដើម្បី​បញ្ជាក់​ថា បើ​នរណា​ម្នាក់​ក្នុង​ចំណោម​២​នាក់​នេះ​ខុស​សូម​ឱ្យ​បរាមុខ​ចុះ ។ ពួក​គេ​ប្រុស​ស្រី​ទាំង​២​នាក់ ​ក៏​បាន​អុជ​ធូប​ស្បថ​ដូច​មាន​ក្នុង​រូបថត​នេះ ដើម្បី​បញ្ជាក់​ភាព​ស្មោះត្រង់ ។ ពេល​អាសន្ន​ហើយ​ពួក​គេ​ក៏​ស្បថ​មែន ។ ឯ​រឿង​ពិត​បែប​ណា​គ្មាន​អ្នក​ណា​កំណត់​បាន​ឡើយ ៕

អត្ថបទសរសេរ ដោយ