ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំបូន្មាន​ពី​លុយ​ដែល​ហួស​សម័យកាល

3 ឆ្នាំ មុន

ការ​ផ្លាស់​ប្តូរ​ជុំវិញ​ពិភពលោក​តម្រូវ​ឲ្យ​ទស្សនៈ​ពី​លុយ និង​វិធីសាស្ត្រ​ក្នុង​ការ​ចាត់ចែង​លុយ​ផ្លាស់​ប្តូរ​ផង​ដែរ​។ ជាមួយ​គ្នា​នេះ​ដែរ​ដំបូន្មាន​ដែល​មាន​ប្រសិទ្ធភាព​កាលពី​ឆ្នាំ ២០០៩ និង ២០១៩ អាច​នឹង​មិន​មាន​ប្រសិទ្ធភាព​ទៀត​ទេ​ក្នុង​ឆ្នាំ ២០២០ នេះ​។ដើម្បី​ជៀសវាង​អនុវត្ត​តាម​ដំបូន្មាន​ដែល​ហួស​សម័យកាល ចូរ​អ្នក​ជៀសវាង​ដំបូន្មាន​ខាងក្រោម​នេះ​៖…

ការ​ផ្លាស់​ប្តូរ​ជុំវិញ​ពិភពលោក​តម្រូវ​ឲ្យ​ទស្សនៈ​ពី​លុយ និង​វិធីសាស្ត្រ​ក្នុង​ការ​ចាត់ចែង​លុយ​ផ្លាស់​ប្តូរ​ផង​ដែរ​។ ជាមួយ​គ្នា​នេះ​ដែរ​ដំបូន្មាន​ដែល​មាន​ប្រសិទ្ធភាព​កាលពី​ឆ្នាំ ២០០៩ និង ២០១៩ អាច​នឹង​មិន​មាន​ប្រសិទ្ធភាព​ទៀត​ទេ​ក្នុង​ឆ្នាំ ២០២០ នេះ​។ដើម្បី​ជៀសវាង​អនុវត្ត​តាម​ដំបូន្មាន​ដែល​ហួស​សម័យកាល ចូរ​អ្នក​ជៀសវាង​ដំបូន្មាន​ខាងក្រោម​នេះ​៖

១. ការ​សងបំណុល
ពី​មុន អ្នក​ប្រហែលជា​ធ្លាប់​លឺ​ពី​ដំបូន្មាន​ថា​អ្នក​គួរតែ​ព្យាយាម​សងបំណុល​ឲ្យ​អស់​ជា​មុន​សិន​ចាំ​គិត​រឿង​សន្សំ​លុយ​។ ប៉ុន្តែ​ជាក់ស្តែង​ក្នុង​សម័យកាល​ថ្មី​នេះ អ្នក​ចាំបាច់​ត្រូវ​អនុវត្ត​តាម​វិធីសាស្ត្រ​ចម្រុះ​។ ជាក់ស្តែង ប្រសិនបើ​អ្នកមាន​បំណុល​ដែល​មានការ​ប្រាក់​ខ្ពស់ អ្នក​គួរតែ​ព្យាយាម​បង់​វា​ជា​មុន​សិន​មុន​ពេល​គិត​រឿង​សន្សំ​លុយ​។
តែ​ប្រសិនបើ​អ្នក​មិន​មាន​បំណុល​ដែល​មាន​អត្រា​ការ​ប្រាក់​ខ្ពស់​ពេក​ទេ អ្នក​គួរតែ​ផ្តោត​ស្មារតី​លើ​ការ​សន្សំ​ឲ្យ​បាន​ច្រើន​ដើម្បី​មាន​ប្រាក់​បម្រុង​ទុក​គ្រា​មាន​អាសន្ន​។ វា​ពិតជា​សំខាន់​ណាស់​ក្នុង​ពេល​ដែល​សេដ្ឋកិច្ច​មាន​ភាព​មិន​ប្រាកដប្រជា​ដូច​សព្វ​ថ្ងៃនេះ​។
២. ការ​វិនិយោគ
ប្រសិនបើ​អ្នក​ព្រួយបារម្ភ​ពី​ការ​វិនិយោគ​រហូត​ដល់​គេង​មិន​លក់​រាល់​យប់​នោះ វា​ជា​មុខសញ្ញា​បង្ហាញ​ថា​អ្នក​គួរតែ​ពិនិត្យ​មើល​ការ​វិនិយោគ​របស់​អ្នក​ឡើង​វិញ​ហើយ​ដើម្បី​ធានា​ថា​អ្នក​វិនិយោគ​បាន​ត្រឹមត្រូវ​ពិតមែន​។ អ្នក​មិន​ចាំបាច់​ត្រូវ​ដក​លុយ​មក​ទុក​ទាំងស្រុង​និង​ជៀសវាង​ការ​វិនិយោគ​ទាំងអស់​ទេ ប៉ុន្តែ​អ្នក​ត្រូវ​ជៀសវាង​ការ​ប្រើ​អារម្មណ៍​ទៅ​ធ្វើការ​សម្រេចចិត្ត​រឿង​វិនិយោគ​។
៣. ភាព​ជោគជ័យ
មនុស្ស​ដែល​ជោគជ័យ​ជា​ច្រើន​ឧស្សាហ៍​និយាយ​ថា អ្នក​នឹង​ទទួល​បាន​ភាព​ជោគជ័យ​ប្រសិនបើ​អ្នក​ខិតខំ​ប្រឹងប្រែង​។ ប៉ុន្តែ​ក្នុង​ឆ្នាំ ២០២០ នេះ ការ​ខិតខំ​ប្រឹងប្រែង​ប្រហែលជា​មិន​គ្រប់គ្រាន់​ក្នុង​ការ​ការពារ​អ្នក​ពី​បញ្ហា​ហិរញ្ញវត្ថុ​ទាំងស្រុង​ទេ​។
មនុស្ស​ម្នាក់​ៗ​នឹង​ត្រូវការ​មនុស្ស​គាំទ្រ ហើយ​អ្នក​មិន​អាច​សម្រេច​បានការ​ជោគជ័យ​ដោយ​ខ្លួនឯង​បាន​ទេ​។ អ្នក​ត្រូវ​តែ​ចេះ​សុំ​ឲ្យ​អ្នក​ដទៃ​ជួយ សួរ​សំណួរ​ពេល​ដែល​អ្នកមាន​ច​ម្ង​ល់ និង​ទាក់ទង​ទៅ​មនុស្ស​ដែល​អាច​ជួយ​អ្នក​បាន​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ