ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​រយៈ​​២០​ឆ្នាំ បាន​​​បញ្ចប់​​ដោយសម្របសម្រួល​ឈ្នះ​ឈ្នះ​របស់​​លោ​កឌី ​វិជ្ជា

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖ ​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​រវាង​ប្រជាពលរដ្ឋ​ចំនួន​២​គ្រួសារ នៅ​ក្នុងភូមិ​ចំបក់​សង្កាត់​ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែល​អូស​បន្លាយ​អស់​រយៈពេល​២០​ឆ្នាំ​រហូត​ប្តឹង​ទៅ​តុលាការ​ទៀត​នោះ ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ​ ក្រោម​ការ​សម្រប​សម្រួល​ឈ្នះ=​ឈ្នះ​ពី​សំណាក់​លោក ឌី វិជ្ជា…

ខេត្តស្វាយរៀង​៖ ​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​រវាង​ប្រជាពលរដ្ឋ​ចំនួន​២​គ្រួសារ នៅ​ក្នុងភូមិ​ចំបក់​សង្កាត់​ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែល​អូស​បន្លាយ​អស់​រយៈពេល​២០​ឆ្នាំ​រហូត​ប្តឹង​ទៅ​តុលាការ​ទៀត​នោះ ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ​ ក្រោម​ការ​សម្រប​សម្រួល​ឈ្នះ=​ឈ្នះ​ពី​សំណាក់​លោក ឌី វិជ្ជា អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង​។ សូមរំលឹកថា៖ ​​ម្ខាងអះ​អាងថាមានច្បាប់ ឯម្ខាង​ទៀត​​ថា​ជាដីចំណីបឹងទេ​ !

ក្រោយ​ពី​ភាគី​ដើមបណ្ដឹង​បាន​ស្នើ​សុំ​អន្តរាគមន៍​ពី​លោក​ឌី វិជ្ជា ដោយ​ផ្ទាល់​កាលពី​
ស​ប្តា​ហ៍​មុន ​និង​ទទួល​ឯកសារ​សំណុំរឿង​រួច លោក​ក៏​បាន​ស្នើ​ដល់​អាជ្ញាធរ​ដែនដី​ធ្វើការ​ត្រួតពិនិត្យ​និង​ដោះស្រាយ​ឡើង​វិញ​។ លោក​តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្តស្វាយរៀង បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ប្រចាំ​ខេត្តស្វាយរៀង​ថា នៅ​ថ្ងៃ​ទី​២​ខែតុលា ឆ្នាំ​២០២០ ដោយ​មានការ​ចូលរួម​ពី​ព្រះ​រា​ជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត លោក​ចៅក្រម សាលាដំបូង​ខេត្តស្វាយរៀង អាជ្ញាធរ​ដែនដី និង​ភាគី​ពាក់ព័ន្ធ ក្រុមការងារ​បាន​ចុះ​ទៅ​ពិនិត្យ​ដល់ទី​តាំង​កើត​មាន​ទំនាស់​រវាង​ភាគី​ឈ្មោះ​ម៉ិ​ល ធឿ​ន និង​ភាគី​ឈ្មោះ​ចាន់ សាវ៉ា​ន់ រួម​ទាំង​ការ​ធ្វើ​អត្តសញ្ញាណ​ដី​ទំនាស់ បាន​រក​ឃើញ​ថា​ភាគី​ឈ្មោះ​ម៉ិ​ល ធឿ​ន បាន​រស់នៅ​លើ​ដី​ចំណី​ព្រែក បាន​ចាក់​ដី​ចូល​ទៅ​លើ​ព្រំ​ដី​ឈ្មោះ​ចាន់ សាវ៉ា​ន់ បន្ថែម​ទៀត​។

ក្រោយ​ពី​បាន​ចុះ​ពិនិត្យ​រួច ក្រុមការងារ​បាន​ហៅ​ភាគី​ទាំង​២ មក​សម្របសម្រួល​ពន្យល់​ណែនាំ​ទាំង​ផ្លូវច្បាប់ និង​ភាព​ជាក់ស្តែង​រួច​មក ភាគី​ទាំង​២ បាន​យល់ព្រម​បញ្ចប់ទំនាស់​ដោយ​ភាគី​ឈ្មោះ ម៉ិ​ល ធឿ​ន យល់ព្រម​ប្រគល់​ដីស្រែ​ទំនាស់​ឱ្យ​ភាគី​ចាន់ សាវ៉ា​ន់ ហើយ​ភាគី ម៉ិ​ល ធឿ​ន ត្រូវធ្វើ​ពាក្យ​ស្នើ​សុំ​ខ្ចី​ដី​ចំណី​ព្រែក​ដែល​ខ្លួន​អាស្រ័យ​ផល​មក​ចៅសង្កាត់ ព្រមទាំង​ធ្វើ​កិច្ចសន្យា​ព្រមព្រៀង បញ្ចប់ទំនាស់​ដីធ្លី និង​ដក​ពាក្យបណ្តឹង​ទាំង​សង្ខាង នៅ​ទីតាំង​ទំនាស់​ចាប់ពី​ពេល​នេះ​តទៅ ប្រកបដោយ​ទំនុកចិត្ត និង​ស្មារតី​ទទួលខុសត្រូវ​។​ លោក​បាន​បញ្ជាក់​ថា យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ​តាម​ការ​ណែនាំ​របស់​លោក ឌី វិជ្ជា ទទួល​បាន​ស្នាមញញឹម និង​ភាព​សុខដុម​រម្យ​នា​ទាំងអស់​គ្នា​អរគុណ​សន្តិភាព​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ