ល្បែងប្រជាប្រិយខ្មែរ « ស្តេចចង់ឬអៀវ »
ល្បែងស្តេចចង់ជាល្បែងមួយយ៉ាងដែលពួកកុមារា កុមារី ជំទង់ៗគ្រប់ភូមិ-ស្រុក តែងតែលេងនៅពេលទំនេរក្នុងវេលាយប់ខែភ្លឺ។ អ្នកលេងមានប្រុស មានស្រីច្រើននាក់មិន កំណត់។ ពេលលេងគេចែកគ្នា
ល្បែងស្តេចចង់ជាល្បែងមួយយ៉ាងដែលពួកកុមារា កុមារី ជំទង់ៗគ្រប់ភូមិ-ស្រុក តែងតែលេងនៅពេលទំនេរក្នុងវេលាយប់ខែភ្លឺ។ អ្នកលេងមានប្រុស មានស្រីច្រើននាក់មិន កំណត់។ ពេលលេងគេចែកគ្នា
ល្បែងស្តេចចង់ជាល្បែងមួយយ៉ាងដែលពួកកុមារា កុមារី ជំទង់ៗគ្រប់ភូមិ-ស្រុក តែងតែលេងនៅពេលទំនេរក្នុងវេលាយប់ខែភ្លឺ។ អ្នកលេងមានប្រុស មានស្រីច្រើននាក់មិន កំណត់។ ពេលលេងគេចែកគ្នាជា២ពួក ប្រុស១ពួក ស្រី១ពួក ។ ក្នុងបណ្តាអ្នកទាំង២ ពួកនោះគេតាំងប្រុស ឬស្រីម្នាក់ឱ្យធ្វើជាស្តេច ឱ្យអង្គុយនៅទីមួយចំកណ្តាលទី លើកៅអី ឬលើវត្ថុអ្វីមួយមានត្បាល់ជាដើម ។ កាលអ្នកធ្វើស្តេចអង្គុយលើទីដ៏សមគួរមួយហើយ ខាងស្រីគេឱ្យសមាជិកម្នាក់ដើរចូលទៅខ្សឹបស្តេចថា ខ្លួនស្រឡាញ់ឈ្មោះណាមួយ ឧបមាថាឈ្មោះ «ក ឬខ» ។ ខ្សឹបហើយគេថយមកអង្គុយ ឬក៏មកឈរនៅកន្លែងដើមវិញ ។
ខាងប្រុសឱ្យសមាជិកម្នាក់ដើរចូលទៅរកស្តេចដែរ ប្រសិនជាមិនចំឈ្មោះដែលគេខ្សឹបទុកជាមុនទេក៏ហីទៅ តែបើប្រុសដែលមកនោះចំលើឈ្មោះដែលខាងស្រីបានខ្សឹបនោះមែន ស្តេចស្រែកថា «អៀវៗ» ហើយគេបញ្ជិះទៅចុះនៅកន្លែងខាងស្រី ។ រួចហើយខាងប្រុសឱ្យគ្នាខាងគេម្នាក់ចូលទៅខ្សឹបម្តង, បើប្រុសនោះចូលទៅខ្សឹបថា «ខ្ញុំស្រឡាញ់នាងណាមួយ» ឧបមាថាឈ្មោះ «ខ» ខ្សឹបហើយគេថយទៅវិញ បើស្រីម្នាក់ឈ្មោះ «ខ» ចូលទៅមែន ស្តេចស្រែកថា «អៀវៗ» ហើយឱ្យប្រុសនោះជិះស្រីនោះ ស្រែកថា «អៀវៗ» ដូចគ្នា ។
បានសេចក្តីថា បើខាងណាចូលទៅខ្សឹបថា ខ្លួនស្រឡាញ់ឈ្មោះ «ក» ហើយបែរជាឈ្មោះ «ខ» ចូលមករកស្តេចវិញ នោះស្តេចមិនឱ្យអ្នកខ្សឹបជិះ ឬអៀវគេទេ អ្នកខ្សឹបនោះត្រូវថយទៅវិញ ហើយគេឱ្យម្ខាងចូលទៅខ្សឹបជាថ្មីទៀត ។ ចេះតែផ្លាស់គ្នាតាមរបៀបនេះរហូតដល់ពេលឈប់ ។
អ្នកដែលធ្វើជាស្តេចត្រូវមើលការខុសត្រូវក្នុងរឿងនេះ ដោយសច្ចៈ និងយុត្តិធម៌ ។ ល្បែងនេះស្រេចលើអ្នកធ្វើស្តេច បើអ្នកធ្វើស្តេចប្រកបដោយអគតិ ចង់ឱ្យអ្នកណាជិះអ្នកណា ក្រៅពីឈ្មោះដែលគេខ្សឹបក៏បាន គឺថាបើម្នាក់ចូលទៅខ្សឹបថាស្រឡាញ់ឈ្មោះ «ក» ហើយទោះបីឈ្មោះ «ខ» ចូលមក ស្តេចស្រែកថា «អៀវៗ» ទៅក៏ចេះតែបាន ព្រោះអ្នកចូលទៅក្រោយមិនបានឮអ្នកមុនគេខ្សឹបថាស្រឡាញ់ឈ្មោះណាទេ ។ តែបើមានរបៀបលេងលំអៀងបែបនេះ អ្នកលេងណាដែលចាប់ថ្នាក់បានតវ៉ាឡើង អាចសុំគេឱ្យប្តូរអ្នកធ្វើស្តេចបាន ប្រសិនបើអ្នកធ្វើស្តេចប្រកបដោយសច្ចៈ និងយុត្តិធម៌នោះការលេងនេះទៀងទាត់ណាស់ ។
ល្បែងនេះជាល្បែងកម្សាន្តក៏ពិតមែន តែជាល្បែងហាត់ចិត្តមនុស្សឱ្យប្រកបដោយសច្ចៈ និងយុត្តិធម៌ មិនឱ្យប្រកបដោយអគតិ (សេចក្តីលំអៀង) ៤យ៉ាងគឺ ឆន្ទាគតិ លំអៀងព្រោះស្រឡាញ់, ទោសាគតិ លំអៀងព្រោះខឹង, ភយាគតិ លំអៀងព្រោះខ្លាច, មោហាគតិ លំអៀងព្រោះភ័ន្តច្រឡំ ។ ម្យ៉ាងទៀត ជាការបង្ហាត់ឱ្យមនុស្សចេះជ្រើសតាំងគ្នាឱ្យធ្វើការជាតំណាងភ្នែក ច្រមុះខ្លួនផង គឺត្រូវចេះជ្រើសរកនរណាដែលគេយល់ថាជាមនុស្សត្រឹមត្រូវបរិសុទ្ធ ធ្វើការបានល្អតាមគន្លងធម៌ពិត (យោងតាមសៀវភៅ «ល្បែងប្រជាប្រិយខ្មែរ») ៕
ចែករំលែកព័តមាននេះ