ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវ​របស់​កីឡាករ Angel Di Maria លក់ដាច់​បំផុត​នៅ​អង់គ្លេស

9 ឆ្នាំ មុន

ស្ព័​រ​ដាយ​រិ​ក (Sports Direct) ជា​ហាង​លក់​ឧបករណ៍​កីឡា​ដ៏​ល្បី​របស់​អង់គ្លេស​បង្ហើប​ឱ្យ​ដឹង​ថា អាវ​កីឡាករ Angel Di Maria ខ្សែបម្រើ​ស្លាប​ឆ្វេង​របស់​ក្លិប Man Utd លក់ដាច់​បាន

ស្ព័​រ​ដាយ​រិ​ក (Sports Direct) ជា​ហាង​លក់​ឧបករណ៍​កីឡា​ដ៏​ល្បី​របស់​អង់គ្លេស​បង្ហើប​ឱ្យ​ដឹង​ថា អាវ​កីឡាករ Angel Di Maria ខ្សែបម្រើ​ស្លាប​ឆ្វេង​របស់​ក្លិប Man Utd លក់ដាច់​បាន​ច្រើន​បំផុត​នៅ​រដូវ​កាល​នេះ ដោយ​មាន​គម្លាត​ខ្ពស់​ពី​អាវ​ដែល​លក់ដាច់​លំដាប់​ទី​២ របស់​កីឡាករ Alexis Sanchez នៃ​ក្លិប Arsenal ។

ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ​កំពុង​ប្រឈម​មុខ​នឹង​ពេលវេលា​ដ៏​លំបាក ក្រោយ​ពី​មិន​បាន​ចូល​លេង​ក្នុង​ជម្រើស​ដំបូង​របស់​ក្លិប Man Utd នា​រយៈពេល​ចុង​ក្រោយ បុ​៉​ន្តែ​បែរជា​មាន​ប្រជាប្រិយ​ក្នុង​ចំណោម​អ្នកគាំទ្រ​បាល់ទាត់​តាម​រយៈ​ការ​លក់​អាវ​ទៅ​វិញ ។

ជា​ចុង​ក្រោយ​នេះ​មាន​របាយការណ៍​ថា អាវ​ក្លិប Man Utd ដែល​មានឈ្មោះ​កីឡាករ​អាយុ​២៧​ឆ្នាំ​រូប​នេះ បាន​លក់ដាច់​បំផុត​ស្ថិត​ក្នុង​អត្រា​៩,៥៩% ។ អត្រា​នេះ​នាំមុខ​អាវ​កីឡាករ Alexis Sanchez ខ្សែប្រយុទ្ធ​សំណព្វចិត្ត​របស់​ក្លិប Arsenal ដែល​លក់​បាន​ក្នុង​អត្រា​៣,៨% ខណៈ​អាវ​លក់ដាច់​លំដាប់​ទី​៣ គឺ​អាវ​កីឡាករ Diego Costa ខ្សែប្រយុទ្ធ​ក្លិប Chelsea ដែល​មាន​អត្រា​លក់​ត្រឹម​២,២៧% ។

ចំណែក​ប្រភេទ​អាវ​កីឡាករ​ចំណាស់​ៗ​ក្នុង​ក្របខ័ណ្ឌ​លី​ក​កំពូល​របស់​អង់គ្លេស​ដែល​ជាប់​ក្នុង​ចំណាត់ថ្នាក់​ទាំង​១០ រួម​មាន​កីឡាករ​វ៉េ​ន រូ​នី​, កីឡាករ​ស្ទី​វ៉េ​ន ជឺ​រ៉ា​ដ និង​កីឡាករ Robin Van Persie ដែល​មាន​អត្រា​លក់​ត្រឹម​ជាង​១% បុ​៉​ណ្ណោះ ៕