ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សាខា​កាំ​កុង​ត្រួ​ល​ខេត្តមណ្ឌល​គិរី និង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ចុះ​ត្រួតពិនិត្យ​ទំនិញ​ក្នុង​ផ្សារ​ក្រុង​​សែន​មនោ​រម្យ

9 ឆ្នាំ មុន

ខេត្ត​មណ្ឌល​គិរី​ ៖ ​ដោយ​មានការ​ណែនាំ​ពី​អគ្គនាយកដ្ឋាន​កាំ​កុង​ត្រួ​ល ​លោក ចាន់ វាសនា ប្រធាន​សាខា​កាំ​កុង​ត្រួ​ល​ខេត្តមណ្ឌលគិរីបាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តមណ្ឌលគិរី ​ចុះ​អង្កេត និងត្រួតពិនិត្យ​ទំនិញ ចំណីអាហារ

ខេត្ត​មណ្ឌល​គិរី​ ៖ ​ដោយ​មានការ​ណែនាំ​ពី​អគ្គនាយកដ្ឋាន​កាំ​កុង​ត្រួ​ល ​លោក ចាន់ វាសនា ប្រធាន​សាខា​កាំ​កុង​ត្រួ​ល​ខេត្តមណ្ឌលគិរីបាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តមណ្ឌលគិរី ​ចុះ​អង្កេត និងត្រួតពិនិត្យ​ទំនិញ ចំណីអាហារ ពិសេស​គ្រឿង​សមុទ្រ និង​ផ្លែ​ឈើនៅ​តាម​តូប​នានា​ក្នុង​ផ្សារ​ក្រុង​សែនមនោ​រម្យ កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ មីនា ២០១៥​។

ការ​ចុះ​ត្រួតពិនិត្យ​ទំនិញ គ្រឿង​សមុទ្រ និង​ផ្លែ​ឈើ នៅ​តាម​ហាង និង​តូប​នានា​នៅក្នុង​ផ្សារ​សែនមនោ​រម្យ ឃើញ​មាន​តូប​លក់​មឹក​ដែល​មាន​ប្រភព​យក​ពី​ខេត្តកំពត ក្នុង​នោះ​មន្ត្រី​កាំ​កុង​ត្រួ​ល បាន​ដកយក​មឹក​មួយ​គំរូដើម្បី​យក​ទៅ​ពិសោធន៍ ទន្ទឹម​នឹង​នោះ​ដែរ មន្ត្រី​កាំ​កុង​ត្រួ​ល​បាន​ចុះ​ត្រួ​ត​ពិនិត្យ​តាមតូប​លក់ផ្លែ​ឈើ​គ្រប់​ប្រភេទ  ហើយ​បាន​យក​គំរូ​ផ្លែ​ឈើ​ទាំងនោះ​រួម​មាន ប៉ោម​មួយ​គំរូ សារី​ពីរ​គំរូ ត្របែក មួយ​គំរូ ល្មុត​មួយ​គំរូ ត្រពាំង​បាយ​ជូរ​មួយ​គំរូ ដើម្បី​ប​ញ្ចូ​ន​ទៅ​មន្ទីរពិសោធន៍​របស់​អគ្គនាយកដ្ឋាន​កាំ​កុងត្រួ​ល​។

បន្ទាប់​មក​ក៏​បាន​ត្រួតពិនិត្យ​គ្រឿង​ភេសជ្ជៈ​គ្រប់​ប្រភេទ​នៅ​តាម​ហាង ដើម្បី​ពិនិត្យ​ពី​គុណភាព សុវត្ថិភាព ទំនិញ​វេច​ខ្ចប់​ស្រាប់ ដើម្បី​ស្វែងរក​ទំនិញ​ដែល​ខូចគុណភាព ឫ​ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ និង​បាន​បិទ​រូបភាព​នៅ​តាម​តូប និង​ហាង​នីមួយ​ៗ ដើម្បី​ផ្សព្វផ្សាយ អប់រំ​អំពី​សុខភាព​ដល់​ប្រជាពលរដ្ឋ​ឲ្យ​យល់​ដឹង​បន្ថែម​ទៀត​។

នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ជិត​ចូល​មក​ដល់​នា​ពេល​ខាង​មុខ​នេះ លោក ចាន់ វាសនា ប្រធាន​សាខា​កាំ​កុង​ត្រួ​ល​ខេត្តមណ្ឌលគិរី បាន​ណែនាំ និង​អប់រំ​ដល់​អាជីវករ​ទាំងអស់ឲ្យ​យល់​ដឹង​អំពីអនាម័យ និង​ការ​រៀបចំ​មុខទំនិញ​ដាក់​តាំង​លក់ ឲ្យ​មាន​សណ្តាប់ធ្នាប់​នៅ​តាម​ប្រភេទ​ទំនិញ​នីមួយ​ៗ និងទំនិញ​គ្រឿងសំអាង​ដាក់​ឲ្យ​ដាច់​ចេញពី​គ្នាពី​គ្រឿង​បរិភោគ ពិសេស លោក​បានសំណូ​ម​ពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សូម​ពិចារណា​មុន​នឹង​ជ្រើសរើស​ផលិតផល​ម្ហូបអាហារ​​មក​បរិភោគ​៕ ​