ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​បើកបរ​រថយន្ត​លេខ​ដៃ​កុំឱ្យ​ជួប​បញ្ហា​គប្បី​ប្រើ​គន្លឹះ​ស្នូល​5​ចំណុច

9 ឆ្នាំ មុន

ដើម្បី​ក្លាយជា​អ្នក​បើករថយន្ត​លេខ​ដៃ​ដ៏​ស្ទាត់ជំនាញ ហើយ​ប្រកបដោយ​សុវត្ថិភាព​បាន លុះត្រាតែ​អ្នក​កាន់ចង្កូត​មាន​ជំនាញ និង​បទ​ពិសោធ​ច្រើន ដែល​ជា​កិច្ចការ​មិន​ងាយ​នឹង​ធ្វើ​បាន​នោះ ។

ដើម្បី​ក្លាយជា​អ្នក​បើករថយន្ត​លេខ​ដៃ​ដ៏​ស្ទាត់ជំនាញ ហើយ​ប្រកបដោយ​សុវត្ថិភាព​បាន លុះត្រាតែ​អ្នក​កាន់ចង្កូត​មាន​ជំនាញ និង​បទ​ពិសោធ​ច្រើន ដែល​ជា​កិច្ចការ​មិន​ងាយ​នឹង​ធ្វើ​បាន​នោះ ។ ម្យ៉ាង​ការ​ឈ្វេងយល់​ពី​បច្ចេកទេស​បើករថយន្ត​លេខ​ដៃ ក៏​ជា​រឿង​ល្អ​មួយ​ដែរ ប្រសិនជា​កាលៈទេសៈ​បន្ទាន់​ណាមួយ​តម្រូវ ។ ខាងក្រោម​នេះ គឺជា​វិធី​ប្រើប្រាស់​លេខ​ទី​២ របស់​រថយន្ត​លេខ​ដៃ​កុំឱ្យ​ជួប​បញ្ហា​៖

១-​ទម្លាប់​ខ្លួនឯង​ជាមួយ​ចង្កឹះ​លេខ និង​ទីតាំង​របស់​វា ហើយ​ក៏​កុំ​ភ្លេច​ផ្តោតអារម្មណ៍​ជាមួយ​ឈ្នាន់​អំ​ប្រា​យ៉ា​ផង​ដែរ ។ ជាន់​ឈ្នាន់​អំ​ប្រា​យ៉ា​ផ្អឹប​ទៅ​នឹង​កម្រាល​ជើង ដោយ​ជើង​ខាងឆ្វេង​របស់​អ្នក ហើយ​ដេរ​បញ្ឆេះ​ម៉ាស៊ីន​តែ​ម្តង ។ បំ​លាស់​ទី​ចង្កឹះ​លេខ​ទៅ​តំណែង​ទី​១ ដែល​មាន​ចារ​នៅ​លើ​ដង​ចង្កឹះ​លេខ​ស្រាប់ ។

២-​បន្ធូរ​ឈ្នាន់​អំ​ប្រា​យ៉ា​ថ្នម​ៗ​រហូត​ដល់​រថយន្ត​ចាប់ផ្តើម​ផ្លាស់​ទី​បន្តិច​ម្តង​ៗ ។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ ជាន់​ឈ្នាន់​ហ្គា​រ៍​ថ្នម​ៗ ដើម្បី​បំ​លាស់​ទី​រថយន្ត​ទៅ​មុខ​ក្នុង​តំណែង​លេខ​ទី​១ ។

៣-​ស្តាប់​សំ​ទ្បេ​ង​ម៉ាស៊ីន ហើយ​ក្រ​ទ្បេ​ក​មើលទៅ​លើ​នា​ទ្បិ​កា​ស្ទង់​កម្រិត​ល្បឿន ឬ​តាប់​ទ្បូ ប្រសិនជា​រថយន្ត​អ្នកមាន​បំពាក់​វា ។ ពេល​ម៉ាស៊ីន​បង្កើន​ល្បឿន ប្រហែលជា​២.៥០០​ជុំ​ក្នុង​១​នាទី ទៅ​៣.០០០​ជុំ​ក្នុង​មួយ​នាទី គឺ​វា​ដល់​ពេល​បញ្ចូល​លេខ​ទៅ​ក្នុង​តំណែង​ទី​២​ហើយ​។ ចំពោះ​រថយន្ត​ភាគច្រើន​កម្រិត​ល្បឿន​នៃ​ការ​បញ្ចូល​លេខ​ទី​២​នេះ គឺ​ស្ថិត​ក្នុង​អត្រា​១៥​ម៉ា​យ​ក្នុង​មួយ​ម៉ោង (15mph) លើ​កុង​ទ័​រ​ល្បឿន ។ ដើម្បី​បញ្ចូល​លេខ​គឺ​ដំ​ទ្បើ​ង​ហ្គា​រ៍ និង​ជាន់​ឈ្នាន់​អំ​ប្រា​យ៉ា ។ ពន្លែង​ឈ្នាន់​អំ​ប្រា​យ៉ា​យឺត​ៗ ខណៈ​ពេល​អ្នក​ជាន់​ឈ្នាន់​ហ្គា​រ៍​។ នៅ​ពេល​នោះ អ្នក​ប្រាកដ​កំពុង​តែ​បង្កើន​ល្បឿន​ក្នុង​តំណែង​លេខ​ទី​២​ជា​មិន​ខាន ។

៤-​ប្រើប្រាស់​លេខ​ទី​២​នេះ ដើម្បី​ធ្វើ​ដំណើរ​នៅ​ជុំវិញ​តំបន់​ដែល​តម្រូវ​ឱ្យ​បើកបរ​ក្នុង​អត្រា​ល្បឿន​ទាប​ឬ​សម​ល្មម ។ លោក​អ្នក​នឹង​បញ្ចូល​លេខ​ទៅ​ក្នុង​តំណែង​ទី​៣ ស្រប​ពេល​បង្កើន​ល្បឿន ឬ​ក៏​ត្រ​ទ្ប​ប់​មក​ប្រើ​លេខ​ទី​១​វិញ ប្រសិនជា​ដល់​កន្លែង​ឈប់ ។ ម្យ៉ាងទៀត ប្រសិនជា​អ្នក​បើក​ចុះ​ចំណោត​ជ្រៅ ឬ​ខ្ពស់​ប្រើ​លេខ​ទី​២ ដើម្បី​ជួយ​រក្សា​ល្បឿន​រថយន្ត​កុំឱ្យ​បោះពួយ​ទៅ​មុខ​លឿន​ពេក ។ លើស​ពី​នេះ លោក​អ្នក​ក៏​អាច​ប្រើ​លេខ​ទី​២ នៅ​ពេល​បើក​បត់​ផ្លូវ​កាច់ជ្រុង​ក៏​បាន​ដែរ ដើម្បី​ជួយ​រក្សា​ល្បឿន​រថយន្ត​ឱ្យ​យឺត​បន្តិច​។

៥-​ប្រើប្រាស់​លេខ​ទី​២ សម្រាប់​ព​ន្លឿ​ន​និង​បង្កើន​ល្បឿន ។ ប្រសិនជា​អ្នក​ចង់​ធ្វើ​ដំណើរ​ក្នុង​តំណែង​លេខ​ទី​៣ ហើយ​ត្រូវការ​ព​ន្លឿ​ន​ល្បឿន​បង្ខំ​ជែង​រថយន្ត ឬ​យាន​ដទៃ គឺ​ទម្លាក់​ហ្គា​រ៍​មក​លេខ​ទី​២ ដើម្បី​បង្កើន​ល្បឿន​ឱ្យ​កាន់តែ​លឿន ក៏​ជា​ការ​ប្រសើរ​ដែរ ៕