ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូត្រ ខេ​វិ​ន ក្លាយជា​បេក្ខភាព​ឡើង​ទៅ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​យក​រង្វាន់​ធំ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សូត្រ ខេ​វិ​ន មក​ពី​ក្លិប​បក្សី​ស្លាប​ដែក បាន​ក្លាយជា​បេក្ខភាព​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​យក​ប្រាក់​រង្វាន់​ធំ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​«​កម្ពុជា សង្វៀន​គុន​ខ្មែរ​»បន្ទាប់​ពី​គេ​បាន​យកឈ្នះ​ពិន្ទុ​សោម វិ​ឆ័​យមក​ពី​ក្លិប​វិបុល​ដា​រិ​ទ្ធ​ខណ្ឌ​ពោធិ​សែន​ជ័យ ក្នុង​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ជុំ​ទី​២​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​កាលពី​ថ្ងៃ​ទី​២៦ កញ្ញា​។…

រាជធានី​ភ្នំពេញ ៖ សូត្រ ខេ​វិ​ន មក​ពី​ក្លិប​បក្សី​ស្លាប​ដែក បាន​ក្លាយជា​បេក្ខភាព​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​យក​ប្រាក់​រង្វាន់​ធំ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​«​កម្ពុជា សង្វៀន​គុន​ខ្មែរ​»បន្ទាប់​ពី​គេ​បាន​យកឈ្នះ​ពិន្ទុ​សោម វិ​ឆ័​យមក​ពី​ក្លិប​វិបុល​ដា​រិ​ទ្ធ​ខណ្ឌ​ពោធិ​សែន​ជ័យ ក្នុង​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ជុំ​ទី​២​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​កាលពី​ថ្ងៃ​ទី​២៦ កញ្ញា​។

បន្ទាប់​ពី​ប្រកួត​រួច​សោម វិ​ឆ័​យ ប្រាប់​ថា លោក​ទទួលស្គាល់​ការ​ពិត​ហើយ​គឺ​ពិតជា​ចាញ់​យ៉ាង​អស់ចិត្ត​បំផុត ហើយ​ការ​ចាញ់​លើក​នេះ​គឺ​ដោយសារ​ចាញ់​ប្រៀប​កម្ពស់ សូត្រ ខេ​វិ​ន ។

ជាក់ស្ដែង​ពេល​ចូល​កៀក​ម្ដង​ៗ​ត្រូវ​សូត្រ ខេ​វិ​ន ធាក់​ចេញ​ធ្វើ​ឱ្យ​លោក​ពិបាក​រក​ចន្លោះ​វាយ​ចេញ​ខ្លាំង​ណាស់​ទើប​លោក​បាន​ត្រឹមតែ​វាយ​ទប់​និង​ត្រូវ​ចាញ់​ពិន្ទុ​នៅ​នាទី​ចុង​ក្រោយ ។ ចំណែក​សូត្រ ខេ​វិ​ន ប្រាប់​ថា នេះ​ជា​លើ​ទី​១​ហើយ​ដែល​លោក​មានឱកាស​បាន​ឆ្លង​ផុត​ពី​វគ្គ​ប្រកួត​ជម្រុះ​និង​ដណ្ដើម​បាន​ចំណាត់ថ្នាក់​លេខ​១​សម្រាប់​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​យក​រង្វាន់​ធំ​។ ទោះបី​យ៉ាងណា​លោក​ថា វា​ជា​ការ​ប្រកួត​មួយ​ដ៏​តឹងតែង​បំផុត ព្រោះ​អី​សោម វិ​ឆ័​យ គឺជា​កីឡាករ​ជើង​ខ្លាំង​មួយ​រូប ។

បើសិនជា​លោក​មិន​បាន​ត្រៀមខ្លួន​ទុកជា​មុន​ទេ​នោះ​ប្រហែលជា​មិន​ទទួល​បាន​លទ្ធផល​ល្អ​បែប​នេះ​ឡើយ ។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​ប្រដាល់​មក​ពី​ក្លិប​បក្សី​ស្លាប​ដែក​រូប​នេះ​សប្បាយចិត្ត​បំផុត​នោះ​គឺ​វត្តមាន​បងប្អូន ឪពុក និង​ប្រពន្ធ​បាន​មក​គាំទ្រ​លើកទឹកចិត្ត ហើយ​ពួក​គាត់​ក៏​មានការ​សប្បាយ​ចិត្ត​ផង​ដែរ នៅ​ពេល​លោក​ទទួល​ជ័យជម្នះ ។

ដោយ​មានការ​គាំទ្រ​ពី​ក្រុម​គ្រួសារ​បែប​នេះ​ធ្វើ​ឱ្យ​លោក​កាន់តែ​មាន​ជំនឿ​ចិត្ត​ថែម​ទៀត​ក្នុង​ការ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជាមួយ​កីឡាករ លន បញ្ញា មក​ពី​សមាគម​កីឡាប្រដាល់​កង​យោធពល​ខេរ​ភូមិន្ទ​ដែល​កំពុង​តែ​ឈរ​រង់ចាំ ដណ្ដើម​យក​រង្វាន់​ធំ​ដែល​មាន​ទឹកប្រាក់​រហូត​ដល់​ទៅ​៦​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក ។

ចំណែក​ប្រាក់​រង្វាន់​លើក​នេះ​សូត្រ ខេ​វិ​ន ដែល​ជាប់​លេខ​១​ទទួល​បាន​ម៉ូតូ​Zoomer X ១​គ្រឿង អម​ដោយ​ប្រាក់​រង្វាន់​ចំនួន​២​លាន​រៀល រីឯ​សោម វិ​ឆ័​យ ដែល​ដណ្ដើម​បាន​ចំណាត់ថ្នាក់​លេខ​២​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន​៨​លាន​រៀល ។ ដោយឡែក​កីឡាករ ឡុ​ង ឡា មក​ពី​ក្លិប​អប់រំ​កាយ​ស្រុក​អន្លង់​វែង ដែល​ដណ្ដើម​បាន​ចំណាត់​លេខ​៣​នោះ​ទទួល​បាន​ប្រាក់​រង្វាន់​៦​លាន​រៀល ខណៈ​កីឡាករ សេក គឹ​ម​រួន មក​ពី​ក្លិប​មកុដ​រាជសីហ៍​ដែល​ធ្លាក់​មក​នៅ​លេខ​៤​វិញ​ទទួល​បាន​ប្រាក់​រង្វាន់​៤​លាន​រៀល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ