ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple ត្រៀម​បង្កើត iPhone 6 ចំនួន​3​ម៉ូ​ដែល​ទៀត

9 ឆ្នាំ មុន

ក្រុមហ៊ុន Apple ប្រកាស​ជា​ផ្លូវការ​ថា ខ្លួន​នឹង​បញ្ចេញ iPhone ៣​ម៉ូ​ដែល​ទៀត​នៅ​ចុងឆ្នាំ​២០១៥ ។ ក្រុមហ៊ុន​បច្ចេកវិទ្យា​អា​មេ​រិ​ក Apple ឱ្យ​ដឹង​ថា iPhone ទាំង​៣​ម៉ូ​ដែល​នោះ​គឺជា iPhone 6 ជំនាន់​ថ្មី ។

ក្រុមហ៊ុន Apple ប្រកាស​ជា​ផ្លូវការ​ថា ខ្លួន​នឹង​បញ្ចេញ iPhone ៣​ម៉ូ​ដែល​ទៀត​នៅ​ចុងឆ្នាំ​២០១៥ ។ ក្រុមហ៊ុន​បច្ចេកវិទ្យា​អា​មេ​រិ​ក Apple ឱ្យ​ដឹង​ថា iPhone ទាំង​៣​ម៉ូ​ដែល​នោះ​គឺជា iPhone 6 ជំនាន់​ថ្មី ។

លក្ខណៈ​ពិសេស iPhone ជំនាន់​ក្រោយ​ទាំងនេះ​ត្រូវ​បាន​ផលិត​ក្នុង​ទំហំ​៤​អីុ​ញ ផ្ទុយ​ស្រឡះ​ពី​ស៊េរី​មុន​ដែល​មាន​ទំហំ​៤.៧​អុ​ី​ញ (iPhone 6) និង​៥.៥​អីុ​ញ (iPhone 6 Plus)​។ RAM ២​ជី​ហ្គា​បៃ ប្រើប្រាស់​ច្ចេក​វិទ្យា​ស្គែ​ន​ម្រាមដៃ ព្រមទាំង​ប្រព័ន្ធ NFC និង​បច្ចេកវិទ្យា​ដទៃ​ផ្សេង​ទៀត​មាន​លក្ខណៈ​ស្រ​ដៀង​នឹង iPhone 6 ដែល​កំពុង​ចរាចរ​លើ​ទីផ្សារ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នេះ ។ iPhone 6 ជំនាន់​ក្រោយ​ទាំងនេះ​នឹង​ដាក់​ឈ្មោះ​ជា​ផ្លូវការ iPhone 6S និង iPhone 6S Plus ។

តាម​ការ​បញ្ចេញ​ព័ត៌មាន​ក្តៅ​គគុក​មួយ​នេះ​ធ្វើ​ឱ្យ​អ្នកជំនួញ​បច្ចេកវិទ្យា និង​អ្នកវិភាគ​ព្យាករ​ថា iPhone 6 S និង 6 SPlus ជំនាន់​នឹង​ដំណើរការ​ផលិត ឬ​លេច​រូបរាង​ជា​ផ្លូវការ​នៅ​ខែកញ្ញា ខាង​មុខ​មិន​ខាន ៕