ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Vardy បង្កើត​កំណត់​ត្រា​មិន​ធ្លាប់​មាន​មួយ​ក្រោយ​ធ្វើ​បាន Hat-Tricks ទល់​នឹង Man City

3 ឆ្នាំ មុន

អង់គ្លេស ៖ កីឡាករ Jamie Vardy ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម Leicester City បាន​បង្កើត​កំណត់​ត្រា​​មិន​ធ្លាប់​មានមួយក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ បន្ទាប់​ពី​ធ្វើ​បាន…

អង់គ្លេស ៖ កីឡាករ Jamie Vardy ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម Leicester City បាន​បង្កើត​កំណត់​ត្រា​​មិន​ធ្លាប់​មានមួយក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ បន្ទាប់​ពី​ធ្វើ​បាន ៣​គ្រាប់​ម្នាក់ឯង (Hat-Tricks) ក្នុង​ជ័យជម្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ Manchester City ដោយ​លទ្ធផល ៥-២ នៅ​ជំនួប​ស​ប្តា​ហ៍​ទី​៣ ក្រប​ខណ្ឌ Premier League​។

Hat-Tricks កាលពី​យប់​ម្សិលមិញ បាន​ធ្វើ​ឱ្យ​ខ្សែប្រយុទ្ធ​អង់គ្លេស​វ័យ ៣៣​ឆ្នាំ​ខាងលើ​ក្លាយជា​កីឡាករ​ដំបូង​គេ​បង្អស់​លើ​លោក ដែល​ធ្វើបាន Hat-tricks ចំនួន​២​លើក​លើ​ក្រុម Man City ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក Pep Guardiola។

ហើយ​គិត​មក​ទល់​ពេល​នេះ មាន​កីឡាករ​តែ​២​នាក់​ប៉ុណ្ណោះ​គឺ Lionel Messi និង Jamie Vardy ដែល​អាច​ធ្វើ Hat-Tricks ទល់​នឹង​ក្រុម Man City ក្រោម​ការ​ដឹកនាំ​របស់លោក Pep Guardiola ។

លទ្ធផល​នេះ ពាន​ធ្វើ​ឱ្យ​ក្រុម Leicester City ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​បណ្តោះអាសន្ន ក្រោយ​ឆ្លងកាត់​ការ​ប្រកួត ៣​ស​ប្តា​ហ៍​កន្លង​មក​គឺ​ឈ្នះ​ទាំងអស់​៕