ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្អ​ណាស់​! Suarez ស៊ុត​ផង បញ្ជូន​ផង ​ក្នុង​ថ្ងៃ​បង្ហាញខ្លួន​លើក​ដំបូង​ជាមួយ Atletico

3 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ កីឡាករ Luis Suarez បាន​បង្ហាញ​ភាព​អស្ចារ្យ​របស់​ខ្លួន ដោយ​ស៊ុត​បាល់​បញ្ចូល​ទី ២​គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម (Assist)…

អេ​ស្ប៉ា​ញ ៖ កីឡាករ Luis Suarez បាន​បង្ហាញ​ភាព​អស្ចារ្យ​របស់​ខ្លួន ដោយ​ស៊ុត​បាល់​បញ្ចូល​ទី ២​គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម (Assist) ១​គ្រាប់​ទៀត ក្នុង​ការ​បង្ហាញខ្លួន​លើក​ដំបូង​សម្រាប់​ក្រុម Atletico Madrid ក្នុង​ជ័យជម្នះ ៦-១ លើ​ក្រុម​ភ្ញៀវ Granada កាលពី​ម្សិលមិញ បើ​ទោះបីជា​ប្តូរ​ចូល​នៅក្នុង​នាទី​៧០ យ៉ាងណា​ក៏​ដោយ​។

លទ្ធផល​នេះ បាន​ធ្វើ​ឱ្យ​អតីតខ្សែប្រយុទ្ធ​ក្រុម Barcelona ខាងលើ បាន​ក្លាយជា​កីឡាករ​ដំបូង​គេ​ក្នុង​ប្រ​វតិ្ត​សាស្ត្រ Atletico Madrid ដែល​រកបាន ២​គ្រាប់ ហើយ​ក៏​ជា​កីឡាករ​រក​គ្រាប់​បាល់​បញ្ចូល​ទី និង Asisst ក្នុង​ថ្ងៃ​បង្ហាញខ្លួន​លើក​ដំបូង​នៅ​ក្នុង​ក្រប​ខណ្ឌ La Liga​។

Suarez បាន​ថ្លែង​នៅ​បញ្ចប់​ការ​ប្រកួត​យ៉ាង​ដូច្នេះ​ថា «​ពេល​ខ្លះ​វា​សំខាន់​ណាស់ ដែល​មានការ​ផ្លាស់​ប្តូរ​ក្នុង​នាម​ជា​កីឡាករ​ម្នាក់​។ ខ្ញុំ​បាន​មក​ក្លិប​មួយ ដែល​បាន​ផ្តល់​ឱ្យ​ខ្ញុំ​នូវ​ការ​ស្វាគមន៍​ដ៏​អស្ចារ្យ​មួយ អ្នក​ទទួល​បានភាពកក់ក្តៅ​តាំងពី​ថ្ងៃ​ដំបូង ហើយ​ដូចអ្វីដែរអ្នក​អាច​មើលឃើញ​វា​នៅ​លើ​ទីលាន​»​។ (ដកស្រង់ចេញពី BBC)

https://www.youtube.com/watch?v=Xkc-Qzf2jAs