ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុំ​ជានា​គ្នា​វិញ​នាង​មិន​ព្រម អតីត​ប្តី​អត់​ខាន់ស្លា​បែកគំនិត​លប​លួច​តាម​ជះ​ទឹក​អាស៊ីត

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​ម៉ោង​១២​យប់​ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២០ នេះ មាន​ករណី​ជះ​ទឹក​អាស៊ីត​១​លើក បង្ក​ឡើង​ដោយ​ជនសង្ស័យ​ម្នាក់​ជា​អតីត​ប្តី​អត់​មាន​ខាន់ស្លា ខណៈ​ពេល​ដែល​សុំ​អតីត​ប្រពន្ធ​ជានា​នឹង​គ្នា​វិញ…

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​ម៉ោង​១២​យប់​ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២០ នេះ មាន​ករណី​ជះ​ទឹក​អាស៊ីត​១​លើក បង្ក​ឡើង​ដោយ​ជនសង្ស័យ​ម្នាក់​ជា​អតីត​ប្តី​អត់​មាន​ខាន់ស្លា ខណៈ​ពេល​ដែល​សុំ​អតីត​ប្រពន្ធ​ជានា​នឹង​គ្នា​វិញ តែ​ប្រពន្ធ​មិន​ព្រម ស្រាប់តែ​អតីត​ប្តី​លប​លួច​មក​តាម​ជះ​ទឹក​អាស៊ីត​ដាក់​តែ​ម្តង ហេតុការណ៍​បាន​កើតឡើង​ស្ថិត​នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុង​-​ខេត្ត​ប៉ៃលិន ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ជា​អតីត​ប្តី​ខាងលើ​មានឈ្មោះ សាយ សុខ​ម៉េ​ង អាយុ​ប្រហែល​៣៣​ឆ្នាំ រស់នៅ​ភូមិបរ​តាំង​ស៊ូ សង្កាត់​ប​រយ៉ា​ខា ក្រុង​-​ខេត្ត​ប៉ៃលិន ចំណែក​ស្ត្រី​រង​គ្រោះ​ដោយ​ការ​វាយប្រហារ ទឹក​អាស៊ី​ដ​នេះ​ឈ្មោះ សុខ នួន ហៅ​ណា​ង អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ប៉ា​ហ៊ី​ជើង​ សង្កាត់​ប៉ៃលិន ក្រុង​-​ខេត្ត​ប៉ៃលិន បាន​របួសធ្ងន់ កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ប៉ៃលិន។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា ទាំង​ពីរ​នាក់​ខាងលើ​បាន​យក​គ្នា​ធ្វើ​ជា​ប្ដី​ប្រពន្ធ​ដោយ​គ្មាន​សំបុត្រ​បញ្ជាក់​អាពាហ៍ពិពាហ៍​នោះ​ទេ តាំ​ពី​ឆ្នាំ​២០១៣​មក​ម្ល៉េះ ហើយ​ពួក​គេ​ក៏​បាន​ចេញ​ទៅ​ធ្វើ​ការងារ​រកស៊ី​នៅ​ប្រទេស​ថៃ​ឯណោះ ។

ប្រភព​ដដែល​បន្ត​ថា លុះ​មួយ​រយៈ​ក្រោយ​ពេល​មកនេះ ដោយសារ​តែ​មាន​ជំងឺឆ្លង​រាលដាល​នៃ​កូ​វី​ដ​១៩ ពួក​គេ​២​នាក់​ប្តី​ប្រពន្ធ​បាន​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ ។ នៅ​ពេល​មួយ​នោះ​ឈ្មោះ សាយ សុខ​ម៉េ​ង (​ប្ដី​) បាន​សុំ​លែងលះ​ប្រពន្ធ​មួយ​រយៈ ប៉ុន្តែ​ក្រោយមក​ក៏​សុំ​ប្រពន្ធ​ជានា​នឹង​គ្នា​វិញ ហើយ​រឿង​បាន​កើតឡើង​២​ទៅ​៣​ដង​ទៅ តែ​ប្រពន្ធ​មិន​ព្រម​នោះ​ទេ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ដោយសារ​តែ​ខឹង​ប្រពន្ធ​មិន​ទទួលស្គាល់​ជា​ប្តី​ប្រពន្ធ​ទៀត​នោះ ទើប​ជនសង្ស័យ (​ប្តី​) បែកគំនិត​ទិញ​ទឹក​អាស៊ីត រួច​លប​លួច​មក​ធ្វើ​សកម្មភាព​តាម​ជះ​ទឹក​អាស៊ី​តទៅ​លើ​ស្ត្រី​ជា​អតីត​ប្រពន្ធ​របស់​ខ្លួន បណ្ដាល​របួសធ្ងន់​ទាំង​កណ្តាលអធ្រាត្រ​តែ​ម្តង ។

ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់ ។ តែ​ទោះជា​យ៉ាងណា​ក្តី សមត្ថ​កិច្ច​បាន​និង​កំពុង​ដុតដៃដុតជើង ដើម្បី​តាម​ស្វែងរក​ជនសង្ស័យ​ដែល​ជា​អតីត​ប្តី​រូប​នេះ នាំ​មក​ទ​ទួ​ស​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ