ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក្ខណៈ​ធម្មជាតិ​និង​តាម​ក្បួនតម្រា​ខ្មែរ​ពី​សត្វ​ពពែ​(​ឆ្នាំមមែ​)

9 ឆ្នាំ មុន

លក្ខណៈ​ធម្មជាតិ​នៃ​សត្វ​ពពែ
«​ពពែ​» គឺជា​សត្វពាហនៈ​អម្បូរ​សត្វស្រុក​ដែល​ផ្ទុយ​ពី​ពពែ​ព្រៃ ស្ថិត​ក្នុង​ទ្វីបអាស៊ី​ប៉ែក​និរតី និង​អឺរ៉ុប​ខាងកើត ។ ពពែ​គឺ​ស្ថិត​ក្នុង​អម្បូរ Bovidae ឈ្មោះ​ក្នុង​វិទ្យាសាស្ត្រ​គឺ «Capra aegagrus hircus»

លក្ខណៈ​ធម្មជាតិ​នៃ​សត្វ​ពពែ
«​ពពែ​» គឺជា​សត្វពាហនៈ​អម្បូរ​សត្វស្រុក​ដែល​ផ្ទុយ​ពី​ពពែ​ព្រៃ ស្ថិត​ក្នុង​ទ្វីបអាស៊ី​ប៉ែក​និរតី និង​អឺរ៉ុប​ខាងកើត ។ ពពែ​គឺ​ស្ថិត​ក្នុង​អម្បូរ Bovidae ឈ្មោះ​ក្នុង​វិទ្យាសាស្ត្រ​គឺ «Capra aegagrus hircus» និង​មានអម្បូរ​ពពែ​ចំនួន ៣០០ ប្រភេទ ផ្សេង​ៗ​គ្នា ។ ពពែ​គឺជា​សត្វស្រុក​ចាស់​ជាងគេ​បំផុត​ក្នុង​ចំណោម​សត្វស្រុក​ដទៃ​ផ្សេង​ទៀត និង​ត្រូវ​គេ​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ដូច​ជា ទឹកដោះ សាច់ សក់ និង​ស្បែក ។

យោង​តាម​របាយការណ៍​ចេញផ្សាយ​ដោយ​កម្មវិធី​ស្បៀងអាហារ និង​កសិកម្ម​របស់​អង្គការសហប្រជាជាតិ​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១១​មាន​ពពែ​ចំនួន​ច្រើន​ជាង​៩២៤​លាន​ក្បាល​រស់នៅ​លើ​ពិភពលោក ។

យោង​តាម​វី​គី​ភី​ឌា​ឱ្យ​ដឹង​ថា ពពែ​ជា​សត្វ​ស្លូត តែ​ឆ្លាត ពោល​គឺ​វា​អាច​ពុះពារ​រាល់​ឧបសគ្គ​នានា​បាន​ដូច​ជា​ឡើងដើមឈើ និង​រត់គេច​ពី​សត្រូវ​។ ជា​ទូទៅ​ពពែ​មាន​ស្នែង​២ តែ​ពេល​ខ្លះ​មាន​រហូត​ដល់​ទៅ​៨​ឯណោះ នេះ​ជា​លក្ខណៈ​ពិសេស​ស្ថិត​ត្រង់​ច្បាប់​តំណពូជ ឬ​ហ្សែ​ន​របស់​វា ។

ជា​ទូទៅ​ពពែ​មាន​ទម្ងន់​ពី​៤៥​គីឡូក្រាម​ទៅ​៣០០​គីឡូក្រាម ។ កម្ពស់​ពី ៤០,៦ ទៅ ៥៨,៤ សង្ទីម៉ែត្រ ។ អាយុ​ពពែ​ចាប់ពី​១៥​ឆ្នាំទៅ​១៨​ឆ្នាំ​។

យោង​តាម​សៀវភៅ «​ការ​ណែនាំ​ពី​ការ​ចិញ្ចឹម​ពពែ​ជា​លក្ខណៈ​គ្រួសារ​នៅ​កម្ពុជា​» លើក​ឡើង​ថា ពពែ​ជា​សត្វ​ដែល​មាន​ប្រយោជន៍​ច្រើន​យ៉ាងដូច​ជា ផ្តល់​សាច់​ដ៏​មានឱជារស និង​ថាមពល​ច្រើន ផ្តល់​ទឹកដោះ​ដែល​អាច​កែ​ច្នៃ​ជា​ផលិតផល​សម្រាប់​បរិភោគ ។ ស្បែក​សម្រាប់​យក​ទៅ​កែ​ច្នៃ​ធ្វើ​ជា​សម្ភារ​ប្រើប្រាស់ ផ្សេង​ៗ ។ លាមក​សម្រាប់​ធ្វើ​ជី​ដាក់​ដំណាំ ។

ទម្លាប់​របស់​ពពែ​គឺ​រើសអើង​រសជាតិ​ចំណី គឺ​វា​ត្រូវការ​ចំណី​ស្អាត ជា​សត្វ​ខ្ជះខ្ជាយ ហើយ​មិន​ចូល​ចិត្ត​ស៊ី​ចំណី​ដែល​ធ្លាក់​នៅ​ខាងក្រោម ។

ពពែ​ចូល​ចិត្ត​អាហារ​រលាយ​បញ្ចូល​គ្នា​ដូច​ជា ៖
-​ស្លឹកឈើ ស្លឹក​រុក្ខជាតិ​ពពួក​កួរ និង​ស្មៅ ។
-​កាក​សំណល់​ផ្ទះបាយ​បាន​មក​ពី​ធញ្ញជាតិ ផ្លែ​ឈើ និង​បន្លែ ។
-​អនុ​ផល​កសិកម្ម ផ្សេង​ៗ ។

អត្រា​ចំនួន​សត្វ​ពពែ​នៅ​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក
-​អាហ្វ្រិក ចំនួន​២៩៤,៥​លាន​ក្បាល ។
-​ប្រទេស​នី​ហ្សេ​រី​យា​៉ ចំនួន​៥៣,៨​លាន​ក្បាល
-​ប្រទេស​ស៊ូ​ដង់ ចំនួន​៤៣,១​លាន​ក្បាល ។
-​អាស៊ី ចំនួន​៥១១,៣​លាន​ក្បាល ។
-​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ចំនួន​៦,៣៨​លាន​ក្បាល ។
-​ប្រទេស​បា​៉​គី​ស្ថាន ចំនួន​៦០​លាន​ក្បាល ។
-​ប្រទេស​ឥណ្ឌា ចំនួន​១២៥,៧​លាន​ក្បាល ។
-​ប្រទេស​បង់​ក្លា​ដេ​ស ចំនួន​៥៦,៤​លាន​ក្បាល ។
-​ប្រទេស​ចិន ចំនួន​១៤៩,៣៧​លាន​ក្បាល ។
-​ប្រទេស​អា​រ៉ាប់​រួម ចំនួន​២,២​លាន​ក្បាល ។
-​អា​មេ​រិ​ក ចំនួន​៣៧,៣​លាន​ក្បាល ។
-​ប្រទេស​ម៉ិច​ស៊ិ​ក ចំនួន​៨,៨​លាន​ក្បាល ។
-​សហរដ្ឋអាមេរិក ចំនួន​៣,១​លាន​ក្បាល ។
-​អឺរ៉ុប ចំនួន​១៧,៨៦​លាន​ក្បាល ។
-​ចក្រភព​អង់គ្លេស ចំនួន​០,០៩​លាន​ក្បាល​។
-​ប្រទេស​បារាំង ចំនួន​១,២​លាន​ក្បាល ។
-​អូ​សេ​អា​នី ចំនួន​៣,៤២​លាន​ក្បាល ។

ឆ្នាំមមែ​តាម​ក្បួនតម្រា​បុរាណ​ខ្មែរ
លោក​អ្នក​កើត​ឆ្នាំមមែ ពង្ស​ទេវតា​ស្រី នាម​ជា​សត្វ​ពពែ ធាតុមាស អង្សាកំណើត​នៅ​ថ្ងៃអាទិត្យ សិរី​ធ្លាក់​មក​ពី​ដៃ​ឆ្វេង​របស់​ព្រះព្រហ្ម មូល​ព្រលឹង​នៅ​នឹង​ដើម​បា​រិ​ក​ជាតិ និង​ដើម  ឫស្សី ។ លោក​អ្នក​ដែល​កើត​ឆ្នាំ​នេះ គួរ​ស្រោច​ទឹក ជ្រួយដី​គល់​នៃ​ដើម​បា​រិ​ក​ជាតិ និង​ដើម​ឫស្សី ទើប​នាំ​ឱ្យ​កើត​មាន​សិរី​សួស្តី​ដល់​ខ្លួន និង​ក្រុម​គ្រួសារ ។

មនុស្ស​កើត​ឆ្នាំមមែ ជា​មនុស្ស​មាន​វាសនា​ខ្ពស់ ជាទី​ត្រូវចិត្ត​នៃ​មនុស្ស​ទូទៅ ពេល​ជួប​ទុក្ខ​អាសន្ន មាន​អ្នកធំ​ជួយ​គាំពារ ។ ឫកពា​សុភាព​រាបសា សម្តីទន់​ផ្អែម​ពីរោះ មាន​មិត្តភក្តិ​ច្រើន​មិន​ថា​នៅ​ទីណា ប៉ុន្តែ​មិត្ត​ច្រើន​នាំទុក្ខ​ដល់​ខ្លួន ធ្វើ​គុណ​មិន​បាន​ផល មិន​ចេះ​ចងគំនុំ​នឹង​អ្នក​ណា​ឡើយ​។ ចិត្ត​ឆេវឆាវ ឆាប់​ខឹង តែ​ឆាប់​បាត់ មាន​តណ្ហា​ខ្លាំង​ស្រើបស្រាល​នឹង​រស​កាមារម្មណ៍ ប្រៀប​ដូច​ភ្លើងចំបើង មាន​ស្នេហ៍​ក្នុង​ខ្លួន​ជាទី​គាប់​ភ្នែក​នៃ​មនុស្ស​ភេទ​ផ្ទុយ ។

ជា​មនុស្ស​និយាយ​តិច តែ​គិត​ច្រើន មុន​នឹង​លូកដៃ​ទៅ​ចាប់​កាន់​ការងារ​អ្វីមួយ ប្រើ​គំនិត​គិត​ហ្មត់ចត់​ល្អិតល្អន់ ។

មុខរបរ​ដែល​ស័ក្តិសម​ជាងគេ​សម្រាប់​មនុស្ស​កើត​ឆ្នាំមមែ គឺ​ការ​លក់​ដូច​ធ្វើ​ជំនួញ ជួញប្រែ នឹង​បាន​ក្លាយជា​អ្នកមាន​ស្តុកស្តម្ភ ពីព្រោះ​ជា​មនុស្ស​មានការ​ពិចារណា​ល្អិតល្អន់ ។

បើ​ធ្វើ​ការងារ​រដ្ឋ​ល្អជា​មធ្យម ។ នឹង​ក្លាយ​ខ្លួន​ទៅ​ជា​អ្នក​មានបាន នៅ​ពេល​ឈាន​ដល់​វ័យ​ចំណាស់ ៕