រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៥ ដែលរៀបចំធ្វើតាំងពីថ្ងៃទី២០ មីនា នៅសាលដំបូលទូកនៃពហុកីឡដ្ឋានជាតិនោះបានបញ្ចប់ជាស្ថាពរហើយ ។ ពិធីបិទការប្រកួតត្រូវបានគេរៀបចំធ្វើកាលពីថ្ងៃទី២៤ ខែមីនា ដោយមានការចូលរួមពីលោកប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក Casey Barnett អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បំពាក់មេដាយដល់ជ័យលាភីផងដែរ ។
កម្មវិធីប្រកួតប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡាមួយនេះធ្វើឡើងដើម្បីចម្រាញ់រកអ្នកដែលមានទេពកោសល្យសម្រាប់យកទៅហ្វឹកហាត់បន្តត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី២៨ នៅប្រទេសសិង្ហបុរីផង ក៏ដូចជាត្រៀមលក្ខណៈប្រកួតនៅលើឆាកអន្តរជាតិផង ។ ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំនេះ មានសមាគម និងក្លិបទាំងអស់៧ ដែលមានអត្តពលិកសរុបចំនួន២៣០នាក់បានដាក់ពាក្យចូលរួមប្រកួត គឺច្រើនជាងឆ្នាំមុន ក្នុងនោះមានសមាគមកីឡាចំបាប់ដំបងដែក (ខេត្តកំពង់ឆ្នាំង), សមាគមកីឡាចំបាប់យាយព្រីងមានរិទ្ធ, សមាគមកីឡាចំបាប់រិទ្ធីសែន, សមាគមកីឡាចំបាប់ឃ្លាំងមឿង (ខេត្តពោធិសាត់) សមាគមកីឡាចំបាប់អូឡាំពិក, ក្លិប CICI និងក្លិបចំបាប់រាជធានីភ្នំពេញ ។ ចំណែកការប្រកួតចែកចេញជា៣ប្រភេទ គឺប្រភេទចំបាប់សម័យសេរី, ចំបាប់សម័យក្រិចកូរ៉ូម៉ាំង និងចំបាប់បុរាណ ។ ចំពោះជ័យលាភីនៃការប្រកួតចុងក្រោយនេះមានដូចខាងក្រោម ៖
វិញ្ញាសាចំបាប់សម័យសេរីផ្នែកនារីទម្ងន់៥៨គីឡូក្រាម លេខ១ បានទៅលើ ឌន ស្រីម៉ៅ មកពីក្លិបអូឡាំពិក លេខ២ បានទៅលើ យុន ដានី មកពីក្លិបរាជធានីភ្នំពេញ និងលេខ៣ស្ទួនបានទៅលើ កិត្យា មុនី មកពីក្លិប CICI និង អ៊ុង ស្រីភស្ស ។ វិញ្ញាសាចំបាប់សម័យសេរីផ្នែកបុរសទម្ងន់៦៥គីឡូក្រាម លេខ១ បានទៅលើ ជន់ ធួន ក្លិបរាជធានីភ្នំពេញ លេខ២ បានទៅលើ អេង ផានិត ក្លិបរាជធានីភ្នំពេញ និងលេខ៣ស្ទួនបានទៅលើ ឆាំ ពិសិដ្ឋ និង ដុំ ដេត ក្លិបអូឡាំពិក ។ វិញ្ញាសាចំបាប់សម័យក្រិចកូរ៉ូម៉ាំងផ្នែកបុរសទម្ងន់៦២គីឡូក្រាម លេខ១ បានទៅលើ អេង ផានិត ក្លិបរាជធានីភ្នំពេញ លេខ២ បានទៅលើ ជា យិននាង ក្លិបអូឡាំពិក និងលេខ៣ស្ទួនបានទៅលើ មុ៉ល រស្មី ក្លិបរាជធានីភ្នំពេញ និង រស់ ផល្លា ក្លិបអូឡាំពិក ។
វិញ្ញាសាចំបាប់សម័យសេរីផ្នែកនារីទម្ងន់៥៣គីឡូក្រាម លេខ១ បានទៅលើ វណ្ណ ហយ ក្លិបរាជធានីភ្នំពេញ លេខ២ បានទៅលើ សុងហ៊ាង ចរណៃ ក្លិបរាជធានីភ្នំពេញ និងលេខ៣ស្ទួនបានទៅលើ សឿន នឿន ក្លិបរាជធានីភ្នំពេញ និង ខាត់ ម៉ាឡៃ ក្លិបឃ្លាំងមឿង ។ វិញ្ញាសាចំបាប់សម័យសេរីផ្នែកបុរសទម្ងន់៥៥គីឡូក្រាម លេខ១ បានទៅលើ នុត សុផល ក្លិបអូឡាំពិក លេខ២ បានទៅលើ មុ៉ល រស្មី ក្លិបរាជធានីភ្នំពេញ និងលេខ៣ស្ទួនបានទៅលើ ស៊ីថា សំអូន ក្លិបរាជធានីភ្នំពេញ និង យឹម សំណាង ក្លិបអូឡាំពិក ។ វិញ្ញាសាចំបាប់បុរាណផ្នែកបុរសទម្ងន់៥៤គីឡូក្រាម លេខ១ បានទៅលើ ប៉ែន តុលា ក្លិបរាជធានីភ្នំពេញ លេខ២ បានទៅលើ ស៊ឹម សុភាលី ក្លិបយាយព្រីងមានរិទ្ធ និងលេខ៣ស្ទួនបានទៅលើ ព្រិន លាង និង ជុន រៀន ក្លិបឃ្លាំងមឿង ។
វិញ្ញាសាចំបាប់សម័យសេរីផ្នែកបុរសទម្ងន់សេរី លេខ១ បានទៅលើ ឌន សៅ ក្លិបរាជធានីភ្នំពេញ លេខ២ បានទៅលើ ងួន មករា ក្លិបអូឡាំពិក និងលេខ៣ស្ទួនបានទៅ ជន់ ធួន និង យឹម តារា ក្លិបរាជធានីភ្នំពេញ ។វិញ្ញាសាចំបាប់សម័យក្រិចកូរ៉ូម៉ាំងផ្នែកបុរសទម្ងន់៧៥គីឡូក្រាម លេខ១ បានទៅ ងួន មករា ក្លិបអូឡាំពិក លេខ២ បានទៅ យឹម តារា ក្លិបរាជធានីភ្នំពេញ និងលេខ៣ស្ទួនបានទៅ រឿន ឆវ័ន្ត និង ជន់ ធួន ក្លិបរាជធានីភ្នំពេញ ។ វិញ្ញាសាចំបាប់បុរាណផ្នែកនារីទម្ងន់៥៥គីឡូក្រាម លេខ១ បានទៅ នូ រដ្ឋា ក្លិបអូឡាំពិក លេខ២ បានទៅ ឈាង ចរិយា ក្លិបអូឡាំពិក និងលេខ៣ស្ទួនបានទៅ ប៊ូ សុភា ក្លិប CICI និង កើត ធីតាលាភ ក្លិបរាជធានីភ្នំពេញ ។
វិញ្ញាសាចំបាប់សម័យសេរីផ្នែកបុរសទម្ងន់៦០គីឡូក្រាម លេខ១ បានទៅ រស់ ផល្លី ក្លិបអូឡាំពិក លេខ២ បានទៅ ច្រាយ ម៉ាប់ ក្លិបរាជធានីភ្នំពេញ លេខ៣ស្ទួនបានទៅ យុន បុ៊ណ្ណេត និង ជន់ ធូ ក្លិបរាជធានីភ្នំពេញ ។ វិញ្ញាសាចំបាប់សម័យក្រិចកូរ៉ូម៉ាំងផ្នែកបុរសទម្ងន់សេរី លេខ១ បានទៅ ឌន សៅ ក្លិបរាជធានីភ្នំពេញ លេខ២ បានទៅ ឆាំ ពិសិដ្ឋ ក្លិបអូឡាំពិក និងលេខ៣ស្ទួនបានទៅ យឹម តារា និង ហេង វុទ្ធី ក្លិបរាជធានីភ្នំពេញ ។ វិញ្ញាសាចំបាប់សម័យសេរីផ្នែកបុរសទម្ងន់៧០គីឡូក្រាម លេខ១ បានទៅ ងួន មករា ក្លិបអូឡាំពិក លេខ២ បានទៅ នុត សុផល ក្លិបអូឡាំពិក និងលេខ៣ស្ទួនបានទៅ យឹម តារា និង ច្រាយ ម៉ាប ក្លិបរាជធានីភ្នំពេញ ។ វិញ្ញាសាចំបាប់បុរាណផ្នែកបុរសទម្ងន់៥៩គីឡូក្រាម លេខ១ បានទៅ យុន ប៊ុណ្ណា ក្លិបរាជធានីភ្នំពេញ លេខ២ បានទៅ ច្រាយ ម៉ាប់ ក្លិបរាជធានីភ្នំពេញ និងលេខ៣ស្ទួនបានទៅ យឹម សំណាង និង អេង វាសនា ក្លិបអូឡាំពិក ។
វិញ្ញាសាចំបាប់បុរាណផ្នែកបុរសទម្ងន់៦៣គីឡូក្រាម លេខ១ បានទៅ សិទ្ធ សួគ៌ឫទ្ធីសែន លេខ២ បានទៅ យឹម តារា ក្លិបរាជធានីភ្នំពេញ និងលេខ៣ស្ទួនបានទៅ គង់ លុច្ស ក្លិបឃ្លាំងមឿង និង ធិន ធីម ក្លិបរាជធានីភ្នំពេញ ។ វិញ្ញាសាចំបាប់បុរាណផ្នែកបុរសទម្ងន់៦៦គីឡូក្រាម លេខ១ បានទៅ ខា ចាំ ក្លិបឃ្លាំងមឿងកីឡា លេខ២ បានទៅ ពេជ្រ ទិត្យ ក្លិបយាយព្រីងមានរិទ្ធ និងលេខ៣ស្ទួនបានទៅ រឿន គាត ក្លិបរិទ្ធីសែន និង ហម វាសនា ក្លិបដុំដែក និងវិញ្ញាសាចំបាប់បុរាណផ្នែកបុរសទម្ងន់សេរី លេខ១ បានទៅ ដំ ដេត ក្លិបរាជធានីភ្នំពេញ លេខ២ បានទៅ ធិន ធីម ក្លិបរាជធានីភ្នំពេញ និងលេខ៣ស្ទួនបានទៅ រឿន ឆវ័ន្ត ក្លិបរាជធានីភ្នំពេញ និង យិន ធារ៉ាន់ ក្លិបយាយព្រីងមានរិទ្ធ ៕
ចែករំលែកព័តមាននេះ