ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្នះ ! ឈ្នះ ! មានអតិថិជនអង្គរមីល ជាច្រើនបានឈ្នះរង្វាន់ធំៗពីទឹកដោះគោអង្គរមីល ADM !!!

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្មវិធីកាត់ប្រអប់ ឈ្នះរង្វាន់ពីទឹកដោះគោអង្គរមីល ADM រសជាតិផ្អែម & រសជាតិស្ត្រប៊ីរី បានចាប់ផ្តើមបានត្រឹមតែរយៈពេល 3…

រាជធានីភ្នំពេញ ៖ កម្មវិធីកាត់ប្រអប់ ឈ្នះរង្វាន់ពីទឹកដោះគោអង្គរមីល ADM រសជាតិផ្អែម & រសជាតិស្ត្រប៊ីរី បានចាប់ផ្តើមបានត្រឹមតែរយៈពេល 3 ខែតែប៉ុណ្ណោះឃើញថា ទទួលបានការគាំទ្រជាខ្លាំងពីសំណាក់អតិថិជនក្នុងទីផ្សារ ។ ទន្ទឹមនឹងនេះពួកយើងឃើញថា មានអតិថិជនអង្គរមីល ជាច្រើនរូបបានឈ្នះរង្វាន់ធំៗពីកម្មវិធីឈ្នះភ្លាមៗ ជារៀងរាល់ខែ ។

This image has an empty alt attribute; its file name is a8432a5f31d8815dd6142b454035f722-100.jpg

យោងតាមទិន្នន័យពីក្រុមហ៊ុនអង្គរឌែរីប្រូដាក់ ចាប់តាំងពីកម្មវិធីចាប់ផ្តើមនៅថ្ងៃទី 1 ខែកក្កដា រហូតមកដល់ខែសីហា ឆ្នាំ 2020 មានអតិថិជនសរុបជាងមួយរយនាក់បានឈ្នះរង្វាន់ គិតជាទឹកប្រាក់សុទ្ធសរុប 26 លានរៀលក្នុងនោះមាន ៖

១-អ្នកឈ្នះរង្វាន់ទី 1 ដែលឈ្នះទឹកប្រាក់ចំនួន 1,000,000 រៀល មានចំនួន 8 នាក់
២-អ្នកឈ្នះរង្វាន់ទី 2 ឈ្នះទឹកប្រាក់ចំនួន 500,000 រៀល មានចំនួន 18 នាក់
៣-អ្នកឈ្នះរង្វាន់ទី 3 ឈ្នះទឹកប្រាក់ចំនួន 200,000 រៀល មានចំនួន 10 នាក់
៤-អ្នកឈ្នះរង្វាន់ទី 4 ឈ្នះជាទឹកដោះគោអង្គរមីល 1 កេស មានចំនួន 80 នាក់ ។

ចំណែកឯដើមខែកញ្ញានេះមានអតិថិជនដែលឈ្នះរង្វាន់ទី 1 និងទី 2 ចំនួន 9 នាក់បន្ថែមទៀត ពីកម្មវិធី ព្រមទាំងអតិថិជនដែលឈ្នះរង្វាន់ទី 3 និងទី 4 ជាច្រើននាក់ទៀត ដែលពួកគាត់ធ្វើការប្តូរយករង្វាន់នៅតាមដេប៉ូចែកចាយនៅជិតគាត់ ។

តាមបទសម្ភាសន៍ពីអតិថិជនដែលឈ្នះកំឡុងពេលមកទទួលរង្វាន់ អ្នកនាង គីម ស្រីតូច អាយុ 24 ឆ្នាំ មានទីលំនៅទួលសង្កែ ភ្នំពេញ បានប្តូរមកប្រើទឹកដោះគោអង្គរមីល ADM រយៈពេល 1 ខែកន្លះ ដែលបានជាវ 1 កេស គាត់មានសេចក្តីរីករាយណាស់ដែលបានឈ្នះរង្វាន់ទី 1 នៅខែទី 1 ដែលគាត់បានប្រើ ហើយគាត់នឹងបន្តប្រើទឹកដោះគោអង្គរមីល ADM ដើម្បីសុខភាពកូនរបស់គាត់ ។ គាត់សូមលើកទឹកចិត្តអោយអ្នកម្តាយទាំងឡាយ អោយសាកល្បងប្រើទឹកដោះគោអង្គរមីល ដែលមិនត្រឹមតែល្អសម្រាប់កូនៗរបស់ពួកគាត់ទេ ថែមទាំងមានឱកាសឈ្នះទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ទៀតផង ។

This image has an empty alt attribute; its file name is 4f4fccd03730adfcb7e3a2d419d6e2d3-45-1024x733.jpg

សូមបញ្ចាក់ ៖ កម្មវិធីកាត់ប្រអប់ ឈ្នះរង្វាន់ពីទឹកដោះគោអង្គរមីល ADM រសជាតិផ្អែម & រសជាតិស្ត្រប៊ីរី នឹងបន្តរហូតដល់ថ្ងៃទី 30 ខែធ្នូ ឆ្នាំ 2020 ។ ដូចនេះ សូមអតិថិជនរួសរាន់ជាវអោយកាន់តែច្រើន សុខភាពកូនកាន់តែល្អ ឱកាសឈ្នះរង្វាន់ក៏កាន់តែច្រើនដែរ ។ សូមរួសរាន់ឡើងអ្នកឈ្នះបន្ទាប់អាចជារូបអ្នក ។ ចំពោះអ្នកឈ្នះរង្វាន់ទាំងអស់ អាចមកប្តូររង្វាន់ បានរហូតដល់ថ្ងៃទី 30 ខែធ្នូ ឆ្នាំ 2020 ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខ ០24 689 8888
*ក្រុមហ៊ុនអង្គរមីល សូមរក្សាសិទ្ធិក្នុងការកែប្រែដោយមិនជម្រាបជូនជាមុន ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ