ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិត្ត​ហ្វូ​ន ចាប់​ដៃគូ​ជាមួយ​មន្ទីរពេទ្យ​ឈានមុខ​គេ​របស់​វៀតណាម ដើម្បី​នាំ​យក​សេវា​ថែទាំ​សុខភាព​ប្រកបដោយ​គុណភាព​ខ្ពស់​មក​កាន់​កម្ពុជា

1 ខែ មុន
  • ភ្នំពេញ

ក្នុង​គោលបំណង​ជួយ​ឱ្យ​ប្រជាពលរដ្ឋ ​អាច​ទទួល​បាន​សេវា​ថែទាំ​សុខភាព​ទំនើប​ៗ​កាន់តែ​ងាយស្រួល មិត្ត​ហ្វូ​ន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​ជា​ផ្លូវការ​ជាមួយ​មន្ទីរពេទ្យ​យោធភូមិ​ភាគ១៧៥ និង​មន្ទីរពេទ្យ FV ក្នុង​ប្រទេស​វៀតណាម ។ នេះ​កត់សម្គាល់​នូវ​ជំហាន​ដ៏​សំខាន់​មួយ ​ឆ្ពោះទៅ​រក​ការ​កសាង​ប្រព័ន្ធ​អេកូឡូស៊ី​សុខាភិបាល​ឌី​ជី​ថ​ល​ដ៏​មាន​សារសំខាន់ និង​ងាយស្រួល​សម្រាប់​សហគមន៍​ ។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​វៀតណាម ​ដើម្បី​ពិនិត្យ និង​ព្យាបាល​ជំងឺ បាន​ក្លាយជា​ជម្រើស​ដ៏​ពេញ​និយម​សម្រាប់​គ្រួសារ​កម្ពុជា​ជា​ច្រើន ដោយសារ​កេរ្តិ៍ឈ្មោះ​ដ៏​ល្បីល្បាញ និង​ជំនាញ​ខ្ពស់​របស់​វេជ្ជបណ្ឌិត​វៀតណាម​ ។

ទោះជា​យ៉ាងណា​ក៏​ដោយ ចម្ងាយ​ផ្លូវ និង​នីតិវិធី​រដ្ឋបាល នៅ​តែ​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​សម្រាប់​អ្នកជំងឺ​ជា​ច្រើន​។ ដោយ​ទទួលស្គាល់​នូវ​បញ្ហា​នេះ មិត្ត​ហ្វូ​ន​បាន​បង្កើត​ភាព​ជា​ដៃគូ​ជាមួយ​មន្ទីរពេទ្យ​ឈានមុខ​គេ​ពីរ​គឺ មន្ទីរពេទ្យ​យោធភូមិ​ភាគ ១៧៥ និង​មន្ទីរពេទ្យ FV ដើម្បី​បង្កើត «​ស្ពាន​ត​ភ្ជាប់​សុខាភិបាល​» ដ៏​រលូន​រវាង​ប្រទេស​ទាំង​ពីរ​។

តាម​រយៈ​កិច្ចសហការ​នេះ មិត្ត​ហ្វូ​ន​នឹង​ទាញ​យក​អត្ថប្រយោជន៍​ពី​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ​ដ៏​ធំ​ទូលាយ និង​ប្រព័ន្ធ​អេកូឡូស៊ី​ទូទាត់​ប្រាក់​ឌី​ជី​ថ​ល​របស់​ខ្លួន ដើម្បី​គាំទ្រ​ដល់​អ្នក​ប្រើប្រាស់​។ យោង​តាម​តំណាង​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន ក្រុមហ៊ុន​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ដំណោះស្រាយ telehealth ដែល​អនុញ្ញាត​ឱ្យ​អ្នកជំងឺ​ពិគ្រោះ​យោបល់​ផ្ទាល់​ជាមួយ​វេជ្ជបណ្ឌិត​ដែល​មានបទពិសោធន៍​នៅ​វៀត​ណាម តាម​រយៈ​ទូរស័ព្ទ​ដៃ​របស់​ពួក​គេ​​។ បន្ថែម​ពីលើ​នេះ ការ​រួម​បញ្ចូល​ការ​បង់ថ្លៃ​សេវា​មន្ទីរពេទ្យ​តាម​រយៈ​កាបូប​លុយ eMoney នឹង​ធ្វើ​ឱ្យ​ដំណើរការ​ព្យាបាល​កាន់តែ​លឿន មាន​តម្លាភាព និង​មាន​សុវត្ថិភាព​ជាង​មុន​។

ចក្ខុវិស័យ​របស់​មិត្ត​ហ្វូ​ន​សម្រាប់​ភាព​ជា​ដៃគូ​នេះ គឺ​លើស​ពី​គោលដៅ​អាជីវកម្ម ដោយ​ផ្តោត​លើ​ការ​ទទួលខុសត្រូវ​របស់​ខ្លួន​ចំពោះ​សហគមន៍​ ។ តាម​រយៈ​ការ​ធ្វើការ​ជាមួយ​មន្ទីរពេទ្យ​យោធភូមិ​ភាគ ១៧៥ ដែល​ជា​ស្ថាប័ន​មាន​ប្រវត្តិ​យូរលង់​ក្នុង​ការ​គាំទ្រ​សេវា​សុខាភិបាល​នៅ​កម្ពុជា និង​មន្ទីរពេទ្យ FV ដែល​ជា​មន្ទីរពេទ្យ​ស្តង់ដារ​អន្តរជាតិ JCI មិត្ត​ហ្វូ​ន​មាន​គោលបំណង​ផ្តល់​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​នូវ​ជម្រើស​កាន់តែ​ច្រើន​សម្រាប់​ការ​ព្យាបាល​ប្រកបដោយ​គុណភាព​ខ្ពស់ គាំទ្រ​ដោយ​ដំណើរការ​ដ៏​ទូលំទូលាយ ចាប់ពី​ការពិគ្រោះ​យោបល់ រហូត​ដល់​ការ​ថែទាំ​ក្រោយ​ការ​ព្យាបាល​។

ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ពី​ការ​ផ្លាស់​ប្តូរ​របស់​មិត្ត​ហ្វូ​ន ពី​អ្នក​ផ្តល់​សេវា​ទូរគមនាគមន៍ ទៅ​ជា​សហគ្រាស​បច្ចេកវិទ្យា​ដែល​យក​ប្រជាជន​ជា​មជ្ឈមណ្ឌល​នៃ​យុទ្ធសាស្ត្រ​របស់​ខ្លួន​។ តាម​រយៈ​សកម្មភាព​ជាក់ស្តែង មិត្ត​ហ្វូ​ន​កំពុង​ខិតខំ​កាត់​បន្ថយ​គម្លាត​សុខាភិ​បាល ដើម្បី​ធានា​ថា​ប្រជាពលរដ្ឋ មិន​ថា​នៅ​ទីណា​ក៏​ដោយ អាច​ទទួល​បាន​សេវា​ថែទាំ​សុខភាព​កាន់តែ​ប្រសើរ និង​លើកកម្ពស់​គុណភាព​ជីវិត​របស់​ពួក​គេ​ ៕ អត្ថបទ៖ សហការ