ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​​លោក​ត្រាំ​​ទៅ​គោរព​សព​ចៅក្រម​តុលាការ​កំពូល​ម្នាក់​ ផ្ទុះ​សម្រែក​តវ៉ា​ប្រឆាំង

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​២៤​កញ្ញា​ពេល​លោក​ឈរ​មុខ​មឈូស​សព​ចៅក្រម ចម្រើន​ជឿនលឿន​ម្នាក់​នៃ​តុលាការ​កំពូល លោកស្រី​RUTH BADER GINSBURG នាំ​ឲ្យ​ផ្ទុះ​សម្រែក​តវ៉ា​ប្រឆាំង​លោក​។ ដោយ​ពាក់​ម៉ាស​ពណ៌​ខ្មៅ​មួយ…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​២៤​កញ្ញា​ពេល​លោក​ឈរ​មុខ​មឈូស​សព​ចៅក្រម ចម្រើន​ជឿនលឿន​ម្នាក់​នៃ​តុលាការ​កំពូល លោកស្រី​RUTH BADER GINSBURG នាំ​ឲ្យ​ផ្ទុះ​សម្រែក​តវ៉ា​ប្រឆាំង​លោក​។

ដោយ​ពាក់​ម៉ាស​ពណ៌​ខ្មៅ​មួយ អម​ដោយ​ភរិយា​លោកស្រី​មី​ឡា​នី​ញ៉ា​ដែល​ពាក់​ម៉ាស​ខ្មៅ​ដែរ ប្រមុខ​សេត​វិមាន​បាន​ធ្វើការ​ស្មឹង​ស្មាធិ​នៅ​មុខ​មឈូស​សព អ្នក​នារី​និយម​រូប​នោះ​ដែល​ទទួល​មរណភាព​កាលពី​ថ្ងៃ​ទី​១៨​កញ្ញា ក្នុង​ជន្មាយុ​៨៧​ឆ្នាំ​។ នេះ​ជា​លើក​ដំបូង​ហើយ​តាំងពី​លោក​ចូល​កាន់កាប់​សេត​វិមាន​មក ដែល​លោក​ត្រាំ​ស្ថិត​ក្នុង​ចំណោម​ឥស្សរជន​ដែល​ចូលរួម​ក្នុង​ពិធី​សព របស់​មនុស្ស​ម្នាក់ ដែល​មិន​ដើរ​ស្រប​តាម​នយោបាយ​របស់​លោក​។

ក្រោយ​ការ​ស្មឹង​ស្មាធិ​ប្រមាណ​ប៉ុន្មាន​វិនាទី មនុស្ស​ម្នា​ដែល​មាន​វត្ត​មាននៅ​កន្លែង​បុណ្យសព នាំ​គ្នា​ធ្វើ​បាតុកម្ម​ដោយ​កំហឹង​។ លោក​ត្រាំ​ចង់​ជ្រើសតាំង​ចៅក្រម​ថ្មី​ម្នាក់​ជំនួស​លោកស្រី​RUTH BADER GINSBURG​មុន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​។

បាតុកម្ម​ប្រឆាំង​លោក​ត្រាំ​នោះ​មិនធំ​ឡើយ តែ​បរិយាកាស​ពិតជា​តានតឹង​បំផុត នៅ​ទីក្រុង​វ៉ា​ស៊ិ​ន​តោន​ដែល​នៅ​ទីនោះ​ពួក​បាតុករ​បាន​នាំ​គ្នា​ស្រែ​កថា ជូរ​គោរព​តាម​បំណង​របស់​លោកស្រី ដែល​ចង់​និយាយ​យោង​ដល់​បណ្ដាំ​ចុង​ក្រោយ របស់​ចៅក្រម​វ័យ​ចំណាស់​បំផុត​នោះ នៃ​តុលាការ​កំពូល​អា​មេ​រិ​ក ដែល​មិន​ចង់​ឲ្យ​ការ​ជ្រើសតាំង​អ្នក​បន្តវេន​ពី​លោកស្រី ធ្វើ​មុន​ការ​ចូល​កាន់​តំណែង​របស់​ប្រ​ធា​ធិ​បតី​ថ្មី​មួយ​រូប នា​ខែមករា​ខាង​មុខ​នេះ​។

ប៉ុ​ន្មា​ថ្ងៃមុន​ពេល​លោក​ស្រិ​ស្លាប់ បើ​តាម​ចៅស្រី​របស់​គាត់​នាង​CLARA SPERA​ថា​បណ្ដាំ​របស់​ជីដូន​នាង​គឺៈ បំណង​របស់​ច្ញុំ​ដែល​ថ្លៃថ្លា​បំផុត គឹ​មិន​ត្រូវ​ជ្រើសតាំង​អ្នក​ជំនួស​រូប​ខ្ញុំ បើ​ដរាបណា​ប្រធានាធិបតី​ថ្មី​មិន​ទាន់​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ