សហរដ្ឋអាមេរិក ៖ ទីក្រុងLOUISVILLE ក្នុងរដ្ឋកេនទុកគី នាថ្ងៃទី២៤កញ្ញាជួបប្រទះនឹងរាត្រីទី២នៃភាពតានតឹង ក្រោយពីតុលាការប្រកាសពីការមិនកាត់ទោសប៉ូលិសស្បែកស២នាក់ ដែលសម្លាប់គិលានុប្បដ្ឋាយិកាស្បែកខ្មៅម្នាក់ លោកស្រីBREONNA TAYLORមក។
ខណៈដែលបំរាមគោចរណ៍ចូលជាធរមាន ពីថ្ងៃទី២៤កញ្ញាមក ពេលរាត្រីកាលមកដល់នាពាក់ កណ្ដាលយប់ បាតុករពី២០០ទៅ៣០០នាក់ ដែលហែក្បួន ក្នុងទីក្រុងនោះបានប្រមូលផ្ដុំគ្នានៅទីលានFIRST UNITARIAN CHURCH នៅជាប់រដ្ឋអូហៃយ៉ូ។

ពួកអុ្នករៀបចំបាតុកម្មនោះ បានព្រមានថាគ្រោងប្រែក្លាយទីលាន នោះជាកន្លែងប្រមូលផ្ដុំ របស់ពួកបាតុករដែលមួយចំនួន បានគប់ដុំថ្មបំបែកកញ្ចក់ហាងទំនិញជាច្រើន ព្រមទាំងបណ្ដាបង្អួចនៃមន្ទីរពេទ្យមួយ ។ ប៉ុន្តែឆាកនៃអំពើហិង្សានានាកើតមាននៅខាងក្រៅព្រះវិហារនោះ។
មនុស្សយ៉ាងតិច២៤នាក់បានត្រូវចាប់ខ្លួននាពេលយប់ ដោយសារការប្រមូលផ្ដុំគ្នាខុសច្បាប់។ នៅទីក្រុងនោះក្នុងបាតុកម្មយប់ទីមួយប៉ូលិស២នាក់រងរបួសដោយគ្រាប់កាំភ្លើង៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ