ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវការ​! លី​គ​ទី​2 ​ចាប់ផ្ដើម​នៅ​ដើមខែ​ក្រោយ​​ដែល​មាន​10​ក្រុម​ចូលរួម​ប្រកួត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា FFC បាន​រៀបចំ​ពិធី​ចាប់ឆ្នោត​ប្រកួត​ជ្រើស​រើស​ជើងឯក​លី​គ​ទី​២​រួចរាល់​ហើយ​កាលពី​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ ដោយ​មាន​សមាសភាព​ចូលរួម​ចំនួន​១០​ក្រុម ។ ពិធី​ចាប់ឆ្នោត​បាន​ធ្វើ​ឡើង​ក្រោម​វត្តមាន​លោក…

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា FFC បាន​រៀបចំ​ពិធី​ចាប់ឆ្នោត​ប្រកួត​ជ្រើស​រើស​ជើងឯក​លី​គ​ទី​២​រួចរាល់​ហើយ​កាលពី​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ ដោយ​មាន​សមាសភាព​ចូលរួម​ចំនួន​១០​ក្រុម ។ ពិធី​ចាប់ឆ្នោត​បាន​ធ្វើ​ឡើង​ក្រោម​វត្តមាន​លោក ប៊ុ​ន សុខ សមាជិក​ប្រតិបត្តិ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។

ចំពោះ​សមាសភាព​ទាំង​១០​ក្រុម​រួម​មាន​ក្រុម​កោះកុង​អែ​ហ្វ​ស៊ី​, ISI ដង្កោ​សែន​ជ័យ​, សមាគម​កីឡាបាល់ទាត់​ខេត្តព្រៃវែង​, សៀមរាប​អែ​ហ្វ​ស៊ី​, ក្លិប​បាល់ទាត់​ឬ​ទ្ធី​សែន​, មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្តស្វាយរៀង​, មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្តកំពង់ស្ពឺ​, មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​ត្បូងឃ្មុំ​, ភ្នំពេញ​ក្រោ​ន និង​ក្រុម U21 កង​យោធពលខេមរភូមិន្ទ​។

លោក ប៊ុ​ន សុខ បាន​បញ្ជាក់​ថា ការ​ប្រកួត​ជ្រើសរើស​ជើងឯក​លី​គ​ទី​២ នឹង​ធ្វើ​ឡើង​តាម​ការ​គ្រោងទុក ដោយ​ចាប់ផ្ដើម​នា​ថ្ងៃ​ទី​៣ ខែតុលា រហូត​ដល់​១២ ខែធ្នូ ឆ្នាំ​២០២០ និង​ប្រើប្រាស់​រូបមន្ដ​ប្រកួត​វិល​ជុំ​មួយ​ជើង សម្រាប់​ក្រុម​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាងគេ​នឹង​ឈរ​ចាំ​វគ្គ​ផ្ដាច់ព្រ័ត្រ​។ ឯ​ក្រុម​ឈរ​លេខ​៤ នឹង​ត្រូវ​ជួប​ក្រុម​លេខ​៣ ហើយ​ក្រុម​ឈ្នះ ទើបបាន​ឡើង​ទៅ​ជួប​ក្រុម​លេខ​២ ដើម្បី​ដណ្ដើម​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ​។

លោក ឡៃ សុធា អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ក៏​បាន​បញ្ជាក់​ដែរ​ថា ចំពោះ​ការ​​ប្រកួត​ជ្រើសរើស​ជើងឯក​លី​គ​ទី​២ នេះ​ដែរ គឺ​ដើម្បី​ពង្រឹង​បន្ថែម​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កីឡា​បាល់ទាត់​កម្ពុជា ពិសេស​ចម្រាញ់​រក​ក្រុម​ខ្លាំង​១​ក្រុម​ដែល​មិនមែន​ជា​ឧ​ប​សម្ព័ន្ធ​របស់​ក្លិប​សមាជិក​លី​គ​កំពូល​កម្ពុជា ឡើង​ទៅ​បង្គ្រប់​កៅអី​លី​គ​កំពូល​កម្ពុជា ឆ្នាំ​២០២១ ជំនួស​ក្រុម​ដែល​ត្រូវ​កាត់​ចេញ​។

សូម​បញ្ជាក់​ថា លី​គ​ទី​២ កម្ពុជា បាន​បង្កើត​ដំបូង​នៅ​ឆ្នាំ​២០១៦ ក្នុង​គោលបំណង​រក​ក្រុម​ជើងឯក និង​ក្រុម​ជើងឯក​រង​ឡើង​ទៅ​បង្គ្រប់​កៅអី​លី​គ​កំពូល​កម្ពុជា ជំនួស​ក្រុម​ដែល​ឈរ​បាត​តារាង ។ ប៉ុន្ដែ​ដំណើរការ​បាន​២​រដូវ​កាល ព្រឹត្តិការណ៍​នេះ​ក៏​បាន​ស្ងាត់​ទៅ​វិញ ពោល​គឺ​នៅ​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩ មិន​មានការ​ប្រកួត​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ