ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រហើន​ហ៊ាន​លក់​សត្វព្រៃ​! ហាង​ផឹកស៊ី​ម្លប់​លៀប​ងៀត ក្របី នៅ​ស្រុក​ស្អាង​លួច​លក់​សត្វព្រៃ​គ្រប់​ប្រភេទ

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ប្រភព​ពី​ពលរដ្ឋ​បានអោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២០​នេះ​ថា ហាង​ផឹកស៊ី​មួយ​កន្លែង​ដែល​មាន​យីហោ​ម្លប់​លៀប​ងៀត ក្របី បាន និង​កំពុង​លួចលាក់​លក់​សត្វព្រៃ​គ្រប់​ប្រភេទ យ៉ាង​គ​គ្លើ​ន…

ខេត្តកណ្តាល ៖ ប្រភព​ពី​ពលរដ្ឋ​បានអោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២០​នេះ​ថា ហាង​ផឹកស៊ី​មួយ​កន្លែង​ដែល​មាន​យីហោ​ម្លប់​លៀប​ងៀត ក្របី បាន និង​កំពុង​លួចលាក់​លក់​សត្វព្រៃ​គ្រប់​ប្រភេទ យ៉ាង​គ​គ្លើ​ន ហាក់ដូច​មិន​ខ្លាច​អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ​ទាល់តែ​សោះ ឬ​ក៏​មានការ​បើកភ្លើង​ខៀវ​ពី​អាជ្ញាធរ ? ទីតាំង​ហាង​ផឹកស៊ី​ម្លប់​លៀប​ងៀត ក្របី ខាងលើ​នោះ មា​នទី​តាំងនៅ​ភូមិ​ព្រែក​រុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​ហាង​ម្លប់​លៀប ងៀត​ក្របី ទីតាំង​នោះ​បាន​ប្រកប​មុខរបរ​នេះ​មក​យូរ​ខែ​មក​ហើយ មិន​ដែល​មាន​ឃើញ​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​នោះ​ទេ ។ ហើយ​ទីតាំង​នោះ​មាន​លក់​ម្ហូប​បម្រើភ្ញៀវ​ផង បោះ​ចែកចាយ​ទៅ​ខាងក្រៅ​ផង ។

ជុំវិញ​បញ្ហា​នេះ សង្ឃឹមថា អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ជា​ពិសេស​លោក គង់ សោ​ភ័​ណ្ឌ អភិបាល​នៃ​គណ​អភិបាល​ខេត្តកណ្តាល និង​មាន​វិធានការ​លើ​ទីតាំង​ខាងលើ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ