ក្លិប​លី​គ​កំពូល​ព័រ​ទុ​យ​ហ្គា​ល់ សម្រេចការ​ផ្ទេរ​កីឡាករ​មាន​បំផុត​លើ​លោក​ជា​ផ្លូវការ


ព័រ​ទុ​យ​ហ្គា​ល់ ៖ ក្លិប Marítimo នៃ​លី​គ​កំពូល​ព័រ​ទុ​យ​ហ្គា​ល់ បាន​ធ្វើការ​ប្រកាស​ជា​ផ្លូវការ អំពី​ការ​ចុះហត្ថលេខា​លើ​ខ្សែបម្រើ​ស្លាប Faiq Bolkiah ដែល​គ្រប់​គ្នា​ស្គាល់​ថា​ជា​កីឡាករ​មាន​បំផុត​លើ​ពិភពលោក​។ គួររំលឹកថា កីឡាករ​បាល់ទាត់​មាន​បំផុត​លើ​លោក​សម្រេច​ចែកផ្លូវ​ជាមួយ​ក្លិប Leicester City ហើយ

Faiq ដែល​អាច​លេង​ជា​ខ្សែបម្រើ​កណ្តាល បាន​ទំនេរ​គ្មាន​ក្លិប​លេង ចាប់តាំងពី​ចាក​ចេញពី Leicester City កាលពី​ខែ កក្កដា កន្លង​ទៅ បាន​បង្ហាញ​ចំណាប់អារម្មណ៍​របស់​ខ្លួន​ថា «​ខ្ញុំ​ពិតជា​រីករាយ​ខ្លាំង​ណាស់ ដែល​បាន​មក​ទី​នេះ និង​ជា​ការ​សម្រេចចិត្ត​ផ្ទាល់ខ្លួន​របស់ខ្ញុំ​។ ខ្ញុំ​ប្រាកដ​ថា នេះ​គឺជា​ក្លិប​ដ៏​ត្រឹមត្រូវ​សម្រាប់​ខ្ញុំ និង​អាជីព​របស់ខ្ញុំ​»​។

សមាជិក​ក្រុម​ជម្រើសជាតិ​ប្រ៊ុ​យ​ណេ​វ័យ ២២​ឆ្នាំ ជា​សែស្រឡាយ​រាជវង្ស និង​ជា​កីឡាករ​មាន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ដែល​ត្រូវជា​បុត្រ​របស់​ព្រះ​អង្គ​ម្ចាស់ Jefri Bolkiah និង​ត្រូវជា​ក្មួយ​ប្រុស​របស់​ស្តេច​ស៊ុ​ល​តង់ Hassanal Bolkiah​។ Faiq គឺជា​អ្នក​ស្នង​មរតក​នៃ​ទ្រព្យសម្បត្តិ ដែល​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​មាន​ចំនួន ២០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

សូម​រំលឹក​ជូន​ថា Faiq Bolkiah ដែល​កើត​ក្នុង​ឆ្នាំ ១៩៩៨ នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក បាន​ចាប់ផ្តើម​ហ្វឹកហាត់​បាល់ទាត់​នៅ​ក្នុង​ឆ្នាំ ២០០៩ នៅ​ពេល​ដែល​រូបគេ​បាន​ចូលរួម​ក្នុង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​យុវជន​របស់​ក្លិប AFC Newbury (​អង់គ្លេស​) ។ ហើយ​បាន​បន្ត​ឆ្លងកាត់​ការ​បណ្តុះបណ្តាល​ជាមួយ​ក្លិប​ធំ​ៗ​ដូច​ជា Southampton, Arsenal និង​ក្លិប Chelsea មុន​ពេល​មក​ចូលរួម​ជាមួយ Leicester ក្នុង​ឆ្នាំ ២០១៦ ។ ទោះ​យ៉ាងណា រូបគេ​ពុំដែល​ធ្លាប់​លេង​ឱ្យ​ក្រុម​ឈុត​ធំ​របស់ Leicester ម្តងណា​ឡើយ​រយៈពេល ៤ រដូវ​កាល​កន្លង​មក​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ