ប្រទេសបេឡារុស ៖ មនុស្សច្រើនសិបនាក់ត្រូវបានចាប់ខ្លួន ក្រោយពិធីធ្វើសច្ចាប្រណិធានចូលកាន់តំណែងអាណត្តិថី្មគួរឲ្យភ្ញាក់ផ្អើលកាលពីថៃ្ងទី២៣ កញ្ញា របស់ប្រធានាធិបតីបេឡារុស ។
ពួកគេបានធ្វើបាតុកម្មប្រឆាំងការធ្វើសច្ចាប្រណិធានគួរឲ្យភ្ញាក់ផ្អើលរបស់ប្រធានាធិបតីលោកអាឡិចសាន់ដ្រ៏លូកាឆេនកូ ។ មនុស្សជាង១៥០នាក់បានត្រូវចាប់ខ្លួន នាថ្ងៃទី២៣ កញ្ញានោះ ។ មនុស្សច្រើនពាន់នាក់បានលើកគ្នាដើរហែក្បួននាពេលព្រលប់ប្រឆាំងប្រមុខរដ្ឋនៅតាមមហាវិថី អ្នកឈ្នះនាកណ្ដាលរដ្ឋធានីបេឡារុស ។
ប៉ូលិសបានប្រើកាណុងបាញ់ទឹកបំបែកពួកបាតុករ និងចាប់ខ្លួនមនុស្សច្រើនសិបនាក់ ។ មនុស្ស
យ៉ាងតិច២នាក់រងរបួសដោយសារដំបងរបស់ប៉ូលិស ។ ឧស្ម័នបង្ហូរទឹកភ្នែកក៏ត្រូវបានប្រើដែរ ។
អង្គការសិទ្ធិមនុស្ស VIASNA កំណត់ឃើញការចាប់ខ្លួនមនុស្សយ៉ាងតិច១៥៣នាក់ ភាគច្រើននៅទីក្រុងមីនស្ក៍ ព្រមទាំងក្នុងទីក្រុងឯទៀតៗ ។
ជារឿងគួរឲ្យភ្ញាក់ផ្អើលពិធីធ្វើសច្ចាប្រណិធានចូលកាន់តំណែងរបស់លោកលូកាឆេនកូធ្វើដោយស្ងាត់ៗ និងត្រូវបានប្រកាសកាលពីថៃ្ងទី២៣ កញ្ញា ក្រោយពិធីនោះចប់ ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ