ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​៣​នាក់​ជួប​គ្រោះ ម្នាក់​ទឹក​កួច​ទាំង​ជាប់​សំណាញ់​រុំ​ខ្លួន ២​នាក់​រួច​ផុត​ជីវិត

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បុរស​៣​នាក់​ក្រោយ​ពី​នាំ​គ្នា​ទៅ​បង់សំណាញ់ ហើយ​ឆ្លង​ទឹក​ត្រឡប់​មក​ផ្ទះ​វិញ បាន​ជួប​គ្រោះ​អកុសល​បុរស​ម្នាក់​ត្រូវ​ទឹក​កួច​យក​ទៅ​បាត់ កាលពី​វេលា​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ច្រក​ទ្វារ​ទឹក​បារាយណ៍​ខាងកើត ក្នុងភូមិ​គោក​តា​ចាន់…

ខេត្តសៀមរាប ៖ បុរស​៣​នាក់​ក្រោយ​ពី​នាំ​គ្នា​ទៅ​បង់សំណាញ់ ហើយ​ឆ្លង​ទឹក​ត្រឡប់​មក​ផ្ទះ​វិញ បាន​ជួប​គ្រោះ​អកុសល​បុរស​ម្នាក់​ត្រូវ​ទឹក​កួច​យក​ទៅ​បាត់ កាលពី​វេលា​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ច្រក​ទ្វារ​ទឹក​បារាយណ៍​ខាងកើត ក្នុងភូមិ​គោក​តា​ចាន់ សង្កាត់​គោក​ចក ក្រុង​សៀមរាប ឯ​២​នាក់​ទៀត​បាន​រួច​ផុត​ពី​គ្រោះថ្នាក់​។

ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​នគរបាល​ប៉ុស្តិ៍​សង្កាត់​គោក​ចក និង​ប្រជា​ការពារ នាំ​គ្នា​ស្វែងរក​តាំងពី​រសៀល​ថ្ងៃ​ទី​២០ ខែកញ្ញា​នោះ រហូត​ដល់​ម៉ោងជាង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២១ ខែកញ្ញា ទើប​រក​សព​ឃើញ​និង​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ ។

លោក​វរសេនីយ៍ឯក ណុ​ប សា​រ៉ា​ក់ អធិការ​នគរបាល​ក្រុង​សៀមរាប បានឱ្យ​ដឹង​ថា បុរស​ដែល​ជួប​គ្រោះថ្នាក់​ដោយសារ​ទឹក​កួច​យក​ទៅ​នេះ គឺ​មាន​ស្ពាយ​សំណាញ់​ជាប់​ជាមួយ​ផង ធ្វើ​ឱ្យ​សំណាញ់​រុំ​ខ្លួន​រើ​មិន​រួច ។ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​រាវរក ហើយ​រហូត​ដល់​វេលា​ម៉ោង​ប្រមាណ​៤​និង​៤៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២០ ទើប​រក​សព​ឃើញ។

ជន​រង​គ្រោះ​ឈ្មោះ ម៉ែ​ន តុលា ហៅ​ម៉ិ​ប​អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​វាល សង្កាត់​គោក​ចក​ក្រុង​សៀមរាប ។ ក្រោយ​ពី​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​សព​រួច សមត្ថកិច្ច​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន ពុំ​មែន​ជា​ករណី​ឃាតកម្ម​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ