កម្មវិធី​ផ្ទះ​ទេវតា​ប្រគល់​ផ្ទះ​ចំនួន​០៣​ខ្នង ជូន​ទុរគត​ជន​ជន​ចាស់ជរា​គ្មាន​ទីពឹង


ខេត្តកំពង់ស្ពឺ ៖ លោក​ជំទាវ ឌី សុ​ខី​ទីឃាយុ​កោ ភរិយា​លោក ហ៊ុន ម៉ា​និ​ត បាន​ដឹកនាំ​ក្រុមការងារ​កម្មវិធី​ផ្ទះ​ទេវតា​ចុះ​ទៅ​ប្រគល់​ផ្ទះ​ទេវតា​ចំនួន​០៣​ខ្នង​ជា​បន្ត​ទៀត​ជូន​ដល់​ទុរគត​ជន ចាស់ជរា​គ្មាន​ទីពឹង​នៅ​ខេត្តកំពង់ស្ពឺ នា​ព្រឹក​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២០ ដែល​ពិធី​នេះ​ក៏​មានការ​ចូលរួម​ពី​អាជ្ញា​ភូមិ​ឃុំ​ផង​ដែរ​។ ពិធី​ប្រគល់​ផ្ទះ​ទេវតា​នេះ​ដែរ លោក​ជំទាវ​បាន​នាំ​យក​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​ជា​និច្ចកាល​សម្តេច​ទាំង​ពីរ​តែង​គិតគូរ​អំពី​សុខទុក្ខ​ដល់​ពុក​ម៉ែ បងប្អូន ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​។

លោក​ជំទាវ​បាន​មាន​ប្រសាសន៍​ឱ្យ​ពុក​ម៉ែ បងប្អូន​ប្រជាពលរដ្ឋ​បង្កើន​ការ​យកចិត្តទុកដាក់​ពី​សុខភាព​ប្រចាំ​ថ្ងៃ ជា​ពិសេស​អនុវត្ត​ការ​លាងដៃ​ជាប់​ជា​ប្រចាំ និង​ពាក់​ម៉ាស់​ផង​ដែរ ដើម្បី​ការពារ​ជំងឺ​កូ​វី​ដ​-១៩​។ ១-​ផ្ទះ​លេខ​២៨៣ ប្រគល់​ជូន ប្រាក់ នៅ មាន​អាយុ​៧៥​ឆ្នាំ រស់​ភូមិ​គោល ឃុំ​មនោ​រម្យ ស្រុក​ថ្ពង​ខេត្តកំពង់ស្ពឺ ជា​អំណោយ​របស់​លោក ហ៊ី​វ គឹ​ម​ហេង និង​លោកស្រី លឹ​ម ស្រី​ពៅ​។ ២-​ផ្ទះ​លេខ​២៨៤ ប្រគល់​ជូន​មីង ជិន សម្បត្តិ មាន​អាយុ​៦២​ឆ្នាំ រស់នៅ​ភូមិ​ចំបក់​ផ្អែម ឃុំ​មនោ​រម្យ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ជា​អំណោយ​របស់ លោក ហេង ណ​ន និង​លោកស្រី ហ៊ី​វ រតនា​។

៣-​ផ្ទះ​លេខ​២៨៥ ប្រគល់​ជូន​លោកយាយ ហ៊ុន ផា​ន មាន​អាយុ​៧៨​ឆ្នាំ និង​លោកតា ហ៊ុន ហឿ​ន មាន​អាយុ​៧៦​ឆ្នាំ រស់នៅ​ភូមិ​ចំបក់​ស ឃុំ​រុងរឿង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ជា​អំណោយ​របស់​លោក វណ្ណ​ហុង និង​លោកស្រី អ៊ឹម​ផា​ន វណ្ណ​ឌី​។ លោកយាយ លោកតា ដែល​ទទួល​បាន​អំណោយ​ផ្ទះ​ខាងលើ ក៏​បាន​ទទួល​អំណោយ​ពី​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បន្ថែម​ទៀត​រួម​មាន​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ គ្រឿង​ឧបភោគ​-​បរិភោគ​ជា​ច្រើន​មុខ និង​ថវិកា​មួយ​ចំនួន​។

ក្នុង​ឱកាស​នោះ លោក​ជំទាវ និង​ក្រុមការងារ ក៏​បាន​ចែក​អំណោយ​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​លោកយាយ លោកតា និង​ក្មួយ​ៗ​សិស្សានុសិស្ស​ដែល​បាន​ចូលរួម​អបអរសាទរ​ពិធី​ប្រគល់​ផ្ទះ​ទេវតា​នេះ​ដែរ អំណោយ​ផ្តល់​ជូន​រួម​មាន​៖ សម្ភារ​សិក្សា​, នំ​កញ្ចប់​, សម្លៀក​បំពាក់​, ជែ​ល​លាងដៃ​, សាប៊ូ​លាងដៃ និង​ថវិកា​មួយ​ចំនួន​៕ ដោយ ៖ សុខ សា​រ៉ា​យ

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ