អតីតកីឡាករ Chelsea ម្នាក់ថា Mane គឺជាកីឡាករល្អបំផុតនៅ Premier Leaegue
អង់គ្លេស ៖ កីឡាករ Cesc Fabregas អតីតខ្សែបម្រើឆ្នើមរបស់ក្រុម Arsenal និង Chelsea បានបញ្ជាក់ជាថ្មីម្តងទៀត…
អង់គ្លេស ៖ កីឡាករ Cesc Fabregas អតីតខ្សែបម្រើឆ្នើមរបស់ក្រុម Arsenal និង Chelsea បានបញ្ជាក់ជាថ្មីម្តងទៀត…
អង់គ្លេស ៖ កីឡាករ Cesc Fabregas អតីតខ្សែបម្រើឆ្នើមរបស់ក្រុម Arsenal និង Chelsea បានបញ្ជាក់ជាថ្មីម្តងទៀត នូវជំនឿចិត្តរបស់ខ្លួនថា កីឡាករ Sadio Mane របស់ក្រុម Liverpool គឺជាកីឡាករឆ្នើមជាងគេបំផុតនៅក្នុងក្របខណ្ឌ Premier League ។
Mane បានរកគ្រាប់បាល់បញ្ចូលទីចំនួន ២គ្រាប់កាលពីរាត្រីថ្ងៃអាទិត្យ ក្នុងជ័យជម្នះ ២-០ របស់ក្រុម Liverpool លើក្រុមម្ចាស់ផ្ទះ Chelsea ដែលមានគ្មានត្រឹមតែ ១០នាក់ បន្ទាប់ពីខ្សែការពារ Andreas Christensen ទទួលបានកាតក្រហមនៅម៉ោងបន្ថែមក្នុងវគ្គទី១។
ក្នុងនោះ Fabregas ដែលបច្ចុប្បន្នកំពុងលេងឱ្យក្រុម AS Monaco នៅលីគកំពូលបារាំង បានធ្វើការបង្ហោះលើបណ្តាញសង្គម Twitter កាលពីថ្ងៃអាទិត្យថា «ខ្ញុំនឹងនិយាយវាម្តងទៀតថា Mane គឺជាកីឡាករល្អបំផុតនៅក្នុងលីគ (Premier League)»៕ (ដកស្រង់ចេញពី Goal.com)
ចែករំលែកព័តមាននេះ