ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​សំបុត្រ​ផ្ញើ​មក​កាន់​សេត​វិមាន​មាន​ដាក់​ជាតិពុលដ៏​ខ្លាំង​បំផុត

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ តម្រួត​កា​ណា​ដា​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៩ កញ្ញា ថា សំបុត្រ​មួយ​ច្បាប់ដែល​ផ្ញើ​មក​កាន់​សេត​វិមាន មាន​ដាក់​សារធាតុពុល​មួយ​ប្រភេទ ដែល​គេ​ស្គាល់​ថា ​ជា​សារធាតុ​RICINE ដែល​ជា​ពុល​ដ៏​ខ្លាំង​បំផុត​រហូត​​ដល់​​បាត់​បង់​ជីវិតបាន…

សហរដ្ឋអាមេរិក ៖ តម្រួត​កា​ណា​ដា​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៩ កញ្ញា ថា សំបុត្រ​មួយ​ច្បាប់
ដែល​ផ្ញើ​មក​កាន់​សេត​វិមាន មាន​ដាក់​សារធាតុពុល​មួយ​ប្រភេទ ដែល​គេ​ស្គាល់​ថា ​ជា​សារធាតុ​RICINE ដែល​ជា​ពុល​ដ៏​ខ្លាំង​បំផុត​រហូត​​ដល់​​បាត់​បង់​ជីវិតបាន ។

សំបុត្រ​នោះ ​ដែល​ហាក់ដូចជា​មក​ពី​កា​ណា​ដា ត្រូវ​ចាប់​បាន​នៅ​ក្នុង​មជ្ឈមណ្ឌល​ប្រៃ​ស​ណី​មួយ​របស់​រដ្ឋាភិបាល មុន​ពេល​មក​ដល់​សេត​វិមាន ។

អ្នកនាំពាក្យ​ម្នាក់​របស់​កង​តម្រួត​កា​ណា​ដា​ថ្លែង​ថា បាន​ទាក់ទង​ជាមួយ​ប៉ូលិស​ FBI​ អា​មេ​រិ​ក ដើម្បី​ឲ្យជួយ​ខ្លួន​ក្នុង​ការ​ស៊ើប​អង្កេត ទាក់ទិន​នឹង​សំបុត្រសង្ស័យ​នោះ ដែល​ផ្ញើ​មក​កាន់​សេត​វិមាន។ FBI​ បាន​ធ្វើការ​វិភាគ​សារធាតុ​នេះ​ដែល​រក​ឃើញ​ក្នុង​ស្រោមសំបុត្រ ។ បណ្ដា​លទ្ធផល​បង្ហាញ​ពី​វត្តមាននៃ​សារធាតុពុល RICINE ជា​សារធាតុពុល​ខ្លាំង​បំផុត​មួយ ។

ពេល​សួរ​ពី​ព័ត៌មាន​នេះ​របស់​សារព័ត៌មាន FBI និយាយ​ថា ខ្លួន​បាន​ធ្វើការ​ស៊ើ​ប​អង្កេត​ជាមួយ
ភ្នាក់ងារ​សម្ងាត់ និង​ភ្នាក់ងារ​ត្រួតពិនិត្យ​ប្រៃ​ស​ណី​អា​មេ​រិ​កលើ​សំបុត្រ​នោះ​ដែល​ទទួល​នៅ​ឯ
មជ្ឈ​មណ្ឌល​ប្រៃ​ស​ណី​របស់​រដ្ឋាភិបាល ។ សម្រាប់ពេល​នេះ​ពុំ​មានការ​គំរាមកំហែង​ចំពោះ​សន្តិសុខ​សាធារណៈ​ឡើយ ។ ចំណែក​សេត​វិមាន និង​ភ្នា​ក់ងារ​សម្ងាត់​មិន​ចង់​ធ្វើ​អត្ថាធិប្បាយ​ឡើយ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ