ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំបាច់​ធ្វើ​ដល់​ថ្នាក់​នេះ​ត្រឹម​ជា​សង្សារ​នឹង​គ្នា​តែ​វា.យដំ​នាង​មើល​តែ​សត្វ​ធាតុ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​បង្ក​ហិង្សា​លើ​សង្សារ​របស់​ខ្លួន​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី ធ្វើការ​ឃាត់ខ្លួន​បាន​ហើយ នៅ​វេលា​ម៉ោង​០៦​និង​០០​នាទី ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២០ ។ នេះ​បើ​តាម…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​បង្ក​ហិង្សា​លើ​សង្សារ​របស់​ខ្លួន​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី ធ្វើការ​ឃាត់ខ្លួន​បាន​ហើយ នៅ​វេលា​ម៉ោង​០៦​និង​០០​នាទី ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២០ ។ នេះ​បើ​តាម ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចេញផ្សាយ​នា​យប់​ថ្ងៃ​ទី​២០ ខែកញ្ញា​នេះ ។

ប៉ុស្តិ៍​នគរបាល​ភ្នំពេញ​ថ្មី បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ករណី​ហិង្សា​ដោយ​ចេតនា​(​ប្រើ​ដៃ​វាយ​ឲ្យ​របួស​) នៅ​ចំណុច​ក្នុង​បន្ទប់​ជួល​លេខ​៤០១​ជាន់​ទី​៤ ផ្លូ​១៩៧៦ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បង្ក​ដោយ​ជនសង្ស័យ ០១​នាក់ កាលពី​ថ្ងៃ​ទី​២០-០៩-២០២០​វេលា​ម៉ោង ០១ និង​៣០​នាទី​រំលង​អធ្រាត្រ ។

ជនសង្ស័យ​ឈ្មោះ ប៉ា សុ​វ​ណ្ណា​រិ​ទ្ធ អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​អ្នក​ដឹក​អីវ៉ាន់ ស្នាក់​នៅផ្ទះ​លេខ​៥៦៣ ផ្លូវលំ ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោ​សែន​ជ័យ (​គ្មាន​សារធាតុ​ញៀន​) បាន​ធ្វើ​សកម្មភាព​ប្រើ​ដៃ​វាយ​ភ្នែក​ជន​រង​គ្រោះ ឈ្មោះ នួន គឹ​ម​ឡា​ង អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ស្នាក់​នៅ​បន្ទប់​ជួល​លេខ​៤០១​ជាន់​ទី​៤ ផ្លូ​១៩៧៦ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​(​របួស​ហើម​ជាំភ្នែក​ទាំង​២ និង​គុម្ពត្រចៀក​ខាងស្តាំ ។
បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់ ។

សូម​គិត​ឲ្យ​បាន​ល្អ​ស្រី​ៗ បទ​ពិសោធន៍​ខាងលើ​នេះ​អាច​ជា​មេរៀន ដោយ​មុន​នឹង​សម្រេចចិត្ត​ស្រឡាញ់​មនុស្ស​ប្រុស​ណា​ម្នាក់​នោះ សូម​មើល​ឲ្យ​បាន​ល្អ មិន​ត្រូវ​មើល​តែ​រូបសម្បត្តិ​ខាងក្រៅ​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​តែ​ប្រាកដ​ថា គេ​ជា​មនុស្ស​ល្អ មាន​ទំនួល​ខុស​ត្រូវ និង​អាច​ផ្ដល់​ក្ដី​សុខ​ឲ្យ​យើង​បាន​រហូត​ផង​ដែរ មិន​ធ្វើ​ឲ្យ​យើង​យំ​ច្រើន​ជាង​សើច ៕

គ្រាន់តែមើលរូបភាពនេះក៏អាចដឹងដែរថា តើនាងត្រូវអត់ធ្មត់ និងអនុគ្រោះដល់ត្រឹមណាទៀត ?