ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​៥​នាក់​​ដកខ្លួន​ចេញពី​ព្រឹត្តិការណ៍ French Open ក្រោយ​លទ្ធផលវិជ្ជមាន​កូ​វី​ដ​

3 ឆ្នាំ មុន

បារាំង ៖ សហព័ន្ធ​កីឡា​វាយ​កូន​បាល់ (Tennis) របស់​បារាំង (FFT) បាន​ចេញ​សេចក្តី​ថ្លែង​ការ​ណ៍មួយ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ ដោយ​បាន​បញ្ជាក់​ថា កីឡាករ ២​នាក់…

បារាំង ៖ សហព័ន្ធ​កីឡា​វាយ​កូន​បាល់ (Tennis) របស់​បារាំង (FFT) បាន​ចេញ​សេចក្តី​ថ្លែង​ការ​ណ៍មួយ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ ដោយ​បាន​បញ្ជាក់​ថា កីឡាករ ២​នាក់ ដែល​ត្រូវ​លេង​នៅ​ក្នុង​ការប្រកួតវគ្គ​ជម្រុះ​សម្រាប់​ព្រឹត្តិការណ៍ French Open បាន​ធ្វើតេស្ត​វិជ្ជមានកូ​វី​ដ​១៩ ហើយ​ខណៈ​ដែល​កីឡាករ ៣​នាក់ផ្សេង​ទៀត បាន​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​គ្រូបង្វឹក​ម្នាក់ ដែល​បាន​ធ្វើតេស្ត​វិ​ជ្ជ​វីរុស​នេះ​។

FFT បាន​ឲ្យដឹង​ថា កីឡាករ​ទាំង ៥​នាក់ ​នឹង​ត្រូវ​ផ្តាច់ខ្លួន​រយៈពេល ៧​ថ្ងៃ ហើយ​គ្មាន​កីឡាករ​ណា​ម្នាក់​ក្នុង​ចំណោម​ពួក​គេ អាច​ចូលរួម​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ច័ន្ទ ទី ២១ ខែ កញ្ញា តទៅ។

ក្នុង​នោះ​អ្នក​រៀបចំ​ការ​ប្រកួត​មិន​បាន​បញ្ចេញ​ឈ្មោះ កីឡាករ​ណា​ម្នាក់ ឬ​គ្រូបង្វឹក​ដែល​ឆ្លង​វីរុស​នេះ​ទេ ប៉ុន្តែ​សារព័ត៌មានកីឡា L’Équipe របស់បារាំងបាន​ដាក់​ឈ្មោះ​គ្រូបង្វឹក Petar Popovic និង​កីឡាករ​លំដាប់​ទី ១១៤ ពិភពលោក Damir Dzumhur គឺ​ជា​អ្នក​ឆ្លង​វីរុស​នេះ​។

FFT បាន​បន្ថែម​ទៀត​ថា ​ការ​ធ្វើតេស្ត​រក​វីរុស​កូ​វី​ដ​១៩ ​ជាង ៩០០ ត្រូវ​បាន​អនុវត្ត​ចាប់តាំងពី​ថ្ងៃ​ព្រហស្បតិ៍ ទី ១៧ ខែ កញ្ញា មក​ម្ល៉េះ មុន​ការ​ប្រកួត​នៅ​ទីលាន​ដីក្រហម នៅ​ទី​ក្រុងប៉ារីស​ភាគ​ខាងលិច​ចាប់ផ្តើម​៕ (​ដកស្រង់​ចេញពី Tennis.com)