ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹក​ទាំង​២​មានទស្សនៈ​ដូច​គ្នា ក្រោយ​ជំនួប Chelsea ចាញ់ Liverpool

3 ឆ្នាំ មុន

អង់គ្លេស ៖ ក្រុម​ការពារ​តំណែង​ជើងឯក Liverpool បាន​យកឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ Cheslea ក្នុង​ជំនួប​ដ៏​ធំ​ប្រចាំ​ស​ប្តា​ហ៍​ទី​២ នៃ​ក្រប​ខណ្ឌ Premier League…

អង់គ្លេស ៖ ក្រុម​ការពារ​តំណែង​ជើងឯក Liverpool បាន​យកឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ Cheslea ក្នុង​ជំនួប​ដ៏​ធំ​ប្រចាំ​ស​ប្តា​ហ៍​ទី​២ នៃ​ក្រប​ខណ្ឌ Premier League ខណៈ​ដែល​គ្រូបង្វឹក​ក្រុម​ទាំង​២ សុទ្ធតែ​មាន​ទស្សនៈ​ដូច​គ្នា ក្រោយ​ចប់​ការ​ប្រកួត​។

ការ​ប្រកួត​ក្នុង​វគ្គ​ទី​១ ក្រុម​ទាំង​២ ពុំ​មាន​ឪ​កាស​រក​គ្រាប់​បាល់​បញ្ចូល​ទី​គ្នា​ឡើយ បើ​ទោះជា​មានការ​វាយ​សម្រុក​គ្នា​ក៏​ដោយ​។ រហូត​ឈាន​ដល់​នាទី ៤៥+១ ខ្សែការពារ Andreas Christensen របស់ Chelsea ទទួល​បាន​កាត​ក្រហម ក្រោយ​ប៉ះទង្គិច​ជាមួយ​ខ្សែបម្រើ​ប្រយុទ្ធ Sadio Mané​។ ការ​ប្រកួតបានប្រែប្រួល​នៅ​ក្នុង​វគ្គ​ទី​២ រហូតធ្វើឲ្យក្រុម​ភ្ញៀវមានឪកាសរកបាន ២​គ្រាប់ ដែល​ជា​ការ​សម្រេច​បាន​ដោយ​កីឡាករ Sadio Mané ផ្ទាល់។ ហើយ​លទ្ធផល​នេះ បាន​រក្សា​រហូត​ដល់​ចប់​ការ​ប្រកួត​។

លោក Frank Lampard គ្រូបង្វឹក Chelsea បាន​លើក​ឡើង​ថា​«​យើង​ធ្វើ​បាន​យ៉ាង​ល្អ​នៅក្នុង​វគ្គ​ទី​១។ ប៉ុន្តែ​កាត​ក្រហម​គឺ​បាន​ផ្លាស់​ប្តូរ​ការ​ប្រកួត​របស់យើងទាំងស្រុង​។ បន្ទាប់​ពី​នោះ វា​បាន​ក្លាយជា​រឿង​ដ៏​លំបាក​សម្រាប់​ពួក​យើង​»​។

ដោយឡែក​លោក Jurgen Klopp គ្រូបង្វឹក Liverpool ក៏​បាន​និយាយ​​ថា​«​វា​ជា​ការ​ប្រកួត​ដ៏​តានតឹង​មួយ​​។ ការ​ប្រកួត​នៅ​វគ្គ​ទី​២​បាន​ផ្លាស់​ប្តូរ ដែល​ជា​ឪ​កាស​ល្អ​សម្រាប់​យើង​។ យើង​សម្រេច​ដាក់ Thiago នៅដើម​វគ្គ​ទី​២ បន្ទាប់​ពី ១១​នាក់ ទល់​នឹង ១០​នាក់ ហើយ​គេ​ជា​កីឡាករ​ដែល​ត្រូវ​នឹង​ចង្វាក់​វាយ​សម្រុក​បែប​នេះ​។ ហើយ​វា​ជា​ការ​ចាប់ផ្តើម​ដ៏​ល្អ​ឥត​ខ្ចោះ សម្រាប់​គេ​ផង​ដែរ​»៕ (​ដកស្រង់​ចេញពី BBC)