ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ឆ្មក់​ចូល​ហាង​បន្លំ​វា​គ្រាន់ ដល់​គេ​តាម​ទាន់​ផ្អើល​ពេញ​ហាង

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បុរស​ម្នាក់​ចូល​ហាង​លក់​ស៊ុប​ម្រះ បែរជា​បន្លំ​លួច​ទូរស័ព្ទ​ទៅ​វិញ លុះ​ពេល​បុគ្គលិក​ក្នុង​ហាង​តាម​ទាន់ ក៏​ចាប់ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច​តែ​ម្តង បង្ក​ឱ្យ​ការ​ភ្ញាក់ផ្អើល​ពេញ​ហាង ខណៈ​ពេល​នោះ​ត្រូវ​បាន​មន្ត្រី​ផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ក្រុង​សៀមរាប សហការ​ជាមួយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ស្វាយ​ដង្គុំ ចុះ​ឃាត់ខ្លួន…

ខេត្តសៀមរាប ៖ បុរស​ម្នាក់​ចូល​ហាង​លក់​ស៊ុប​ម្រះ បែរជា​បន្លំ​លួច​ទូរស័ព្ទ​ទៅ​វិញ លុះ​ពេល​បុគ្គលិក​ក្នុង​ហាង​តាម​ទាន់ ក៏​ចាប់ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច​តែ​ម្តង បង្ក​ឱ្យ​ការ​ភ្ញាក់ផ្អើល​ពេញ​ហាង ខណៈ​ពេល​នោះ​ត្រូវ​បាន​មន្ត្រី​ផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ក្រុង​សៀមរាប សហការ​ជាមួយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ស្វាយ​ដង្គុំ ចុះ​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​។ ហេតុការណ៍​នេះ​បាន​កើត ឡើង​កាលពី​ម៉ោង​៤​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី ១៨ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ភោជនីយ ដ្ឋាន​ស៊ុប​ម្រះ​ក្រោយ​ស្តា​ត​ចាស់ ស្ថិត​ក្នុងភូមិ​សាលា​កន្សែង សង្កាត់ ស្វាយ​ដង្គំ ។

ជនសង្ស័យ​ខាងលើ​មានឈ្មោះ សឿ​ម វ​ឌ្ឍ​នា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​មិន​ពិត​ប្រាកដ​ទៅ​សាលាដំបូង​ខេត្ត​។ ចំណែក​វត្ថុ​តាង​ដែល​រឹប​បាន​មាន ៖ លួច​ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែកញ្ញា​នេះ​ថា មាន​ករណី​ប្រព្រឹត្ត​អំពើ​លួច​យក​ទូរស័ព្ទ​ដៃ​៣​គ្រឿង​ដូច​ជា ៖ ១- ZTE ពណ៌​ខ្មៅ​។ ២- Vivo ពណ៌​ទឹកប៊ិច​ក្រ​ម៉ៅ និង​៣-Iphone 6 plus ពណ៌​ទឹកមាស របស់​ជន​រង​គ្រោះ​ឈ្មោះ ឡោម ឡី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​បុគ្គលិក​ស៊ុប​ម្រះ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ​។

ប្រភព​ដដែល​បន្ត​ថា ក្នុង​ពេល​ដែរ​ជនសង្ស័យ​ធ្វើ​សកម្មភាព​នោះ ក៏​ត្រូវ​ជន​រង​គ្រោះ​ភ្ញាក់​ទាន់ ហើយ​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​ចុះ​អន្តរាគមន៍ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាម​ៗ​តែ​ម្តង ហើយ​​នាំ​ជនសង្ស័យ​មក​សួរនាំ​ផង​ដែរ​។ ក្រោយ​ពី​សួរនាំ​ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​លួច​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​។

ក្រោយ​ពី​មាន​ចម្លើយ​សារភាព និង​មាន​ភស្តុ​តាង​ជាក់ស្ដែង កម្លាំង​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​នគរ​បាល​ក្រុង​បាន​រៀបចំ​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី រួច​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​។ ចំណែក​កម្លាំង​ជំនាញ​ក៏​បាន​ធ្វើការ​ប្រគល់​វត្ថុ​តាង (​ទូរស័ព្ទ​ដៃ​) ទៅ​ជន​រង​គ្រោះជា​ម្ចាស់​យក​ទៅ​ប្រើប្រាស់​វិញ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ