បាតុករ​ច្រើន​មឺ​ុ​ន​នាក់​​ប្រមូលផ្ដុំ​នៅ​ជិត​អតីត​​ព្រះ​បរមរាជវាំង​ប្រឆាំង​រដ្ឋា​ភិបាល​​ថៃ


ប្រទេស​ថៃ ៖ បាតុករ​ច្រើន​ម៉ឺន​នាក់ កាលពី​យប់​ថ្ងៃ​ទី​១៩​កញ្ញា​បាន​លើកគ្នា​ទៅ​ប្រមូលផ្ដុំ​នៅ​ជិត​អតីត​ព្រះ​បរមរាជវាំង​ក្រុង​បាងកក ដើម្បី​ទាមទារ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​កាន់តែ​ច្រើន និង​ឲ្យ​នាយក​រដ្ឋមន្ត្រី​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា លាលែង​ចេញពី​តំណែង រួច​បាតុករ​មួយ​ចំនួន​ទាមទារ​ឲ្យ​មានការ​កែទម្រង់​របប​រាជា​និយម​ដែល​ជា​រឿងរ​ស៊ើប​បំផុត​មួយ​នៅ​ថៃ​។

ពួក​បាតុករ​ដែល​តាម​ប៉ូលិស​ថា មាន​ប្រមាណ​ជា​ជាង​១៨.០០០​នាក់ តែ​ពួក​អ្ហ​ក​រៀបចំ​ថា​មាន​ដល់​ច្រើន​សិប​ពាន់​នាក់ បាន​នាំ​គ្នា​ស្ដាប់ រហូត​ដល់​យប់​ជ្រៅ​សុន្ទរកថា របស់​វាគ្មិន​ទាំងឡាយ​នៃ​ចលនា​តវ៉ា​នោះ​។ បាតុករ​មួយ​ចំនួន​អំពាវនាវ​ឲ្យ​ធ្វើ​ប្រជាធិបតេយ្យ​ភាវូបនីយកម្ម នៃ​បណ្ដា​ស្ថាប័ន​​​ថៃ បញ្ចប់​អំពើ​ពុក​រលួយ​និង​កាត់​បន្ថយ​គម្លាត រវាង​បណ្ដា​អ្នកមាន​និង​អ្នកក្រ ក្នុង​ប្រទេស​ដែល​មាន​គម្លាត​គ្នា​ខ្លាំង​ជាងគេ​បំផុត​នៃ​ពិភពលោក​។ មេធាវី​ខាង​សិទ្ធិ​មនុស្ស​ម្នាក់​ដែល​ប្រកាន់​គំំ​និ​ត​តឹង​រឹង រហូត​ដល់​ប្រើ​ពាក្យ​មិនល្អ​នានា ដៀមដាម​ចំពោះ​ព្រះមហាក្សត្រ​និង​ចោទប្រកាន់​ទ្រង់​ថា មិន​ព្រម​ស្ថិត​នៅ​ដាច់​ពី​នយោបាយ​។

លោក​PARIT CHIWARAK ជា​មេខ្លោង​តវ៉ា​ម្នាក់​ថ្លែង​ថា នេះ​ជា​ការ​ប្រមូលផ្ដុំ​មនុស្ស​ដ៏​ធំ​បំផុត ចាប់តាំងពី​រដ្ឋប្រហារ​ឆ្នាំ​២០១៤ ដែល​នាំ​ឲ្យ​លោក​ចាន់​អូ​ចា ឡើង​កាន់​អំណាច ដោយ​ស្របច្បាប់ តាម​រយៈ​ការ​បោះ​ឆ្នោត​ដ៏​ចម្រូងចម្រាស់​មួយ​មក​។ បាតុករ​ម្នាក់​ទៀត​និយាយ​ថា នេះ​ជា​របត់​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​។

បាតុកម្ម​ចាប់ផ្ដើម​ពី​វេលា​រសៀល​មក នៅ​ឯ​បរិវេណ​មហាវិទ្យាល័យ​ធ​ម្មា​សាធ ជា​កន្លែង​មានការ​សម្លាប់​រង្គាល​កាលពី​ឆ្នាំ​១៩៧៦ និស្សិត​ស្និទ្ធ​ប្រជាធិបតេយ្យ ដោយ​កង​យោធា និង​សេនា​ជន​រាជា​និយម​។ ពួក​បាតុករ​បន្ទាប់​មក​បាន​លើកគ្នា ទៅ​សា​ណា​ម​លួង​ជាទី​លាន​មួយ​ស្ថិត​នៅ​ទល់មុខ​ព្រះ​បរមរាជវាំង​។ បាតុករ​ច្រើន​នាក់​មាន​បំណង​ស្ថិត​នៅ​ទីនោះ ពេញ​មួយ​យប់​។ នា​ថ្ងៃ​ទី​២០​កញ្ញា​ពួក​ប្រឆាំង​គ្រោង​ដើរ​ហែ​ក្បួន​នៅ​កណ្ដាល​រាជធានី ។

ប៉ូលិស​បាន​ទទួល​បទបញ្ជា​ឲ្យ​ប្រកាន់​ការ​អត់ធ្មត់​។ អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក​ANUCHA BURAPACHAISRI មាន​ប្រតិកម្ម​ថា​បាតុករ​អាច​ប្រមូលផ្ដុំ​គ្នា​តែ​ដោយ​សន្តិវិធី ក្នុង​ក្រប​ខណ្ឌ​ច្បាប់​។ សកម្មជន​ដទៃ​ៗ​ទៀត​ស្ថិត​ក្នុង​ចលនា​អាវ​ក្រហម ស្និទ្ធ​អតីត​នាយក​រដ្ឋមន្ត្រី លោក​ថា​ក់ស៊ី​ន​ស៊ី​ណា​វ៉ា​ត្រា ដែល​កំពុង​រស់នៅ​និរទេស ក៏​ចូលរួម​ក្នុង​បាតុកម្ម​នោះ​ដែរ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ