ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ច្រើន​រយ​នាក់ ​ក្នុង​បាតុកម្ម​របស់​នារី​នៅ​បេឡា​រុស

3 ឆ្នាំ មុន

ប្រទេស​បេឡា​រុស ៖ ប៉ូលិស​បេឡា​រុស កាលពី​ថ្ងៃ​ទី​១៩​កញ្ញា បាន​ចាប់ខ្លួន​មនុស្ស​ច្រើន​រយ​នាក់ ក្នុង​ឱកាស​នៃ​ការ​ហែ​ក្បួន​បាតុកម្ម​របស់​នារី​នៅ​ទីក្រុង​មីន​ស្ក៏ ប្រឆាំង​ប្រធានាធិបតី លោក​អា​ឡិច​សាន់​ដ្រ៏​លូ​កា​ឆេ​ន​កូ​។ នារី​ប្រមាណ​ជា​២.០០០​នាក់​បាន​លើកគ្នា​ដើរ​ហែ​ក្បួន ដោយ​លើក​ទង់​ពណ៌​ស​និង​ក្រហម​ជា​ទង់​របស់​ពួក​ប្រឆាំង​។…

ប្រទេស​បេឡា​រុស ៖ ប៉ូលិស​បេឡា​រុស កាលពី​ថ្ងៃ​ទី​១៩​កញ្ញា បាន​ចាប់ខ្លួន​មនុស្ស​ច្រើន​រយ​នាក់ ក្នុង​ឱកាស​នៃ​ការ​ហែ​ក្បួន​បាតុកម្ម​របស់​នារី​នៅ​ទីក្រុង​មីន​ស្ក៏ ប្រឆាំង​ប្រធានាធិបតី លោក​អា​ឡិច​សាន់​ដ្រ៏​លូ​កា​ឆេ​ន​កូ​។

នារី​ប្រមាណ​ជា​២.០០០​នាក់​បាន​លើកគ្នា​ដើរ​ហែ​ក្បួន ដោយ​លើក​ទង់​ពណ៌​ស​និង​ក្រហម​ជា​ទង់​របស់​ពួក​ប្រឆាំង​។ ប៉ូលិស​បាន​រាំង​ការ​ហែ​ក្បួន​នោះ​ហើយ​ចាប់ខ្លួន បាតុករ​ច្រើន​រយ​នាក់​។

កងកម្លាំង​ប៉ូលិស​ដែល​ខ្លះ​ស្លៀកពាក់​ខ្មៅ និង​ខ្លះ​ទៀត​ស្លៀកពាក់​ឯកសណ្ឋាន​គគី ហើយ​ប៉ូលិស​ខ្លះ​ទៀត​ស្លៀកពាក់​ស៊ី​វិល​និង​ពាក់​ម៉ាស បាន​ចូលរួម​ក្នុង​ការ​ចាប់ខ្លួន​ពួក​បាតុករ​។ អង្គការ​ការពារ​សិទ្ធិ​មនុស្ស​VIASNA បាន​ចេញផ្សាយ​តាម​បណ្ដាញ​សង្គម​ពី​ឈ្មោះ​របស់​នារី ៣១៧​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​នៅ​ទីក្រុង​មីន​ស្ក៏​។

បាតុកម្ម​នោះ​ជា​បាតុកម្ម​មួយ​បន្ទាប់​ពី​បាតុកម្ម​មួយ​ចំនួន របស់​នារី​នៅ​បេឡា​រុស​ដើម្បី​ទាមទារ ឲ្យ​ប្រធានាធិបតី​ដែល​កាន់​អំណាច​ចាប់តាំងពី​២៦​ឆ្នាំ​មក​ហើយ ចាក​ចេញពី​អំណាច ក្រោយ​លោក​ជាប់​ឆ្នោត​ជា​ថ្មី​ទៀត ក្នុង​ការ​បោះ​ឆ្នោត​ដែល​ពួក​ប្រឆាំង​អះអាង​ថា ពោរពេញ​ដោយ​ការ​ក្លែងបន្លំ​។

មុន​បាតុកម្ម​នោះ​ប្រមុខ​ពួក​ប្រឆាំង លោកស្រី​SVETTANA TIKHANOVASKAIA ដែល​រត់​ភៀសខ្លួន​ទៅ​កាន់​ប្រទេស​លី​ទុ​យ​អា​នី បាន​សរសើរ​នារីក្លាហាន​របស់​បេឡា​រុស​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ