ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ប្រើ​ដង្ហើម​ពេល​ច្រៀង​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ចង្វាក់ភ្លេង

9 ឆ្នាំ មុន

តើ​សំឡេង​របស់​លោក​អ្នក​ស្រទន់ ឬ​ខ្លាំង​នៅ​ពេល​ព្យាយាម​ស្រែកច្រៀង ? ដើម្បី​ឱ្យ​យល់​កាន់តែ​ប្រសើរ​អំពី​បច្ចេកទេស​នេះ កោះសន្តិភាព​សូម​ណែនាំ​ពី​របៀប​ប្រើ ឬ​ដកដង្ហើម​ឱ្យ​បាន​ត្រឹម

តើ​សំឡេង​របស់​លោក​អ្នក​ស្រទន់ ឬ​ខ្លាំង​នៅ​ពេល​ព្យាយាម​ស្រែកច្រៀង ? ដើម្បី​ឱ្យ​យល់​កាន់តែ​ប្រសើរ​អំពី​បច្ចេកទេស​នេះ កោះសន្តិភាព​សូម​ណែនាំ​ពី​របៀប​ប្រើ ឬ​ដកដង្ហើម​ឱ្យ​បាន​ត្រឹមត្រូវ​ពេល​ច្រៀង​ដូច​តទៅ ៖

ការ​ប្រើ​ដង្ហើម​គឺជា​ផ្នែក​មួយ​ដ៏​មាន​សារសំខាន់​បំផុត​សម្រាប់​ការ​បញ្ចេញ​សូរ​ស័ព្ទ ឬ​ច្រៀង​ឱ្យ​ស៊ីគ្នា​នឹង​ចង្វាក់ភ្លេង ធ្វើ​យ៉ាងណា​ពីរោះ​រណ្តំ​ចិត្ត​ប្រិ​យ​មិត្ត​អ្នក​ស្តាប់ ។ 

១-​ដកដង្ហើម​ពី​សន្ទះ​ខណ្ឌ​ចែក​ដើមទ្រូង និង​ពោះ​(​ចុងដង្ហើម​) ។ ដើម្បី​អនុវត្ត គឺ​ដកដង្ហើម វែង​ៗ ហើយ​បញ្ចេញ​មក​ក្រៅ យឺត​ៗ​។ ប្រតិបត្តិ​បែប​នេះ​ជា​ជំហាន​ដំបូង ។

២-​ស្រមៃ​ថា​សន្ទះ​ខណ្ឌ​ចែក​រវាង​ដើមទ្រូង និង​ពោះ​(​ចុងដង្ហើម​)​របស់​អ្នក​គឺជា​ប៉េងប៉ោង​មួយ ហើយ​ស្រប​ពេល​ដែល​អ្នក​ដកដង្ហើម​ចូល គឺ​វា​នឹង​រីក​មាឌធំ​ជាង​មុន លុះ​ពេល​ដកដង្ហើម​ចេញ​នោះ​វា​នឹង​រួម​តូច​មក​វិញ ។

៣-​សម្រួល​សំឡេង​អ្នក​ឱ្យ​សម​ល្មម (​មិន​ធ្ងន់មិន​ស្រាល​) ។ ច្រៀង​តាម​ការ​ប្រើ​ព្យ៉ា​ណូ​ឬ​គ្រឿងភ្លេង​ផ្សេង​ៗ​ដើម្បី​ឱ្យ​ស៊ី​ជាមួយ​ចង្វាក់ភ្លេង ។ 
៤-​ច្រៀង​ឱ្យ​ស្រប​ទៅ​នឹង​បទ​ចម្រៀង​ដែល​អ្នក​ចូល​ចិត្ត ដោយ​ដកដង្ហើម​ចេញពី​តំបន់​ចុងដង្ហើម​របស់​អ្នក ។
៥-​ដើម្បី​ដឹង​ថា តើ​អ្នក​កំពុង​ធ្វើ​បាន​ត្រឹមត្រូវ​នោះ គឺ​ត្រូវ​ទម្លាក់​សំឡេង​ឱ្យមក​ចំណុច​ទាប​ហើយ​ចាប់ផ្តើម​ដកដង្ហើម​ស្រប​ពេល​ជាមួយ​គ្នា​នោះ​តែ​ម្តង ។ លោក​អ្នក​គួរតែ​ព្យាយាម​ធ្វើ​ដូច​គ្នា ទាំង​ពេល​អង្គុយ​ច្រៀង ឬ​ឈរ​ច្រៀង ។

សម្គាល់​៖
-​កុំ​បង្ខំ​សំឡេង​របស់​អ្នក​ខ្លាំង​ពេក ប្រសិនជា​អ្នក​ធ្វើ​ដូច្នេះ​នៅ​ពេល​ដល់​តុង​ត្រូវ​ស្រែក ឬ​ប្រើ​សំឡេង​ខ្ពស់​វា​នឹង​អាច​ធ្វើ​ឱ្យ​សំឡេង​អ្នក​ដែល​កំពុង​ច្រៀង​ហាក់ដូចជា​ខុស​ចង្វាក់ និយាយ​ឱ្យ​ខ្លី គឺ​ស្រែក​បែក​សំឡេង ។

-​កុំ​ច្រៀង​ញាប់​ពេក ។ ការ​ច្រៀង​គឺ​វា​ត្រូវ​ចាយ​ពេល​តាម​ចង្វាក់ និង​តុង​ខ្ពស់ ឬ​ទាប ។
-​រក​គ្រូបង្ហាត់​ផ្នែក​បញ្ចេញ​សំឡេង​ជួយ​ឱ្យ​យោបល់​បន្ថែម​បើ​អាច​ធ្វើ​ទៅ​បាន ៕