សប្បាយ​ក្លាយជា​ទុក្ខ​! ​២​នាក់​ចុះ​លេង​ទឹកសមុទ្រ ប្រុស​រក​ឃើញ ស្រី​បាត់​​ខ្លួន


ខេត្តកោះកុង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​យុវជន​ប្រុស​ស្រី​ចំនួន​២​នាក់​គ្រោះថ្នាក់​ដល់​អាយុជីវិត ខណៈ​ពេល​ចុះ​ទៅ​លេង​ទឹកសមុទ្រ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៦​និង​២៥​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ឆ្នេរ​ពយ​ស្ងា​វ ស្ថិត​ក្នុងភូមិ​ព្រែក​ស្មាច់ ឃុំ​កោះ​ស្តេច ស្រុក​គិរី​សាគរ ខេត្តកោះកុង ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ម្នាក់​មានឈ្មោះ ដា ស្រី​ឡែ​ន ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជន​ជាតិ​ខ្មែរ មុខរបរ​សិស្ស និង​ម្នាក់​ទៀត​ឈ្មោះ ដា វី​រៈ​ថេ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ សិស្ស។

ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ​នោះ​ផង​ដែរ កម្លាំង​សមត្ថកិច្ច​នគរបាល​បាន​រាវរក​ឃើញ​យុវជន​ម្នាក់ និង​លើក​ស្រង់​ឡើងគោក​វិញ ដើម្បី​រង់ចាំ​សាច់ញាតិ ក្រុម​គ្រួសារ​មក​ទទួលយក ចំណែក​យុវនារី​ម្នាក់​ទៀត​បាន​បាត់​ខ្លួន​ដដែល​នៅ​មិន​ទាន់​រក​ឃើញ​នោះ​ទេ តែ​ទោះបីជា​យ៉ាងណា​ក្តី សមត្ថកិច្ច​កំពុង​តែ​បន្ត​រុករក​ហើយ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ