Oh In-hye តារា​សម្តែងស្រីរបស់​កូរ៉េ ទទួលមរណភាព ក្នុង​វ័យ៣៦​ឆ្នាំ


កូរ៉េ​ខាង​ត្បួ​ង ៖ តារា​សម្តែង​ស្រី អូ​អ៊ី​ន​-​ហេ (Oh In-hye) បាន​ទទួលមរណភាព ក្នុង​វ័យ ៣៦​ឆ្នាំ នៅ​ក្នុង​មន្ទីរពេទ្យ បន្ទាប់​ពី​នាង​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​សន្លប់​បាត់ស្មារតី នៅ​ក្នុងផ្ទះ​របស់​នាង កាលពី​ថ្ងៃ​ចន្ទ ទី​១៤ កញ្ញា ។

ប៉ូ​លី​សបាន​និយាយ​ថា តារា​សម្តែង​ជនជាតិ​កូរ៉េ រូប​នេះ ត្រូវ​បាន​អ្នក​ស្គាល់គ្នា​(​មិត្តភក្តិ​) ប្រទះ​ឃើញ នាង​ដេក​សន្លប់​នៅ​ក្នុងផ្ទះ នៅ​ក្នុង​ទីក្រុង​អ៊ី​ន​ឈុ​ន ។ នាង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​អ៊ិ​ន​ហា (Inha) ដែល​នៅ​ក្បែរ​នោះ ជា​កន្លែង​ដែល​នាង​បាន​ទទួល​ការ​វះកាត់​សង្គ្រោះ​បន្ទាន់ គឺ​ការ​សង្គ្រោះ​នៃ​ចលនា​បេះដូង ។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​កូរ៉េ​ខាងត្បូង OSEN បានអោយ​ដឹង​ថា តារា​សម្តែង​ស្រី​រូប​នេះ មិន​បានដឹង​ខ្លួន​វិញ​ទេ ។ អ្នក​ស្គាល់គ្នា​ជិត​ស្និត​របស់​តារា​ស្រី​រូប​នេះ បាន​បញ្ជាក់​ថា នាង​ទទួលមរណភាព​ហើយ ។

គេហទំព័រ​មួយ​ផ្សេង​ទៀត ឈ្មោះ All KPop បាន​ដកស្រង់​សម្តី​អ្នកនាំពាក្យ​ប៉ូ​លី​ស និយាយ​ថា “​មិត្តភក្តិ​របស់ Oh In-hye បាន​រក​ឃើញ​នាង ហើយ​បាន​រាយការណ៍​មក​មន្ត្រី​ប៉ូលិស ប៉ុន្តែ​យើង​(​ប៉ូលិស​)​មិនដឹង​ថា ហេតុ​អ្វី​បានជា​មិត្តភក្តិ​របស់​នាង នៅ​ទីនោះ​ទេ ។ បច្ចុប្បន្ន មន្ត្រី​ជំនាញ ជឿជាក់​ថា រូប​នាង​(​ប៉ុនប៉ង​ធ្វើ​អត្ត.ឃាត​) ។

គួរ​ជម្រាប​ថា ការ​ធ្វើ​អត្តឃាត​របស់​តារា​ល្បី​ៗ បាន​ធ្វើ​ឲ្យ​កក្រើក​ឡើង​ក្នុង​ពិភព​សិល្បៈ​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បួ​ង ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រួម​ទាំង​ការ​ស្លាប់​របស់​តារា K-pop ដូច​ជា Goo Hara និង Sulli ជាដើម ។

តារា​សម្តែង​ស្រី Oh In-hye បាន​បង្ហាញខ្លួន​ជា​លើក​ដំបូង នៅ​ក្នុង​ខ្សែភាពយន្ត​រឿង Sin Of A Family ក្នុង​ឆ្នាំ​២០១១ ហើយ​ក្រោយមក​ទៀត នាង​បាន​សម្ដែង​នៅ​ក្នុង​ខ្សែភាពយន្ត​ផ្សេង​ទៀត ដូច​ជា​រឿង វិស្សមកាល​ក្រហម អាពាហ៍ពិពាហ៍​ខ្មៅ និង The Plan ។

ពិធី​បុណ្យសព​របស់​តារា​សម្តែង​ស្រី អូ​អ៊ី​ន​-​ហេ នឹង​ត្រូវ​ប្រារ​ព្វ​ឡើង​នៅ​មន្ទីរពេទ្យ​អ៊ី​ន​ណា (Inha) នា​ថ្ងៃ​ពុធ ស្អែក​នេះ ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ