ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​​មន្ទី​កសិកម្ម​ខេត្ត​ជំរុញ​ការ​ដាំ​ដុះ​និង​ចិញ្ចឹមសត្វ​ក្នុងសម័យ​កូ​វី​ដ​​ដើម្បីបង្កើន​ជីវភាព​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ លោក ប៉ា​ង វ​ណ្ណា​សេដ្ឋ ប្រធាន​មន្ទី​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់​និង​នេសាទ​ខេត្ត​បាន​មាន​ប្រសាសន៍​ថា​ ​ខេត្តបន្ទាយមានជ័យ​នៅ​ក្នុង​ឆ្នាំ​២០២០​និង​២០២១​នេះ​មាន​ផ្ទៃដី​បង្កបង្កើន​ផល​ស្រូវ​អនុវត្តបាន​១៥៤.៥៩៨​ហិ​កតា ក្នុង​នោះ​មាន​ស្រូវ​ឡើង​ទឹក​៦.១៦០​ហិ​កតា ស្រូវធ្ងន់​២០.៧៣៧​ហិ​កតា ស្រូវកណ្តាល​៥៩.០៥០​ហិ​កតា…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ លោក ប៉ា​ង វ​ណ្ណា​សេដ្ឋ ប្រធាន​មន្ទី​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់​និង​នេសាទ​ខេត្ត​បាន​មាន​ប្រសាសន៍​ថា​ ​ខេត្តបន្ទាយមានជ័យ​នៅ​ក្នុង​ឆ្នាំ​២០២០​និង​២០២១​នេះ​មាន​ផ្ទៃដី​បង្កបង្កើន​ផល​ស្រូវ​អនុវត្តបាន​១៥៤.៥៩៨​ហិ​កតា ក្នុង​នោះ​មាន​ស្រូវ​ឡើង​ទឹក​៦.១៦០​ហិ​កតា ស្រូវធ្ងន់​២០.៧៣៧​ហិ​កតា ស្រូវកណ្តាល​៥៩.០៥០​ហិ​កតា ស្រូវស្រាល​៦៩.៧៦៥​ហិ​កតា​ក្នុង​នោះ​ស្រូវ​អ៊ី​អ៊ែរ​៦៨.០៦៩​ហិ​កតា​។

លោក​បាន​បញ្ជាក់​ថា​ ដំណាំ​រួម​ផ្សំ​មាន​ផ្ទៃដី​១៥៧​ហិ​កតា​មាន​ពោត​ផ្អែម​១៤៩​ហិ​កតា ដំឡូងជ្វា​៨​ហិ​កតា ដំណាំ​បន្លែ​សណ្តែកខៀវ​៣៥​ហិ​កតា បន្លែ​គ្រប់មុខ​៣០៧​ហិ​កតា ដំណាំ​ឧស្សាហកម្ម​រួម​មាន​៤៧.៤៧៣​ហិ​កតា ពោតក្រហម​៩.៦០០​ហិ​កតា ដំ​ឡូ​មី​៣៧.៦៨៤​ហិ​កតា ល្ង​៥​ហិ​កតា​។

លោក ប៉ា​ង វ​ណ្ណា​សេដ្ឋ បាន​បញ្ជាក់​ថា​ ​ជា​ការ​យកចិត្តទុកដាក់​ពី​​លោក​ កែ គឹ​ម​យ៉ា​ន ឧបនាយករដ្ឋមន្ត្រី និង​លោក​ជំទាវ ម៉ៅ ម៉ា​ល័យ ជា​ពិសេស​ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់​និង​នេសាទ បាន​ជម្រុញ​អោយ​មន្ទី​ជំនាញ​បង្កើន​ការ​យកចិត្តទុកដាក់​ណែនាំ​ដល់​ប្រជា​កសិករ​ដាំ​ដំណាំ​កសិកម្ម​ក្នុង​សម័យ​​កូ​វី​ដ​១៩ ដើម្បី​ជម្រុញ​ការ​ដាំ​ដុះ​និង​ការ​ចិញ្ចឹមសត្វ​សម្រាប់​តម្រូវការ​ទីផ្សា​រ​ក្នុងស្រុក​ និងបង្កើន​​ជី​វភាព​​ក្នុងគ្រួសារ​រ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​។

​លោក​ ម៉ៅ រិ​ទ្ធី​ថា អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់​និង​នេសាទ​បាន​មាន​ប្រសា​ស​ថា​ ​ជា​ការ​ពាំនាំ​និង​ផ្តាំផ្ញើ​ពី​​លោក​​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់​និង​នេសាទ ត្រូវ​សហការ​គ្នា​ល្អជា​មួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​បណ្តុះបណ្តាល​នៅ​ជំនាញការ​ដាំ​ដុះ​ដំណាំ​កសិកម្ម និង​ការ​ចិញ្ចឹមសត្វ​ក្នុង​ឱកាស​កូ​វី​ដ​១៩​។​កាត់​បន្ត​យ​ចំណាក់ស្រុក​ខុសច្បាប់ និង​បង្កើន​ជី​វិភាព​រស់នៅ​ដោយ​ការ​ដាំ​ដុះ​ដំណាំ​កសិកម្ម​និង​ការ​ចិញ្ចឹមសត្វ​សម្រាប់​លក់​ក្នុង​ទីផ្សា​ក្នុងស្រុក​ ៕ (​កែសម្រួលដោយ ៖ ធីតា​​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ