ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចូល​ឆ្នាំ​ចិន៣ថ្ងៃ! ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មក​កម្សាន្ត​ខេត្តកំពង់ចាម​ ជាង​២​ម៉ឺន​នាក់

1 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​: ក្នុង​ឱកាស​វិធី​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​ចាប់ពី​ថ្ងៃ​ទី​១៧-១៩ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​តាម​បណ្ដា​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តកំពង់ចាម គេ​សង្កេត​ឃើញ​មាន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មក​កំសាន្ត​លេង​ជា​លក្ខណៈ​គ្រួសារ មិត្ត​ភ​ក្កិ តាម​មធ្យោបាយ​ម៉ូតូ រថយន្ត ជាមួយ​នោះ​សន្តិសុខ​និង​សណ្ដាប់ធ្នាប់​គឺ​មាន​ភាពល្អ​ប្រសើរ…

ខេត្តកំពង់ចាម​: ក្នុង​ឱកាស​វិធី​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​ចាប់ពី​ថ្ងៃ​ទី​១៧-១៩ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​តាម​បណ្ដា​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តកំពង់ចាម គេ​សង្កេត​ឃើញ​មាន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មក​កំសាន្ត​លេង​ជា​លក្ខណៈ​គ្រួសារ មិត្ត​ភ​ក្កិ តាម​មធ្យោបាយ​ម៉ូតូ រថយន្ត ជាមួយ​នោះ​សន្តិសុខ​និង​សណ្ដាប់ធ្នាប់​គឺ​មាន​ភាពល្អ​ប្រសើរ ហើយ​ម្ហូបអាហារ​ក៏​មិន​មានការ​ដំឡើង​ថ្លៃ​នោះ​ទេ ។​សរុប​មក​ទាំង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​គឺ​មាន​រហូត​ដល់​ជាង ២​ម៉ឺន​នាក់​ផង​ដែរ​។

លោក​ស៊ា​ន សុ​គុន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ឲ្យ​ដឹង​ថា​:​ក្នុង​រយៈពេល​បី​ថ្ងៃ​នៃ​ឱកាស​បុណ្យចូលឆ្នាំ​ចិន​ក្នុង​នោះ​ជា​សង្កេត​ឃើញ​មាន​÷
-​ក្រុង​កំពង់ចាម ទេសចរ​ជាតិ​ចំនួន ១,០៣៩ នាក់ ទេសចរ​បរេ​ទស ១៩ នាក់ ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ទេសចរ​ជាតិ​ចំនួន ៣០,៧០ នាក់ ទេសចរ​បរទេស​ចំនួន ៨៣ នាក់ ។​ដោយឡែក​កងកម្លាំងប្រដាប់អាវុធ មាន​នគរបាល​និង​កងរាជអាវុធហត្ថ បាន​ចុះ​ល្បាត​តាម​គោលដៅ​ទាំង​យប់​ទាំង​ថ្ងៃ​ដើម្បី​ពង្រឹង​សន្តិសុខ​ជូន​ពលរដ្ឋ​ដែល​មក​ពី​ទី​ជិត​ទី​ឆ្ងាយ​ហើយ​ក៏​មិន​មាន​ភាព​អសកម្ម​ណាមួយ​កើតឡើង​ដែរ​។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​បន្ត​ថា​ក្រៅពី​ក្រុង​កំពង់ចាម​ញៀ​វ​ជាតិ​និង​អន្តរជាតិ​មក​លេង​តាម​តំបន់​ផ្សេង​មាន​:
-​ប្រាសាទ​នគរ​បា​ជ័យ ទេសចរ​ជាតិ​ចំនួន ៣០២ នាក់
-​ភ្នំ​ប្រុស ភ្នំ​ស្រី ទេសចរ​ជាតិ ចំនួន ៥១៩ នាក់
-​អណ្តូង​ស្ងួត ទេសចរ​ជាតិ ចំនួន ៨១ នាក់
-​ទំនប់​ជ្រោយ​ចេក ទេសចរ​ជាតិ​ចំនួន ៦៥៣ នាក់
-​ទំនប់​កែប្រែ ទេសចរ​ជាតិ​ចំនួន ១៤៥ នាក់

-​រមណីយដ្ឋាន​ភ្នំ​ហាន់ជ័យ ទេសចរ​ជាតិ​ចំនួន ៨៣៦ នាក់
-​ទំនប់​តា​កុ​ដ ទេសចរ​ជាតិ​ចំនួន ២២៨ នាក់
-​រមណីយដ្ឋាន​ទឹកឆា ទេសចរ​ជាតិ​ចំនួន ៦,៩៤៧ នាក់
-​ទំនប់​បឹង​ជ្រោយ ទេសចរ​ជាតិ​ចំនួន ៣៤៦ នាក់
-​រមណីយដ្ឋាន​ភ្នំ​ជើងព្រៃ ទេសចរ​ជាតិ​ចំនួន ២៤៨ នាក់
-​ប្រាសាទភ្នំត្រប់ ទេសចរ​ជាតិ​ចំនួន ២៣៨ នាក់
-​ប្រាសាទគោក​ខ្វិត ទេសចរ​ជាតិ​ចំនួន ២០៥ នាក់

-​រមណីយដ្ឋាន​បែ​ម​ប៊ូ​រី​សត ទេសចរ​ជាតិ​ចំនួន ១១៥ នាក់ ទេសចរ​បរទេស​ចំនួន ២៣ នាក់
-​រមណីយដ្ឋាន​ក​សិ​-​ថ្មដា​ទឹកឆា ទេសចរ​ជាតិ​ចំនួន ៧៣០ នាក់
-​រង្វង់​មូល​ចំការ​កៅស៊ូ​បឹង​កេ​ត ទេសចរ​ជាតិ​ចំនួន ១០០ នាក់
-​វត្ត​គុហា​គង្គា ទេសចរ​ជាតិ​ចំនួន ៣៧៥ នាក់
-​មណ្ឌល​ផ្អាវ​យើង ទេសចរ​ជាតិ​ចំនួន ២៣៨ នាក់

-​អាហារ​ដ្ឋា​ន​ស្មៅ​ទន្លេ ទេសចរ​ជាតិ​ចំនួន ៣០០ នាក់ ទេសចរ​បរទេស​ចំនួន ៧ នាក់
-​មុខ​វត្ត​ដីដុះ ទេសចរ​ជាតិ​ចំនួន ១៥៨ នាក់
-​សួនច្បារ​មាត់ទន្លេ ទេសចរ​ជាតិ​ចំនួន ៦៤៤ នាក់ ទេសចរ​បរទេស​ចំនួន ១១ នាក់
-​ស្នាក់​នៅ​តាម​សណ្ឋាគារ​និង​ផ្ទះសំណាក់ ទេសចរ​ជាតិ​ចំនួន ២,៥២០ នាក់ ទេសចរ​បរទេស​ចំនួន ៣៥ នាក់

-​នាវា​ទេសចរណ៍ ទេសចរ​បរេ​ទស ៧៥ នាក់
-​ទេសចរ​តាម​បណ្តា​ស្រុក ទេសចរបរទេស ២១ នាក់ ។​សរុបៈ​ទេសចរ​ជាតិ ២០,០៣៣ នាក់ ទេសចរ​បរទេស ២៧៤ នាក់ សរុប​រួម​២០,៣០៧​នាក់ ។

សន្តិសុខ​និង​សណ្ដាប់ធ្នាប់​ពង្រឹង​បាន​ល្អ​ដោយសារ​ការ​យកចិត្តទុកដាក់​ពី​សំណាក់​ឯកឧត្តម​អ៊ុ​ន ចាន់​ដា​អភិបាលខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ