ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មការ​គ្រប់គ្រង​ល្បែង ពាណិជ្ជកម្ម​កម្ពុជា សម្រេច​ព្យួរ និង​ដកហូត​អាជ្ញា​បណ្ណ​កាស៊ីណូ ០៦​ទីតាំង

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា (​គ​.​ល​.​ក​.) ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៦ ស្ដី​ពី​ការ​ព្យួរ​អាជ្ញា​បណ្ណ​កាស៊ីណូ​ចំនួន​០១ នៅ​ខេត្តកំពត…

រាជធានី​ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា (​គ​.​ល​.​ក​.) ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៦ ស្ដី​ពី​ការ​ព្យួរ​អាជ្ញា​បណ្ណ​កាស៊ីណូ​ចំនួន​០១ នៅ​ខេត្តកំពត និង​ដកហូត​អាជ្ញា​បណ្ណ​កាស៊ីណូ ចំនួន​០៥ នៅ​ខេត្តកណ្តាល និង​ខេត្ត​ព្រះ​សីហ​នុ (​សរុប​ចំនួន​០៦ទីតាំង)​។

អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា (​គ​.​ល​.​ក​.) ជម្រាប​ជូន​ព័ត៌មាន​ដល់​សាធារណ​ជនជាតិ និង​អន្តរជាតិ ឱ្យ​បាន​ជ្រាប​ថា គណៈកម្មការ​គ្រប់គ្រង​ល្បែង ពាណិជ្ជកម្ម​កម្ពុជា (​គ​.​ល​.​ក​.) បាន​សម្រេច​ព្យួរ​អាជ្ញា​បណ្ណ​កាស៊ីណូ​លេខ ០៦២ គ​.​ល​.​ក ចុះ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២២ ដែល​ផ្តល់​ជូន​ក្រុមហ៊ុន ហ្សូ ចេ​ង ខេ​.​ភី ហូល​ថេ​ល ឯ​.​ក ដែល​មាន​កាស៊ីណូ​ឈ្មោះ កាស៊ីណូ ខ្ញុំ ស្ថិត​នៅ​ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត តាម​រយៈ​សេចក្ដីសម្រេច​លេខ ០០២ គ​.​ល​.​ក​.​សសរ ចុះ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ គ​.​ស​.២០២៦ និង​ដកហូត​អាជ្ញា​បណ្ណ​កាស៊ីណូ​ចំនួន ៥ ដូច​ខាងក្រោម ៖

១. អាជ្ញា​បណ្ណ​កាស៊ីណូ​លេខ ២០៨ គ​.​ល​.​ក ចុះ​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២៣ ដែល​ផ្តល់ ជូន​ក្រុមហ៊ុន ហ្គោ​ល​ដេ​ន ហ្វ័​រ​ឈូ​ន រី​ហ្សត វើ​ល​ដ៍ ឯ​.​ក ដែល​មាន​កាស៊ីណូ​ឈ្មោះ កាស៊ីណូ ហ្គោ​ល​ដេ​ន ហ្វ័​រ​ឈូ​ន រី​ហ្សត វើ​ល​ដ៍ ស្ថិត​នៅ​ភូមិ​ព្រែក​ប៉ឹង សង្កាត់​សំពៅ​ពូន ក្រុង​សំពៅ​ពូន ខេត្តកណ្តាល តាម​រយៈ សេចក្តីសម្រេច​លេខ ០០៥ គ​.​ល​.​ក​.​សសរ ចុះ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ គ​.​ស​.២០២៦ ។

២. អាជ្ញា​បណ្ណ​កាស៊ីណូ​លេខ ០៤៣ គ​.​ល​.​ក ចុះ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២២ ដែល​ផ្តល់​ជូន ក្រុមហ៊ុន ជី​ន ប៉ី គ្រុប ឯ​.​ក ដែល​មាន​កាស៊ីណូ​ឈ្មោះ ជី​ន ប៉ី គ្រុប ស្ថិត​នៅ​ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ តាម​រយៈ​សេចក្ដីសម្រេច​លេខ ០០៦ គ​.​ល​.​ក​.​សសរ ចុះ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ គ​.​ស​.២០២៦ ។

៣. អាជ្ញា​បណ្ណ​កាស៊ីណូ​លេខ ០៤៤ គ​.​ល​.​ក ចុះ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២២ ដែល​ផ្តល់ ជូន​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ហេង ស៊ី​ន រៀល អ៊ី​ស្ទេ​ត ឯ​.​ក ដែល​មាន​កាស៊ីណូ​ឈ្មោះ ជី​ន ប៉ី ស្ថិត​នៅ​សង្កាត់ លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ តាម​រយៈ​សេចក្តីសម្រេច​លេខ ០០៧ គ​.​ល​.​ក​.​សសរ ចុះ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ គ​.​ស​.២០២៦ ។

៤. អាជ្ញា​បណ្ណ​កាស៊ីណូ​លេខ ០៦៣ គ​.​ល​.​ក ចុះ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២២ ដែល​ផ្តល់ ជូន​ក្រុមហ៊ុន ជី​.​ស៊ី មេ​ឌា ឯ​.​ក ដែល​មាន​កាស៊ីណូ​ឈ្មោះ ជី​.​ស៊ី កាស៊ីណូ ស្ថិត​នៅ​ផ្លូវ​លេខ​១០៣ ភូមិ​៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ តាម​រយៈ​សេចក្ដីសម្រេច​លេខ ០០៨ គ​.​ល​.​ក​.​សសរ ចុះ ថ្ងៃ​ទី​១៣ ខែកុម្ភៈ គ​.​ស​.២០២៦ ។

៥. អាជ្ញា​បណ្ណ​កាស៊ីណូ​លេខ ២០៧ គ​.​ល​.​ក ចុះ​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២៣ ដែល​ផ្តល់ ជូន​ក្រុមហ៊ុន ជី​.​ស៊ី មេ​ឌា ឯ​.​ក ដែល​មាន​កាស៊ីណូ​ឈ្មោះ កាស៊ីណូ ជី​ន ប៉ី បួន ស្ថិត​នៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ តាម​រយៈ​សេចក្ដីសម្រេច​លេខ ០០៩ គ​.​ល​.​ក​.​សសរ ចុះ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ គ​.​ស​.២០២៦ ។

អាស្រ័យ​ដូច​បាន​ជម្រាប​ខាងលើ សូម សារ​ធារ​ណ​ជនជាតិ និង​អន្តរជាតិ មេត្តា​ជ្រាប​ជា​ព័ត៌មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ