​ប្រពន្ធឮសំឡេងធ្លាក់ លុះស្ទុះទៅមើ​លឃើញ​ប្តីយ៉ាងតក់ស្លុត​


ខេត្តបន្ទាយមានជ័យ ៖ ​បុរស​ម្នាក់​​ឈរបត់ជើងតូចពីលើវ៉េរ៉ង់ដាចំហៀងផ្ទះ ស្រាប់​តែ​​ធ្លាក់​ពីលើ​ផ្ទះ​ដែល​មាន​កម្ពស់​៤​ម៉ែត្រ ​បណ្តាល​ឱ្យ​ក្បាល​ត្រូវ​នឹង​បង្គោលរបង​រង​របួសយ៉ាងធ្ងន់​ធ្ងរ​ ក្រោយមកក៏​​បាន​បាត់បង់ជីវិត​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​ភ្នំស្រុក ។

​ហេតុការណ៍​​ខាងលើនេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃ​ទី​១ ​ខែកញ្ញា​ ឆ្នាំ​២០២០ នៅ​ភូមិ​ណាំ​តៅ ឃុំ ណាំ​តៅ ស្រុក​ភ្នំ ស្រុក ខេត្តបន្ទាយមានជ័យ ។

​លោក​វរសេនីយ៍ឯក​យ៉​ត សុផល អធិការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា​ជន​រង​គ្រោះ ឈ្មោះ ជ្រឹង យុង ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ នៅ​ភូមិ​ឃុំ​​កើតហេតុ​ខាងលើ ​។

​លោក​អធិការ​បាន​បញ្ជាក់​ថា​ ​តាម​ការ​​បំភ្លឺ​ពី​ឈ្មោះ​ចាន់ សា​ឃួ​ន ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ត្រូវជា​ប្រពន្ធ​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ​គាត់​​និង​ប្ដី​ ក្រោយ​ពេល​ហូប​បាយ​ល្ងាច ​រួច​ក៏​នាំ​គ្នា​ឡើង​ទៅ​លើ​ផ្ទះ​បើក​ទូរទស្សន៍មើល​ លុះដល់​ម៉ោង​ប្រហែល៩​និង​២០​នាទី​យប់ថ្ងៃ​ទី​១០ ​ខែកញ្ញា​ ឆ្នាំ​២០២០ ប្ដី​របស់​​គាត់​​បាន​ក្រោក​ដើរទៅ​បត់ជើងតូចនៅ​ចំណុច​​រ៉​ង់​ដា​ចំហៀង​ខាងជើងផ្ទះ​ ពេល​នោះ​គាត់​បាន​ឮសូរ​សំឡេង​​ធ្លាក់​ពី​លើ​ផ្ទះ ហើយ​ក៏​ស្ទុះ​ទៅ​មើលឃើញ​ប្តី​ធ្លាក់​ពីលើ​ផ្ទះ​បាត់ទៅហើយ​ ។

តាម​ប្រភពដដែលបានបន្ត​ថា ​ភ្លាម​ៗ​នោះគាត់​​ក៏​បាន​ចុះ​មក​លើក​ប្ដី ហើយ​ស្រែកហៅ​អោយ​បងប្អូន​ជិតខាង​ជួយ និង​បាន​យកប្ដី​​ទៅសង្គ្រោះ​នៅ​​មន្ទីរពេទ្យ​បង្អែក​ស្រុក​ភ្នំស្រុក លុះ​ពេល​មក​ដល់​បាន​មួយសន្ទុះ ប្ដី​របស់​គាត់​បាន​ដាច់ខ្យល់​​បាត់បង់ជីវិត​​នៅ​វេលា​ម៉ោង​១០​និង​២២​នាទី​យប់​ថ្ងៃ​ដដែល ។ ស្ត្រីជា​ប្រពន្ធបានបញ្ជាក់ថា នៅ​យប់​កើតហេតុ​នោះ ប្តីរបស់​គាត់​​មិន​បាន​ស្រវឹងស្រា​ឬ​ក៏​មិន​ធ្លាប់​មានជំងឺ​​​អ្វី​​នោះទេ​ ។

​លោក​អធិការ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ​ពេល​ទទួល​បាន​ពត៍​មាន​ខាងលើភ្លាម កម្លាំង​ជំនាញ​ពិនិត្យ​វិភាគ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ណាំ​តៅ ប្រធាន​មណ្ឌល​សុខភាព​ណាំ​តៅ​ចុះ​ពិនិត្យ​សពជនរងគ្រោះ​នៅ​​កន្លែង​កើតហេតុ ។

បើ​តាម​​​សន្និដ្ឋា​ន​របស់សមត្ថកិច្ច​​បាន​ឱ្យ​ដឹង​ថា សង្ស័យ​ជន​រង​គ្រោះ​​ក្រោក​ពី​ដេក​ទាំង​មមីមមើរ​ដើរ​ឆ្លង​បង្កាន់ដៃ​ដែក​មក​ឈរ​បត់ជើងតូច​លើ​​វ៉េរ៉ង់ដា​ដែលមានទំហំ​ប្រហែល​១​ម៉ែត្រ​ខាងក្រៅ​បង្កាន់ដៃ ហើយ​ក៏​ច្រ​ឡំ​​ធ្លាក់​មក​ដី​ ​ត្រូវ​​ចំ​​បង្គោលរបង​ព្រំ​ដី​ បណ្តាល​ឱ្យ​បែកក្បាលផ្នែក​​​​ខាងស្តាំ​ឈាម​ហូរ​យ៉ាង​ច្រើន និង​រង​របួសយ៉ាង​ធ្ងន់​ធ្ងរ​ ក្រោយមក​ក៏​​បាត់បង់ជីវិត​​នៅ​មន្ទីរពេទ្យ ។

ក្រោយពេលកើតហេតុ ​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារដើម្បី​​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ