ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neymar បង្ហើប​ពី​ហេតុផល​ដែល​ជ​ម្រុ​យ​ចិត្ត​គេ​ជ្រើស​យក PUMA ជា​ដៃគូ​ថ្មី

3 ឆ្នាំ មុន

អន្តរជាតិ ៖ ក្រុមហ៊ុន​យក្ស​អា​ល្លឺ​ម៉​ង់ PUMA បាន​ប្រកាស​ជា​ផ្លូវការ ពី​ការ​ចុះហត្ថលេខា​ក្នុង​នាម​ជា​ដៃគូ​ឧបត្ថម្ភ​របស់​កីឡាករ​ Neymar ដែល​បាន​ចែកផ្លូវ​ជាមួយ​ក្រុមហ៊ុន​អា​មេ​រិ​ក Nike កាលពី…

អន្តរជាតិ ៖ ក្រុមហ៊ុន​យក្ស​អា​ល្លឺ​ម៉​ង់ PUMA បាន​ប្រកាស​ជា​ផ្លូវការ ពី​ការ​ចុះហត្ថលេខា​ក្នុង​នាម​ជា​ដៃគូ​ឧបត្ថម្ភ​របស់​កីឡាករ​ Neymar ដែល​បាន​ចែកផ្លូវ​ជាមួយ​ក្រុមហ៊ុន​អា​មេ​រិ​ក Nike កាលពី ២ ស​ប្តា​ហ៍​មុន​។

ខ្សែប្រយុទ្ធ​ក្រុម PSG និង​ជម្រើសជាតិ​ប្រេ​ស៊ី​លវ័យ ២៨​ឆ្នាំ​រូប​នេះ បាន​សំរេចចិត្ត​បញ្ចប់​ភាព​ជា​ដៃគូ ដែល​មាន​តម្លៃ​ជាង ១០០​ដុល្លារ​ជាមួយ​ក្រុមហ៊ុន Nike បន្ទាប់​ពី​រួមរស់​នឹង​គ្នា​អស់​រយៈពេល ១៥​ឆ្នាំ​។ ប៉ុន្តែ​កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ Puma បាន​ធ្វើការ​ប្រកាស​លើ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ខ្លួន​ថា «​ស្វាគមន៍​ការ​មក​កាន់​គ្រួសារ​របស់​យើង Neymar #KingIsBack»​។

ជាមួយ​គ្នា​នេះ​ផង​ដែរ Neymar បាន​បញ្ជាក់​អំពី​ការ​សម្រេចចិត្ត​របស់​ខ្លួន ក្នុង​ការ​ជ្រើសរើស​យក​ក្រុមហ៊ុន PUMA ធ្វើ​ជា​ដៃគូ​សហការ​ថ្មី​របស់​ខ្លួន​ថា «​ខ្ញុំ​ធំ​ដឹងក្តី​ដោយ​បាន​មើល​វីរៈបុរស​បាល់ទាត់​ដ៏​អស្ចារ្យ​ដូច​ជា Pele, Cruyff, Matthaus, Eusebio និង Maradona ពួក​គាត់​គឺ​ស្តេច​នៃ​កីឡាបាល់ទាត់​។ ខ្ញុំ​មាន​បំណង​ចង់​នាំ​យក​មក​នូវ​កេរ្តិ៍​ដំណែល​ដែល​អត្ត​ព​លិ​ក​ទាំងនោះ បាន​បង្កើត​នៅ​លើ​ទីលាន​។ ហើយ​ពួក​គាត់​សុទ្ធតែ​បាន​សហការ​ជាមួយ PUMA ដើម្បី​បង្កើត​វេទមន្ត​របស់​ពួក​គាត់​ក្នុង​នាម​ជា​ស្តេច​បាល់ទាត់​»​។

ប្រភព​ជិត​ស្និ​ត​បាន​ប្រាប់​គេហទំព័រ ESPN ថា មាន​តែ​នាយក​ប្រតិបត្តិ ៤​នាក់​ប៉ុណ្ណោះ ដែល​អាច​ដឹង​អំពី​កិច្ចព្រមព្រៀង​នេះ ជាមួយ​កីឡាករ Neymar ហើយ​វា​ក៏​គឺជា​រឿង​អាថ៌​កំបាំង​ដ៏​ធំ​របស់​ក្រុមហ៊ុនផងដែរ ដែល​ពួក​គេ​បាន​ព្យាយាម​ចុះហត្ថលេខា​លើ​កីឡាករ​រូប​នេះ អស់​រយៈពេល​ជា​ច្រើន​ខែ​៕

https://twitter.com/neymarjr/status/1304693731237347329