ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ហេង​សួរ ៖ យើង​ជា​ប្រទេស​តែ​មួយ​គត់​ហ៊ាន​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ក្នុង​ពេល​ជួប​វិបត្តិ​កូ​វី​ដ​-១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​បង្ហាញ​តួលេខ​អំពី​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករនិយោជិត​នៅ​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ​សម្លៀក​បំពាក់ និង​ផលិតផល​ស្បែកជើង​ឆ្នាំ​២០២១​ចំនួន​១៩២​ដុល្លារ​អា​មេ​រិ​ក កាល​ថ្ងៃ​ទី​១០ កញ្ញា ថ្មី​ៗ​នេះ​លោក ហេង​សួង បាន​បង្ហាញ​ទស្សនៈ​របស់​ខ្លួន​ថា…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​បង្ហាញ​តួលេខ​អំពី​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករនិយោជិត​នៅ​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ​សម្លៀក​បំពាក់ និង​ផលិតផល​ស្បែកជើង​ឆ្នាំ​២០២១​ចំនួន​១៩២​ដុល្លារ​អា​មេ​រិ​ក កាល​ថ្ងៃ​ទី​១០ កញ្ញា ថ្មី​ៗ​នេះ​លោក ហេង​សួង បាន​បង្ហាញ​ទស្សនៈ​របស់​ខ្លួន​ថា កម្ពុជា​ជា​ប្រទេស​តែ​មួយ​គត់​ដែល​ហ៊ាន​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ​ក្នុង​វិស័យ​កាត់ដេរ ។

លោក ហេង សួរ មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​ថា នេះ គឺជា​ពាក្យពិត រឿង​ពិត ដែល​មិន​អាច​ប្រកែក​បាន​នៅ​ក្នុង​កំឡុង​ពេល​វិបត្តិ​សកល​កូ​វី​ដ​-១៩​នេះ ។ ទោះបី​យើង​កើន​តិច ប៉ុន្តែ​យើង​មាន​កំណើន ហើយ​យើង​គឺជា​ប្រទេស​តែ​មួយ​គត់ ដែល​ហ៊ាន​ដំឡើង​ប្រាក់​ឈ្នួល ។

លោក​សង្កត់ធ្ងន់​ដូច្នេះ​ថា «​នេះ គឺជា​ពាក្យពិត រឿង​ពិត ដែល​មិន​អាច​ប្រកែក​បាន​នៅ​ក្នុង​កំឡុង​ពេល​វិបត្តិ​សកល​កូ​វី​ដ​-១៩​នេះ ។ ទោះបី​យើង​កើន​តិច ប៉ុន្តែ​យើង​មាន​កំណើន ហើយ​យើង គឺជា​ប្រទេស​តែ​មួយ​គត់ ដែល​ហ៊ាន​ដំឡើង​ប្រាក់​ឈ្នួល ។ កើន​តិច​ប្រសើរ​ជាង​អត់​! កើន​តិច​ប្រសើរ​ជាង​ក្ស​ត់​អត់​កា​ងារ​ធ្វើ​» ។ លោក​បន្ត​ថា កម្ពុជា​តូច ប៉ុន្តែ​កម្ពុជា​មាន​ថ្នាក់ដឹកនាំ គឺ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​មាន​ចិត្តធំ​ទូលាយ អាណិត​ស្រឡាញ់​បងប្អូន​កម្មករនិយោជិត ។ កម្ពុជា​តូច ប៉ុន្តែ​កម្ពុជា​មាន​ថ្នាក់ដឹកនាំ មាន​ចិត្តធំ​ទូលាយ អាណិត​ស្រឡាញ់​បងប្អូន​កម្មករនិយោជិត ។

ពាក់ព័ន្ធ និង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករនិយោជិត​នេះ បើ​តាម​ប្រធាន​សហជីព​ក្នុងស្រុក​មួយ​រូប​ថា​ការ​ចរចា ឬ​ការ​ទាមទារ​ប្រាក់​ឈ្នួល​នៅ​ឆ្នាំ​២០២១​មិន​បាន​តួលេខ​ខ្ពស់ ក្នុង​កាលៈទេសៈ​កម្ពុជា​ក៏​ដូច​ជា សកលលោក​ជួប​វិ​បត្ត​កូ​វី​ដ​-១៩​នេះ​ដោយសារ​ហេតុផល​ធំ​ៗ​ចំនួន​៣ ហើយ​ក្នុង​ហេតុផល​នោះ​ថា​ហេតុ​វៀតណាម​មិន​បាន​ដំឡើង​ប្រាក់​ឈ្នួល​ដល់ក​ម្មរ​កំពុងធ្វើការ​ក្នុង​វិស័យ​ដូច​ទៅ​និង​កម្ពុជា​នេះ​ទេ ។

លោក អាត់​ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​មាន​ប្រសាសន៍​ថា ហេតុផល​ធំ​ៗ​ជាង​ពិបាក​ក្នុង​ការ​ចរចា​ប្រាក់​ឈ្នួល​អប្បរ​មា​ឆ្នាំ​២០២១​គឺ​៖១-​បញ្ហា​ជំងឺ​កូ​វី​ដ​១៩ ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​, ២- បញ្ហា​EBA និង​៣)-​ខាង​និយោជក​លើក​ឡើង​ថា​ដោយសារ​តែ​ប្រាក់​ឈ្នួល​នៅ​ក្នុង​តំបន់​ប្រៀបធៀប​ប្រទេស​ដែល​ផលិត​ដូច​យើង គឺ​ប្រាក់​ឈ្នួល​វា​នៅ​ទាប​នៅឡើយ​ហើយ​នៅ​ឆ្នាំ​នេះ នៅ​តាម​ប្រទេស​ជា​ច្រើន​ដូច​ជា​នៅ​វៀតណាម​គេ​អត់​ឡើង​ទេ ។ ទាំងនេះ​ជា​ហេតុផល​និង​ជា​ឧ​ប​ស័​គ្រ​ក្នុង​ការ​ចរចា​ប្រាក់ខែ​អប្បបរមា​កម្មករនិយោជិត​ឆ្នាំ​២០២១​។

បើ​តាម​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​រូប​នេះ ថា​ការ​តម្លើង​ឬ​ការ​បន្ថែម​២​ដុល្លារ​អា​មេ​រិ​ក​ទៅ​លើ​ចំនួន​ទឹកប្រាក់​១៩០​ដុល្លារ​អា​មេ​រិ​ក​នេះ ឡើង​បានឱ្យ​តែ​ឡើង​ទេ ។

តាម​ពិត​ចំនួន​ទឹកប្រាក់​២​ដុល្លារ​អា​មេ​រិ​ក​នេះ​មិន​អាច​ដោះស្រាយ​បាន​ទេ​សម្រាប់​កម្មករ បើ​អតិផរណា​នៅ​ឆ្នាំ​ក្រោយ​នេះ​វា​ឡើង​ដល់​៣,១% អីចឹង​ការ​ឡើង​នេះ​តិច​ណាស់​។ លោក​លើក​ឡើង​ថា​« នៅ​ពេល​ប្រាក់ខែ​តិច ហើយ​អតិផរណា​វា​ឡើង​អីចឹង យើង​ស្នើ​ទៅ​រដ្ឋាភិបាល​ត្រូវ​ពិនិត្យ​ទៅ​មើល​ការ​បញ្ចុះតម្លៃ​ទឹក​អគ្គិសនី និង​អាហារ​ហូប​ចុក​ផ្សេង​ៗ​ដើម្បី​ធានា​ថា លុយ​ដែល​បាន​មកនេះ​វា​អាច​ចាយវាយ​បាន​សមរម្យ​។​ទន្ទឹម​និង​នេះ​រាជរដ្ឋាភិបាល​ថា​នឹង​មានការ​ទាក់ទាញ​វិនិយោគ​នេះ យើង​ស្នើ​ឱ្យ​រដ្ឋាភិបាល​យកចិត្តទុកដាក់​នូវ​អ្វី​ដែល​ខ្លួន​បាន​សន្យា​នេះ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ