ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

PSG រង​អាម៉ាស់នៅ​ថ្ងៃ​ចាប់ផ្តើម​ក្រប​ខណ្ឌ Ligue 1 របស់​ខ្លួន (វីដេអូ)

3 ឆ្នាំ មុន

បារាំង ៖ ក្រុម Paris St-Germain រង​បរាជ័យ​យ៉ាង​អាម៉ាស់​នៅ​ក្នុង​ថ្ងៃ​ចាប់ផ្តើម​យុទ្ធនាការ​នៃ​ក្រប​ខណ្ឌ​កំពូល Ligue 1 របស់ខ្លួន បន្ទាប់​ពី​ចាញ់​ក្រុម​ម្ចាស់ផ្ទះ…

បារាំង ៖ ក្រុម Paris St-Germain រង​បរាជ័យ​យ៉ាង​អាម៉ាស់​នៅ​ក្នុង​ថ្ងៃ​ចាប់ផ្តើម​យុទ្ធនាការ​នៃ​ក្រប​ខណ្ឌ​កំពូល Ligue 1 របស់ខ្លួន បន្ទាប់​ពី​ចាញ់​ក្រុម​ម្ចាស់ផ្ទះ Lens ដែល​ជា​ក្រុម​ទើបតែ​ងើបឡើង​ពី​ក្រប​ខណ្ឌ Ligue 2​។

ដំបូង​ឡើយ​ការ​ប្រកួត​នេះ ត្រូវ​បាន​ដាក់​ស្ថិត​ក្នុង​ភាព​ស្រពេចស្រពិល​ថា​មិន​អាច​ធ្វើ​ទៅ​បាន បន្ទាប់​ពី​ក្រុម PSG មាន​កីឡាករ​ចំនួន ៧​នាក់ ដែល​បាន​ឆ្លង​កូ​វី​ដ​១៩ ដោយ​ក្នុង​នោះ រួម​មាន​ទាំង​កីឡាករ​សំខាន់​ប្រចាំ​ក្រុម​គឺ Neymar, Kylian Mbappé និង Ángel Di María ផង​ដែរ​។

ក្នុង​ជំនួប​នេះ ធ្វើឡើង​​ដោយ​មាន​វត្តមាន​អ្នកគាំទ្រចូល​ទស្សនា​ផ្ទាល់​ចំនួន ៥០០០​នាក់​នៅ​ឯ​កីឡដ្ឋាន Stade Bollaert-Delelis​។ ខណៈដែល ១​គ្រាប់​ដណ្តើម​បាន ៣​ពិន្ទុ​ពី​ក្រុម​ភ្ញៀវ​រកបាន​ដោយ​ខ្សែប្រយុទ្ធ Ignatius Ganago នៅ​នាទី ៥៧ ដើម​តង់​ទី ២​។ លទ្ធផល​នេះ បាន​ធ្វើ​ឲ្យ​ Lens ឡើង​មក​ឈរ​នៅ​ចំណាត់ថ្នាក់ទី ១២ ខណៈ​ដែល PSG ស្ថិត​នៅ​លេខ ១៧ ដោយនៅ​មួយ​ប្រកួត​ក្នុង​ដៃ​។

សូម​បញ្ជាក់​ជូន​ថា ការ​ប្រកួត​ក្នុង​ក្រប​ខណ្ឌ Ligue 1 បាន​ដំណើរការឈាន​ដល់​ស​ប្តា​ហ៍​ទី​២ រួច​មក​ហើយ ប៉ុន្តែ​ដោយសារ​តែ PSG ជាប់​មាន​ភារកិច្ច​ក្នុង​ពានរង្វាន់ Champions League ទើប​ធ្វើ​ឲ្យ​ការ​ប្រកួត​របស់​ពួក​គេ​ត្រូវ​លើក​ពេល​៕

https://www.youtube.com/watch?v=syeWKcNEP-0