ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ព័ន្ធ​សិទ្ធិ​មនុស្ស​ជំរុញ IOC ដកសិទ្ធិ​ក្រុង​ប៉េ​កាំ​ង​ធ្វើ​ជា​ម្ចាស់ផ្ទះ​អូ​ឡាំ​ពិ​ក​ឆ្នាំ ២០២២

3 ឆ្នាំ មុន

អន្តរជាតិ ៖ សម្ព័ន្ធ​អង្គការសិទ្ធិមនុស្ស​ជុំវិញ​ពិភពលោក បាន​ជំរុញ​ឲ្យ​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) ដកសិទ្ធិ​ទីក្រុង​ប៉េ​កាំ​ង ដែល​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​រដូវរងា​ឆ្នាំ ២០២២ ជុំវិញ​កំណត់​ត្រា​សិទ្ធិ​មនុស្ស​របស់​ខ្លួន​។ ការ​អំពាវនាវ​នេះ…

អន្តរជាតិ ៖ សម្ព័ន្ធ​អង្គការសិទ្ធិមនុស្ស​ជុំវិញ​ពិភពលោក បាន​ជំរុញ​ឲ្យ​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) ដកសិទ្ធិ​ទីក្រុង​ប៉េ​កាំ​ង ដែល​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​រដូវរងា​ឆ្នាំ ២០២២ ជុំវិញ​កំណត់​ត្រា​សិទ្ធិ​មនុស្ស​របស់​ខ្លួន​។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​នៅ​ពេល​ដែល​ប្រទេស​ចិន ប្រឈម​មុខ​នឹង​ការ​ត្រួតពិនិត្យ​ជាស​កល ជាមួយ​និង​ប្រតិកម្ម​ខ្លាំង​ៗ ជុំវិញ​ការ​គាបសង្កត់​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង​ហុងកុង និង​ការ​ធ្វើ​សមាហរណកម្ម​ដ៏​ធំ​លើ​ជនជាតិ​អៃ​ហួ (Uyghur) នៅ​តំបន់​ស្វយ័ត​ស៊ី​ន​ជាំ​ង​។

លិខិត​នោះ​ចុះ​កាលបរិច្ឆេទ នៅ​ថ្ងៃ​អង្គារ ទី ៨ ខែ កញ្ញា និង​ចុះហត្ថលេខា​ដោយ​ក្រុម​សិទ្ធិ​មនុស្ស​ជាង ១៦០ ដែល​បាន​ផ្ញើ​ទៅ​កាន់​ប្រធាន IOC ដោយ​ព្រមាន​ថា ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ ២០២២ អាច​រួមចំណែក​ដល់​ការ​បង្ក្រាប​ជា​ច្រើន​ផ្សេង​ទៀត របស់​ចិន​។ ក្នុង​លិខិត​នោះ ពួក​គេ​បាន​ចោទប្រកាន់​ថា បន្ទាប់​ពី​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ទីក្រុង​ប៉េ​កាំ​ង​រដូវក្តៅ​ឆ្នាំ ២០០៨ បញ្ចប់ គេ​សង្កេត​ឃើញ​ថា មានការ​កើនឡើង លើ​ការ​វាយលុក​ទៅ​លើ​សហគមន៍ ដែល​រស់នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ចិន ជា​បន្តបន្ទាប់​។

លិខិត​នោះ​បាន​សរសេរ​ថា «​ទោះបីជា​មានការ​ប្តឹង​ឧទ្ធរណ៍ ប៉ុន្តែ IOC បាន​ធ្វើ​ឲ្យ​មាន​កំហុស​ដដែល​ៗ​ដូច​អតីតកាល​។ ហើយ​នៅ​តែ​មិន​ឆ្លើយ​តប ទៅ​នឹង​ភស្តុ​តាង​នៃ​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៃ​ការ​ការពារ​សិទ្ធិ​មនុស្ស​នៅ​មុន និង​ក្រោយ​ពេល​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ឆ្នាំ ២០០៨ នៅ​ទីក្រុង​ប៉េ​កាំ​ង​បាន​បញ្ចប់​»​។

«IOC ត្រូវ​តែ​ទទួលស្គាល់​ថា ស្មារតី​អូ​ឡាំ​ពិ​ក​និង កេរ្តិ៍ឈ្មោះ​នៃ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​នឹង​រង​ការ​បំផ្លាញ​ថែម​ទៀត ប្រសិនបើ​វិបត្តិ​សិទ្ធិ​មនុស្ស​កាន់តែ​អាក្រក់​ឡើង នៅ​គ្រប់​តំបន់​ក្រោម​ការ​គ្រប់គ្រង​របស់​ចិន ដែល​មិន​ត្រូវ​បាន​គេ​អើពើ​»​។

កន្លង​មក ប្រទេស​ចិន​បាន​ទទូច​ថា ជំរំ​ឃុំឃាំង​ស៊ី​ន​ជាំ​ង (​ដែល​ត្រូវ​បាន​គេ​ហៅ​) វា​គឺជា​មជ្ឈមណ្ឌល​អប់រំ​វិជ្ជាជីវៈ ដោយ​អះអាង​ថា គោលនយោបាយ​របស់​ខ្លួន នៅ​ក្នុង​តំបន់​ដូច​ជា​ស៊ី​ន​ជាំ​ង និង​ទី​បេ គឺ​ដើម្បី​ធានា​សន្តិសុខ​ជាតិ និង​ប្រឆាំង​នឹង​ភាព​ជ្រុលនិយម​៕ (​ដកស្រង់​ចេញពី AFP)