គំនូរស័ក្តិសិទ្ធ! គូរ«កែវភ្នែក២»លើគូទសត្វគោ,ក្របី អាចជួយជីវិតពួកវាបាន
ទ្វីបអាហ្វ្រិក ៖ ការសិក្សាស្រាវជ្រាវថ្មីមួយ បានរកឃើញថា ការគូររូប កែវភ្នែក២ នៅផ្នែកខាងក្រោយ លើគូទសត្វគោ ឫក្របី អាចជួយការពារ…
ទ្វីបអាហ្វ្រិក ៖ ការសិក្សាស្រាវជ្រាវថ្មីមួយ បានរកឃើញថា ការគូររូប កែវភ្នែក២ នៅផ្នែកខាងក្រោយ លើគូទសត្វគោ ឫក្របី អាចជួយការពារ…
ទ្វីបអាហ្វ្រិក ៖ ការសិក្សាស្រាវជ្រាវថ្មីមួយ បានរកឃើញថា ការគូររូប កែវភ្នែក២ នៅផ្នែកខាងក្រោយ លើគូទសត្វគោ ឫក្របី អាចជួយការពារ ជីវិតរបស់ពួកវា ពីការវាយប្រហារ ដោយសត្វតោ និងខ្លារខិន ជាដើម នេះបើយោងតាម dailymail ។
ក្រុមអ្នកវិទ្យាសាស្ត្រ នៅសកលវិទ្យាល័យ ញូសៅវែល ក្នុងប្រទេសអូស្ត្រាលី ដែលបានធ្វើការសិក្សាស្រាវជ្រាវរបស់ពួកគេ នៅក្នុងតំបន់ដីសណ្ត Okavango នៅភាគខាងជើងនៃប្រទេសបុតស្វាណា បានរកឃើញថា សត្វគោ ដែលលាបពណ៌ ដូចរូបភ្នែក អាចរស់រានមានជីវិតបានយូរ ជាងសត្វគោ ដែលមិនមានរូបគំនូរ «កែវភ្នែក២» ។
ការស្រាវជ្រាវ ត្រូវបានបោះពុម្ភផ្សាយ នៅក្នុងទស្សនាវដ្តី វិទ្យាសាស្ត្រនិងជីវវិទ្យា ឥឡូវនេះ អាចបង្ហាញថា ពិតជាគំនូរដ៏ស័ក្តិសិទ្ធ! ដែលមានប្រសិទ្ធិភាព ចំពោះការកាត់បន្ថយ ចំនួនសត្វពាហនៈ ដែលត្រូវបានសត្វតោ ឫខ្លា វាយប្រហារ នៅតាមសហគមន៍ជនបទ ។
ក្រុមអ្នកស្រាវជ្រាវ បានធ្វើការជាមួយកសិករ នៅប្រទេសបុតស្វាណា Botswana នៃទ្វីបអាហ្វ្រិក ហើយបានគូររូប«កែវភ្នែក២» លើគូទសត្វគោក្របី នៅក្នុងហ្វូង ដែលទទួលរងការវាយប្រហារពីសត្វតោជាប្រចាំ ដោយបានលាបពណ៌ ដូចរូបកែវភ្នែក ចំនួន២ នៅលើគូទសត្វគោមួយក្បាល ក្នុងចំណោមគោ០៣ក្បាល (ពោលគឺ ក្នុងមួយហ្វូង បើមានគោ១២០ក្បាល ត្រូវរចនាភ្នែក២ នៅខាងក្រោយគូទគោ ចំនួន ៤០ក្បាល ហើយនៅសល់គោ ៨០ក្បាលទៀត គ្មានសញ្ញាសំគាល់រូបភ្នែកទេ) ។
ពួកគេ បានរកឃើញថា សត្វគោក្របី ដែលគេលែងអោយនៅក្រៅរបង ដែលមានគំនូរភ្នែកក្លែងក្លាយ អាចរស់រាន ជាងសត្វគោដែលមិនមានលាបពណ៌ នៅក្នុងហ្វូងតែមួយ អំឡុងពេលសិក្សារយៈពេល ៤ឆ្នាំ បានគូររូបភ្នែកលើសត្វគោ សរុបចំនួន ២,០៦១ក្បាល ក្នុងហ្វូងគោចំនួន១៤ ។
កាលពីមុន ប្រជាកសិករ បានឲ្យសត្វគោរបស់ពួកគេ ដើរស៊ីស្មៅ ក្រៅរបង នៅពេលថ្ងៃ ប៉ុន្តែបានធ្វើឲ្យពួកគេបាត់បង់គោ ជាបន្តបន្ទាប់ ពីការវាយប្រហាររបស់សត្វតោ ខ្លារខិន និងសត្វស៊ីសាច់ជាអាហារ ដទៃទៀត ។
ហើយនៅពេល ដែលកសិករម្នាក់ បាត់បង់គោរបស់ខ្លួន កសិករនោះនឹងទៅតាមប្រមាញ់បាញ់សម្លាប់សត្វទាំងនោះ ដែលជាហេតុផលមួយ ធ្វើឲ្យចំនួនសត្វតោ នៅទ្វីបអាហ្វ្រិក បានធ្លាក់ចុះ ក្នុងរយៈពេលប៉ុន្មានទសវត្ស ចុងក្រោយនេះ ។
លោក Neil Jordan មកពីសាកលវិទ្យាល័យ New South Wales ប្រទេសអូស្ត្រាលី ដែលជាអ្នកដឹកនាំការសិក្សាស្រាវជ្រាវនេះ បាននិយាយថា ការគូរភ្នែក លើខាងក្រោយគូទរបស់សត្វគោ ជាជម្រើសដ៏ល្អ ដែលអាចរក្សាជីវិតពួកវាបាន ។
លោក Jordan លើកឡើងថា ដូចជាសត្វមេអំបៅ និងបក្សីមួយចំនួន គេមើលឃើញថា វាមានរូបក្លែងក្លាយនៅលើដងខ្លួនរបស់ពួកវា ដើម្បីជួយឲ្យពួកវា ច្រឡំនិងចៀសវាង ពីសត្វ ស៊ីសាច់ដទៃទៀត នៅក្នុងព្រៃ ។ ប៉ុន្តែតាមធម្មជាតិរបស់សត្វគោ ពួកវាគ្មានភ្នែក នៅលើដងខ្លួនទេ ដើម្បីជួយឲ្យពួកវា អាចរស់បានយូរ ប្រឆាំងនឹងសត្វដទៃទៀត មានតែគូររូបដ៏មានប្រសិទ្ធិភាពនេះ ៕
ចែករំលែកព័តមាននេះ